Friday, September 20, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ខួប២៣ឆ្នាំ បាត់កូនឧកញ៉ា

រ៉េត ស៊ូហ្សាណា ៖ខួប២៣ឆ្នាំ បាត់កូនឧកញ៉ា

ភ្នំពេញ៖ស្រីស្អាតរ៉េត ស៊ូហ្សាណា បានប្រារពខួបកំណើតគម្រប់អាយុ២៣ឆ្នាំ កាលពីថ្ងៃទី២៨ មករា ដោយ​នាងជ្រើសយកការទៅទៅជួបជុំកុមារកំព្រានៅមណ្ឌុលមួយ ហើយនាងវាចាថា​ស្នាម​ញញឹមលាយឡំទៅ​ដោយទឹកភ្នែកព្រោះឃើញ​ប្អូនៗមករាក់ទាក់នាងស្រប​ពេលនាង​មាន​​អា​រម្មណ៍​ថាចាស់១ឆ្នាំទៀតហើយ។​ប៉ុន្ដែខុសពីតារារួមអាជីព​ដែលនៅថ្ងៃពិសេសនោះគេ​ឃើញ​ពួកគេតែងតែទទួលបានកាដូពីគូស្នេហ៍រៀងៗខ្លួន តែនាងស៊ូហ្សាណា វិញមិនបញ្ចេញ​ឲ្យគេ​ឃើញថានាងមានម្ចាស់បេះដូងយកផ្កាទៅជូន ឬត្រូវម្ចាស់ចិត្ត​ជប់​លៀងធំឲ្យឡើយ​។

អ្វី​ដែល​គូរ​ឲ្យកត់សម្គាល់នោះស្រីស្អាតស៊ូហ្សាណា ដែលធ្លាប់ត្រូវបានគេសង្ស័យថានាងកំពុង​ពិសោ​ធ​ន៍​​ស្នេហ៍​កូនកំលោះទី២លោកឧកញ៉ាព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ព្រោះតែពួកគេស្និត​ស្នាល​គ្នាទាំងក្នុងនិងក្រៅឆាកនោះ ពេលនេះនៅថ្ងៃកំណើតនាងបែជាមុនីនាគ មិនទៅ​បង្ហាញ​ខ្លួន​សា​ទរនាងដោយផ្ទាល់ទៅវិញ ទើបធ្វើឲ្យគេ​សង្ស័​យ​​ថាពួកគេមិនទាន់​ច្បាស់ជាមួយគ្នា​នោះ​ទេ ទោះជាសកម្មភាពទាំងឡាយមើលទៅហាក់​លើសពីមិត្តភក្ដិរួម​អា​ជីពធម្មតាក្ដី។

  រ៉េត ស៊ូហ្សាណា ត្រូវបានឪពុកម្ដាយនាងតាមស្អិតគ្រប់ពេលវេលាទាំង​អស់រយៈពេល​ជាង៧ឆ្នាំដែលនាង​ប្រ​ឡូកក្នុងអាជីពចម្រៀងនេះទើបធ្វើឲ្យប្រុសៗចង់ឆ្មក់បេះដូងនាងដោយលេងផ្លូវកាត់ត្រូវបរាជ័យទាំងស្រុង ព្រោះ​សូម្បីតែទូរស័ព្ទក៍ម្ដាយនាងកាន់ដែរ។ប៉ុន្ដែ​ក្នុងចំ​ណោ​​​​​ម​​​បុរសទាំងនោះគឺមានតែសុវត្ថិ មុនីនាគ ប៉ុណ្ណោះដែល​ត្រូវ​បានឪពុកម្ដាយហ្សាណា មិន​ប្រឆាំងចំពោះភាពស្និតស្នាលរបស់ពួក​គេទាំងពីរទាំងនៅក្នុងនិងក្រៅ​ឆាកទើប​ធ្វើឲ្យ​Fan ទាំង​សងខាងជម្រុញឲ្យពួកគេធ្វើជាសង្សារគ្នាមែនទែនទៀតផង ខណៈដែលមុននេះលោក​ឧកញ៉ា​ព្រាប សុ​វត្ថិ បង្ហាញ​អារម្មណ៍ហាក់ចង់បានកូនប្រសារផងដែរដោយសួរនាំកូនៗខ្លះ​ថាពេល​ណា​ទើបពួកគេ​យក​សង្សារ​ទៀ​ត​​ផង។

