ភ្នំពេញ៖មាស សុខសោភា កាន់តែបង្ហាញជំនឿរយ៉ាងស៊ប់ទៅលោកតាឥសី ពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ដោយសារចុងក្រោយនាងចេញសាររប្លែកៗកាន់តែខ្លាំងផងដែរទាក់ទងអបិយជំនឿរ។ប៉ុន្ដែអ្វីដែលសុខសោភា បានដាស់តឿនមនុស្សគ្រប់គ្នាឲ្យចងចាំនិងកុំភ្លេចនោះគឺនាងថារូបសម្រស់ កេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្តិជាដើមគឺវានឹងមិននៅជាមួយយើងជារៀងរហូតនោះទេ ព្រោះចុងក្រោយគ្រប់គ្នាបានដើរសល់អក្សរថា”ស្លាប់”ដូចៗគ្នា…។ការក្រើនរំលឹករបស់សោភា បែបនេះ ធ្វើឲ្យFan ជាច្រើនពេញចិត្តពាក្យពេជ្រន៍របស់នាងនឹងធ្វើឲ្យមនុស្សលោភលន់មួយចំនួនអាចកាត់បន្ថយភាពអាត្មានិយមបានខ្លះ និងចេះប្រើវប្បធ័មនៃការចែករំលែក។ប៉ុន្ដែអ្នកខ្លះទៀតបែជាលើកឡើងថាមើលទៅសោភា ពេលនេះដូចជាពូកែទ្រឹស្ដីខាងអបិយជំនឿរលើសប៉ារូលបទចម្រៀងរបស់នាងទៅទៀត។

សូមបញ្ជាក់ថាមាស សុខសោភា ត្រូវបានគេផ្ដល់រហ័ស្សនាមថា”រាជនីយសម្លេងផ្អែម” ឬតារារះគ្រប់រដូវ ដែលសំដៅថានាងទៅច្រៀងនៅផលិតកម្មណាក៍ល្បីដែរ តាមរយៈការផ្លាស់ប្ដូរផលិតកម្មជាបន្ដបន្ទាប់នាពេលកន្លងមក។ប៉ុន្ដែសសម្រាប់ការឈានចូលរាម ២ឆ្នាំនេះសុខសោភា មិនទាន់អាចធ្វើព្យុះភ្លៀងបានតទៅទៀតទេ បើទោះជានាងមានការតាំងចិត្តកាលពីដើមឆ្នាំ២០២២ ថាត្រូវតែបំបែកទីផ្សារចម្រៀងឲ្យខាងតែបាន ហើយត្រូវបញ្ចេញអ្វីដែលថ្មីបំផុតក្ដី ប៉ុន្ដែជាង១ឆ្នាំក្រោយការប្រកាសបែបនេះបែជានាងនៅតែជាប់គាំងដដែល។

អ្វីដែលFan របស់សោភា កំពុងរងចាំអ៊ុតមើលនោះថាតើអតីតតារាថោន រូបនេះនឹងតកុងត្រាថ្មីនៅរាម ១ឆ្នាំទៀតនៅចុងខែកុម្ភៈឆ្នាំ២០២៣ នេះដើម្បីច្រៀងតទៅឆ្នាំទី៣ ឬមួយក៍នាងអាចនឹងរើរទៅទ្រនុំថ្មីផ្សេងវិញ។ការលើកឡើងបែបនេះដោយសារតែអំឡុងពេលសុខសោភា លែងសូវស្ទុះទៅមុខនេះមានផលិតកម្មដល់ទៅ៣ឯណ្ណោះរងចាំត្រងទទួលយកនាងនោះគឺថោន ,ហង្សមាស និងGalaxy ។ប៉ុន្ដែឱកាសសុខសោភា ប្ដូរផលិតកម្មច្រៀងនៅឆ្នាំ២០២៣ នេះនៅតែមានអត្រាទាបនៅឡើយ ព្រោះថាទោះជានៅរាម នាងមិនទាន់មានបទផ្ទុះខ្លាំងក្ដី តែទំនាក់ទំនងរវាងនាងនិងថៅកែស្រីនៅតែស្អិតល្មូត ហេតុនេះសោភា អាចសម្លឹងមើលការធ្វើជំនួញជាមួយថៅកែជាជាងចង់ល្បីថែមទៀត។សោភា ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាហង្សមាសធ្លាប់ទាក់ទងនាងមែន តែនាងមិនទៅ។តែGalaxy នាងថាមិនដែលមានសញ្ញាចង់ហៅនាងទៅច្រៀងនៅទីនោះម្ដងណាទេ។ចំណែកថោន វិញនាងថាធ្លាប់បានច្រៀងនៅទីនោះ៩ឆ្នាំមកហើយ ហេតុនេះនាងគ្មានគម្រោងទៅច្រៀងនៅទីនោះវិញទេ ព្រោះចង់ទៅកន្លែងថ្មី ស្វែងរកបទពិសោធន៍ថ្មីៗវិញម្ដង។

ទាក់ទងរឿងមាស សុខសោភា មានជំនឿរកាន់តែមាំទៅលើលោកតាឥសីពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែងនោះ អ្នកសិល្បៈស្និតនាងបង្ហើបថាអាចមកពីតារារូបនេះធ្លាប់បន់ស្រន់រឿងអ្វីមួយពីលោកតាបសនោះហើយឃើញថាសាកសិទ្ធិ ទើបនាងរឹតតែជឿរទ្វេដងបែបនេះ ក្នុងនោះក៍អាចជារឿងស្នេហាផងដែរព្រោះថាចំណងស្នេហានាងជាមួយលោកអ៊ឹត រ៉ាដា រយៈពេល១៦ឆ្នាំ(២០០៧-២០២៣) នោះទោះជាមង្គលការទាំង២លើកគឺកាលពីឆ្នាំ២០០៨ ធ្វើតាមគ្រីស្ទានដោយចូលតែព្រះវិហារមួយនៅកាណាដា និងមង្គលការនៅខ្មែរថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ សុទ្ធតែរៀបចំដោយលាក់លៀមដូចគ្នាក្ដី ប៉ុន្ដែពេលនេះអ្វីដែលសាកសិទ្ធិនោះគឺស្នេហានាងគ្មានភាពរង្គោះរង្គើរបន្ដិចឡើយ ខណៈដែលគូស្នេហ៍ខ្លះរៀបការចំហផ្អើលមេឃបែជាបែកបាក់គ្នាទៅវិញ។គេថាហេតុផលនេះហើយដែលសុខសោភា ងាកទៅជឿរលោកតាឥសី គ្មានរារែកចិត្តឡើយ ព្រោះអ្វីដែលនាងបួងសួងនិងចង់បាន ឃើញថាវាបានផ្ដល់មកឲ្យនាងពិតប្រាកដនិងជាក់ស្ដែងទៀតផង៕
