ភ្នំពេញ៖រយៈពេល២ខែមកហើយដែលតារាកូន១អ្នកនាងនៅ សុនិតា បានធ្វើឲ្យមានការសង្ស័យកាន់តែច្រើនថាចំណងស្នេហានាងជាមួយលោកទឹត ថាវរិទ្ធ ហាក់មានការប្រែប្រួលរហូតឈានទៅដល់ភាពប្រេះឆាទៀតផង ក្រោយពីនាងបានបញ្ចេញសារដូចជាត្រូវគូស្នេហ៍ក្បត់ចិត្តកាលពីចុងខែធ្នូឆ្នាំ២០២២ ។អ្វីដែលគូរឲ្យកត់សម្គាល់បន្ទាប់ពីទម្លាយសារហាក់កំពុងជួបវិបត្តិដួងចិត្តនោះមកពេលនេះសុនិតា ច្រើនតែបង្ហាញរូបភាពដើរម្សាន្ដតែពីរនាក់កូនប្រុសនាងដោយគ្មានលោកថាវរិទ្ធ រួមដំណើរដូចមុនទៀតឡើយទើបមានការខ្សឹបខ្សៀវកាន់តែច្រើនក្នុងពិភពសិល្បៈថាតំណែងជំទាវរបស់អតីតតារាសម្ដែងរូបនេះហាក់គ្មានសុវត្ថិភាពនោះទេ ព្រោះថាស្វាមីនាងនៅតែមានស្រីក្មេងៗចង់ធ្វើជាម្ចាស់ចិត្តលោកបើទោះជាគ្រប់គ្នាដឹងថាលោកជាប្ដីរបស់សុនិតា ក្ដី។

ដោយឡែកនៅលើហ្វេសបុករបស់នៅ សុនិតា នារយៈពេលចុងក្រោយនេះគេឃើញ នាងច្រើនតែបញ្ចេញការរកស៊ីតាមOnline និងការបំពេញបំណងកូនប្រុសតាមរយៈការដើរកម្សាន្ដនៅតាមឆ្នេរមួយចំនួនដែលកូនទាមទាចង់ទៅ។ប៉ុន្ដែសុនិតា បានចេញថ្លែងសារមួយថា”ជីវិតគ្មានអ្វីទៀងទាត់ទេ ក៍សាងពេលវេលា រក្សារអ្វីៗដែលល្អទុកបច្ចុប្បន្ន ជម្រុះចោលអតីតកាលចេញ”។

ចំណែកនៅលើហ្វេសបុករបស់លោកទឹត ថាវរិទ្ធ ក៍លោកមិនបង្ហោះរូបភាពផ្អែមល្ហែមជាមួយសុនិតា ដូចមុនដែរគឺមានតែរូបកូនប្រុសលោក ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះអតីតនាយករងប៉ុស្ដិ៍បាយ័នរូបនេះថែមទាំងចែកចាយ(Share)នូវព័តមានខ្លះនិយាយពីរឿងលោកនិងភរិយាត្រូវគេសង្ស័យថាបែកបាក់ស្នេហ៍នោះទៀតផង ដែលសកម្មភាពបែបនេះអាចបញ្ជាក់ថាលោកចង់ឲ្យគ្រប់គ្នាបានដឹងដែរ គ្រាន់តែលោកមិនសារភាពប៉ុណ្ណោះ ប៉ុន្ដែរវាងលោកនិងភរិយាហាក់ ឈានទៅជាបាត់នូវភាពរីករាយជាមួយគ្នាស្ទើតែទាំងស្រុងទៅហើយ។អ្នកយកព័តមានយើងក៍ធ្លាប់ទូរស័ព្ទទៅលោកទឹត ថាវរិទ្ធ ដើម្បីសាកសួរពីរឿងលោកនិងសុនិតា ដែលត្រូវបានគេម៉ៃថាបានបែកបាក់គ្នានោះដែរ ប៉ុន្ដែលោកថាវរិទ្ធ និយាយខ្លីថារឿងគ្រួសារលោកមិនចង់បកស្រាយឡើយ ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាប្រសិនបើនៅ សុនិតា ក្លាយទៅជាមេម៉ាយកូន១ដូចគេកំពុងតែសង្ស័យនោះមែន នោះមិនត្រឹមតែនាងបាត់បង់តំណែងជំទាវតូចនោះទេ ប៉ុន្ដែផ្ទះវីឡារប្រណិត នៅបុរីប៉េង ហួត(បឹងស្នោរ),រថយន្ដទំនើបៗជាច្រើនគ្រឿង,ដីតម្លៃរាប់លានដុល្លារនៅកំពង់សោម របស់លោកថាវរិទ្ធ ដែលគេរំពឹងថានឹងក្លាយទៅជាកម្មសិទ្ធិរបស់នាង រួមទាំងក្ដីស្រម៉ៃចង់រៀបអាពាហ៍ ពិពាហ៍ ដ៍ធំផ្អើលមេឃ នោះប្រាកដជាប្រឈមការប្រែប្រួលទាំងអស់ជាមិនខានឡើយ ហើយស្រួលមិនស្រួលនាងអាចវិលមករស់នៅផ្ទះល្វែងសាមញ្ញ និងជិះរថយន្ដកញ្ចាស់ដូចមុនក៍ថាបាន។យ៉ាងណាតារារួមអាជីពជាច្រើននៅតែចង់ឃើញសុនិតា និងលោកថាវរិទ្ធ ផ្សះផ្សារស្នេហ៍ ដើម្បីកុំឲ្យកូនប្រុសនាងកំព្រាឪពុក។

គូរបញ្ជាក់ថានៅ សុនិតា ធ្លាប់លេចឭថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ តែនាងមិនដែលសារភាពរឿងនេះទេ ហើយស្រាប់តែនៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៩ នាងបានសម្រាលកូនប្រុសនិងក្លាយទៅជាជំទាវក្រោយលោកទឹត្យ ថាវរិទ្ធ ឡើងឋានៈជាឯកឧត្តម និងមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ។តារារួមអាជីពជាច្រើនបានហៅសុនិតា ថា”ជំទាវៗ” ប៉ុន្ដែតំណែងមួយនេះហាក់គ្មានសុវត្ថិភាពសម្រាប់រូបនាងទៀតឡើយ ខណៈទស្សនិកជនរងចាំមើលថាក្រោយធ្លាយរឿងគេសង្ស័យរង្គើរស្នេហ៍ជាមួយប្ដីឯកឧត្តមបែបនេះនិតា នឹងវិលរកអាជីពចាស់វិញឬអត់?