ចំពោះនាងហ្សាណា វិញនាងត្រូវបានគេចាត់ទុកថា​ជា​ស្រីស្អាត​ម្នាក់ក្នុងសិ​ល្បៈ ហេតុនេះហើយប្រាកដ​ណាស់ថា​ស្រី​ស្រស់រូបនេះមាន​ជម្រើស​ស្នេ​ហ៍​ច្រើន ហើយបើ​នាង​​ចង់ផ្ដាច់ខ្លួនពីអាជីពសិល្បៈ តែមានលុយចាយមិនចេះ​អស់ តាមរយៈ​ការធ្វើជាជំទាវរបស់​មន្រ្ដីធំណាម្នាក់នោះនឹងគ្មានឧបស័ក្កចំពោះរូបនាង​ឡើយ។ប៉ុន្ដែនាងហ្សា​ណា តែង​តែប្រយ័ត្ន​ប្រ​យ៉ែង​ខ្លាំង​រឿងស្នេហា ពោលគឺនាងមិនទាន់ជំពប់រឿងអាស្រូវ​ស្នេហា​ម្ដងណានោះទេ ខណៈ​ដែល​​មុនក្លាយជាតារាល្បីធ្លាប់មានព័តមាននាងត្រូវបានក្រុម​គ្រួសារ​ព្រ​មានថាបើសិនជាស្រី​ស្រស់រូបនេះ​ប៉ៈរឿង​អា​​ស្រូវស្នេហាណាមួយនោះ​នាងនឹងមិនត្រូវ​បាន​ម្ដាយឬឪពុកនាងអនុញ្ញាត្តិឲ្យលេង​សិល្បៈតទៅទៀត​ជាដាច់​ខាត​។

ល័ក្ខខណ្ឌដ៍តឹងរឹងបែបនេះហើយធ្វើឲ្យហ្សាណា កាន់តែមានការប្រយ័ត្នប្រយ៉ែងខ្លួន​នាងខ្ពស់ក្នុងរឿង​ស្នេហា​ពោល​​គឺនាង​មិនចាប់អារម្មណ៍ចំពោះអ្នកចែចង់តាមផ្លូវកាត់នោះទេ ហើយសូម្បីតែតារាប្រុសខ្លះក្រៅ​ពីកូន​លោក​ព្រាប សុវត្ថិ នោះនិ​យាយជាមួយនាងក៍មានម្ដាយនាងអមនៅក្បែរ​ជានិច្ចផងដែរ​។ប៉ុន្ដែ​គេ​មិនដឹងថាតើ​ស្រីស្អាត​ដូចហ្សាណា ដែលនាងជាមុខសញ្ញានៃការតាមប្រម៉ាញ់​ស្នេហ៍ពីសំ​ណាក់ប្រុសៗអ្នកមានទ្រព្យ និងមន្រ្ដីធំៗ​ខ្លះ​នោះអាចគេចផុតពីរឿងអាស្រូវ​បានជារៀង​រហូត​ឬយ៉ាងណា?ការលើកឡើងបែបនេះ​ដោយសារតែ​កន្លងមក​មានតារាស្រីស្អាតៗខ្លះបានតាំងចិត្តស្រដៀងហ្សាណា ដែរ​ពោល​គឺមិនខ្ចី​អើពើរប្រុសៗតាមញ៉ែ ឬអត់ត្រូវអ្នក​ចិញ្ចឹម និងឧបត្ថម្ភ ជាដើម តែចុងក្រោយពួក​គេមួយចំនួនបែជាបាត់ខ្លួនពីសិល្បៈម្ដងមួយៗ​ហើយខ្លះមានប្ដី​មាន​កូន​ដោយមិនទាំងបានរៀបការ តែ​រស់​នៅ​លើគំនរទ្រព្យទៅវិញ។

ដោយឡែកសម្រាប់នាង​ហ្សាណា វិញនាងមានជីវភាពល្អប្រ​សើរ​តាំងពីមុនចូលសិល្បៈម្លេះ​ហើយតាមតារា​ចម្រៀង​រៀម​ច្បងនាងពេជ្រ សោភា ធ្លាប់បង្ហើប​ថា​តារាមានត្រេមុខស្រដៀងកូនកាត់ជប៉ុនរូប​នេះត្រូវ​គ្រួសារ​ដាក់ល័ក្ខខណ្ឌការសិក្សារជា​ជម្រើ​ស​ទី១ ចំណែកការងារសិល្បៈជាជំហ៊ានទី២ ហេតុ​នេះគេអាចយល់​ថាតារា​ធ្មេញចំពើស​រូបនេះ​នឹង​មិនលោតឆ័ត្រស្រវ៉ាទ្រព្យដោយ​លេងផ្លូវកាត់​ឡើយ បើទោះជាពេលនេះនាងទើបមាន​អា​យុ​ត្រឹម២៣ឆ្នាំ ប៉ុន្ដែត្រូវបានគេប្រម៉ាណថានាង​មានទ្រព្យមិនក្រោមកន្លះ​លានដុល្លារតាមរយៈ​ការ​មាន​លទ្ធភាព​ទិញផ្ទះ​បាន២ល្វែង​តម្លៃខ្ទង់​ជិត៣០ម៉ឺនដុល្លារ,រថយន្ដJeep Rubicon តម្លៃ​៨៧០០០ដុល្លារ និងបើកហាង​សម្លៀក​បំពាក់​ក្នុងពេលតែ១នៅរដូវផ្ទុះកូវីដកាលពីឆ្នាំ២០២០ ក្ដី។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើរ៉េត ស៊ូហ្សាណា នឹងជ្រើសសង្សារជាកូន​លោក​ឧក​ញ៉ា ឬមួយក៍នាងអាច​ពិចារ​​ណាតំណែងជំទាវ?

                                                      

RELATED ARTICLES