Friday, September 20, 2024
Homeសន្ដិសុខសង្គមស្នងការច្រានចោលព័ត៌មាន ចាប់ស្រីដាក់ឡានម្តុំ 7NG

ស្នងការច្រានចោលព័ត៌មាន ចាប់ស្រីដាក់ឡានម្តុំ 7NG

កណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រតិកម្មតប និងច្រានចោលការលើកឡើងរបស់គណនីហ្វេសប៊ុក ឈ្មោះ «ផ្កាព្រៃ ស្រទាប់មាស» ដែលបានបង្ហោះផ្សព្វផ្សាយខ្លឹមសារថា “សូមបងប្អូនមិត្តនារីៗ មេត្តាប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់រឿងនេះបានកើ តលើរូបខ្ញុំផ្ទាល់ដោយសារការធ្វេសប្រហែស ហើយក៏សូមអរគុណដល់អ៊ំពូមីងដែលជួយខ្ញុំឱ្យរួច ពីពួកជនកំ ណាចទាំងអស់នោះ ករណីចាប់ជំរិតនៅ7NG”។ និងគណនីហ្វេសប៊ុក ឈ្មោះ «ភគវតី សិរីចក្រពត្កិ» បានផ្សព្វ ផ្សាយខ្លឹមសារថា “នៅម្តុំ Sky Land 7NG មានពួកជនពាលជិះឡានចាប់មនុស្សចូលឡាន កើតឡើងចំពោះ មិត្ត រួមថ្នាក់របស់ខ្ញុំផ្ទាល់ ផ្កាព្រៃ ស្រទាប់មាស ចេះសំណាងមានបងប្អូននៅទីនោះជួយទាន់ ប្រុងប្រយ័ត្នផងបងៗ មិត្តនារី”។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកវសេនីយ៍ ឯក ម៉ែន សុខឃឿន ឋានៈអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩ៈ០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានចុះស្រាវជ្រាវ ក្នុងនោះបានអញ្ជើញឈ្មោះវ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានលំនៅ ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ភគវតី សិរីចក្រពត្កិ» បានបំភ្លឺថា “ខ្លួនបានព័ត៌មាន ខាងលើនេះពីគណនី ហ្វេសប៊ុកឈ្មោះ «ផ្កាព្រៃ ស្រទាប់មាស» ដោយខ្លួនពុំដឹងហេតុការណ៍នេះទេ ក្នុងនោះខ្លួនក៏បានសរសេរនៅ លើគណនីហ្វេសប៊ុករបស់ខ្លួន ហើយបង្ហោះទៅ”។

ចំពោះម្ចាស់គណនីហ្វេសបុក ឈ្មោះ «ផ្កាព្រៃ ស្រទាប់មាស» ទាក់ទងពុំបាន។ ករណីនេះ សមត្ថកិច្ចចុះស្រាវ ជ្រាវក្នុងតំបន់ក្រុមហ៊ុន 7NG ឃើញថា ពុំមានករណីនេះកើតឡើងដូចគណនីហ្វេសប៊ុក ទាំងពីរខាងលើបង្ហោះ ឡើយ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអរគុណសម្រាប់ការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋនូវព័ត៌មានពិត ដើម្បីសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ចៀសវាងការផ្តល់ព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ អាស្រ័យហេតុនេះ សូម សាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

RELATED ARTICLES