Saturday, September 21, 2024
Homeតារាខ្មែរហេតុអីខេម ៖មិនប្រញ៉ាប់ឡើងឧកញ៉ា?

ហេតុអីខេម ៖មិនប្រញ៉ាប់ឡើងឧកញ៉ា?

ភ្នំពេញ៖តារាប្រុសលំដាប់ជូរមុខគេរបស់Galaxy លោកប៉ុន សុណារិន ហៅខេម នៅមិនទាន់​ទទួល​​បាន​គោ​រម្យ​ងារជាឧកញ៉ាឡើយ គិតត្រឹមឆ្នាំ២០២៣ នេះ ខណៈដែលថៅកែ​ផលិត​កម្ម​របស់លោក និងតារារួមអាជីព​មានដូច​ជាលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងអតីត​អ្នក​និពន្ធ​និងចាត់ការទូទៅរបស់ផលិតកម្មនេះលោកយឹម តាស្រង់ សុទ្ធតែក្លាយទៅជាឧកញ៉ា​ទាំងអស់​គ្នាទៅហើយ ទើបមជ្ឈដ្ឋានមហាជនមើល​ឃើញ​ថាទាំងតារាចម្រៀង​និងថៅ​កែជាឧកញ៉ា​ដូច​គ្នា អីចឹងបទចម្រៀងចេញមកប្រាកដ​ជាឧក​ញ៉ាស្ដាប់ច្រើនជាងរាស្រ្ដ​ហើយ។សម្រាប់លោក​ខេម គេជឿរថាលោកមានលទ្ធភាព​លោកអាច​ទិញងារជាឧកញ៉ាបាន ព្រោះអតីតតារាថោន រូបនេះមានដីធ្លី​មួយចំ​នួន​ដែលមាន​តម្លៃរាប់​សែ​ន​​ដុ​ល្លារ គ្រាន់តែលោកសុណារិន មិនដែល​បញ្ចេញឬអួតអាងដូចគេប៉ុណ្ណោះ តែគេជឿរ​ថា​នា​ពេលអនាគតឲ្យតែខេម បន្ដច្រៀងនៅ​Galaxy តទៅទៀតនោះច្បាស់ជាអ្នកចម្រៀង​រូបនេះ​ប្រា​កដជាដើរ​តាម​គន្លង​ថៅកែរបស់​ខ្លួន​និងរៀមច្បងលោកគឺព្រាប សុវត្ថិ និងខេម ប៊ុនថៃ តាម​​រយៈការក្លាយទៅជា​ឧកញ៉ាដូចគ្នា​ជា​មិន​ខាន។

 សូមបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៣ នេះតារានិងអតីតតារាដែលក្លាយជាឧក​ញ៉ាមាន​៤​នាក់មកហើយ ក្នុងនោះ​គឺ​លោកទុំ សារុត ហៅឧកញ៉ាឃ្លោគ ,លាន អាហ្វ្រីលគីនីន ,ខែម ប៊ុន​ថៃ និងព្រាប សុវត្ថិ ។ក្រោយតារាខាងលើ​សុទ្ធតែ​ក្លាយទៅជាឧកញ៉ា​ផ្អើលអស់ពិភព​សិ​ល្បៈ​​នោះមានព័តមានថាមានតារា២ដួងទៀតដែលកំពុង​តែចង់និង​រកវិធីឡើងជា​ឧកញ៉ាក្នុង​នោះ​គឺតារាកំប្លែងលោកចែម ចាន់តារា ហៅនាយពែកម៉ី  និងលោកសុខ មេសា ហៅ​នាយ​​ចឺម ។ប្រភពបានឲ្យដឹងថាតារាកំប្លែងនាយពែកម៉ី និងអតីតអ្នកកំប្លែងនាយចឺម អន្ទះសារចង់​ឡើង​ឧក​ញ៉ា​នោះ​ដូចគ្នានោះគឺមិនមែនចង់ប្រញ៉ាប់ទៅរកស៊ីលក់ដីឡូតិ៍ដូចលោកព្រាប សុវត្ថិ និង​ខែម ប៊ុនថៃ នោះទេ ប៉ុន្ដែ​ទាំង​២ដួងនេះចង់ឲ្យមានមន្ដស្នេហ៍លើសនេះទ្វេដង ព្រោះបើពួក​គេ​ក្លាយ​ទៅជាឧកញ៉ានោះច្បាស់​ជាកាន់តែរវល់​ការងារក្រៅ​សិល្បៈជាងនេះជាមិនខាននោះគឺ​រឿងស្រីក្មេងតោងស្នេហ៍នេះតែម្ដង។

