Thursday, March 20, 2025
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ថ្ងៃ១៥-២១ កុម្ភៈ មានភ្លៀងតិចតួច

អាកាសធាតុកម្ពុជា ថ្ងៃ១៥-២១ កុម្ភៈ មានភ្លៀងតិចតួច

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់ថាអាចនឹង មានភ្លៀងធ្លាក់តិចតួច។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន បក់ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ

– ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម។ បន្ទាប់មក បរិមាណភ្លៀង នឹងថមថយមកក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ

– អាចមានភ្លៀងតិចតួច លាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ

– ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម។ បន្ទាប់មក បរិមាណភ្លៀង នឹងថមថយមកក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ…៕

RELATED ARTICLES