ដោយឡែកសម្រាប់លោកខេម វិញលោកច្រើនតែរក្សារ​ភាពស្ងប់សា្ងត់មិនជ្រួលជ្រើមរឿង​ចង់បានសង្សារជាស្រី​ស្អាត​ថែមទៀតនោះទេ បន្ទាប់ពី​លោ​កសាងស្នេហ៍ជាមួយនារីអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា ជាង៧​ឆ្នាំ តែគ្មាន​តម្រុយ​រៀបការ ខណៈដែលតារា​ចម្រៀ​ង​សំនៀងស្អករូបនេះ ក៍មានមន្ដស្នេហ៍មិនធម្មតាដែរ ព្រោះ​លោក​ធ្លាប់​មានអតីតសង្សារជា​តារា​សម្ដែ​ង​ស្រីស្អាតខ្លះនៅតែច្រណែនអ្នកនាងកា ដែលយក​បានបេះដូង​លោក​សុណារិន ហើយផាត់​ចោលពួកគេ។

 ក្រៅពីខេម មិនមានតារាប្រុសផ្សេងៗទៀតរបស់Galaxy នឹងក្លាយជាឧកញ៉ាដែរនោះទេ ខណៈដែល​ការពន្យា​ពេល​ឲ្យគេហៅលោកថាជា”ឧកញ៉ាខេម”នាពេលនេះគឺដោយសារតែលោ​ក​សុណារិន អាចរារែកចិត្តនឹង​យល់​ឃើញដូចនាយពែកម៉ី ដែលថាខ្លាចតែទទួល​បានគោ​រម្យ​ងារដ៍អស្ចារ្យមួយ​នេះហើយលែងមាន​គេហៅធ្វើការ​ងារ​សិល្បៈតទៅទៀត ស្របពេល​ដែល​អ្នកដឹកនាំកម្មវិធីសិល្បៈរបស់CTN លោកស៊ិន សិលា ធ្លាប់​បានសំណូមពរថា​តារា​ដែល​ក្លាយទៅជាឧកញ៉ាហើយគូរណាស់តែឈប់ពីសិល្បៈឲ្យដាច់ស្រឡះតែម្ដងទៅ កុំច្រៀងផង ធ្វើឧក​ញ៉ា​ផង នាំឲ្យច្របូលច្របល់ក្នុងការឡើងអក្សរលើទូរទស្សន៍ និងខ្លាចខុសគោរម្យ​ងារ​។ប៉ុន្ដែទោះជាមានការ​លើក​ឡើង​​បែបនេះក្ដី ក៍គេឃើញលោកព្រាប សុ​វត្ថិ និងខែម ប៊ុនថៃ នៅតែចេញច្រៀងរាំធម្មតា ហើយតារាខ្លះទៀត​កាន់តែប៉ងចង់បានគោរម្យងារ​ដ៍អស្ចារ្យនេះ ដើម្បីឲ្យមានឥទ្ធិពលក្នុងសង្គម ស្របពេលដែលលោកទុំ សារុត និង​លាន អា​ហ្រ្វីលគីនីន បានផ្ដាច់ខ្លួនពីសិល្បៈ​ទាំងស្រុងជាច្រើនឆ្នាំហើយ ។

 ថ្វីត្បិតតែខេម មិនមានតម្រុយដឹកដៃភរិយាចូលរោងការក្ដី ប៉ុន្ដែគេឃើញលោកនិងអ្នក​នាង​កា បង្ហាញរូបភាព​ផ្អែមល្ហែមស្នេហ៍នៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day )កាល​ពីថ្ងៃទី១៤ កុម្ភៈ ដែលចំណងស្នេហា​នេះ​កាន់តែរឹងមាំជាងឆ្នាំចាស់ទៀតផង។ខេម ធ្លាប់​ប្រាប់ថាលោកមិនខ្លាចថារៀបការទៅធ្វើឲ្យ​អាជីពចម្រៀងខ្លួន​មាន​ការធ្លាក់ចុះនោះទេ ហេតុ​នេះ​​លោក​សន្យា​ថានឹងមិនពន្យាពេលរៀបអាពាហ៍ ពិពាហ៍ ច្រើនឆ្នាំតទៅទៀតឡើយ ព្រោះ​ថា​ចិត្ត​លោក​​ក៍ស្រលាញ់ក្មេងៗដែរ(ចង់បានកូន) តែលោកថាមិនអាចកំណត់ថ្ងៃខែឆ្នាំរៀបការ​មុនកម្មវិធី​រៀប​​ចេញជារូបរាងឡើងឡើយ៕

RELATED ARTICLES