Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចរាចរណ៍ម្នាក់ត្រូវចាប់ខ្លួន ក្រោយពីចៅស្រី ទម្លាយរឿងផ្ទះសំណាក់នៅជ្រោះផ្អោក ប្រាប់ជីតា

ប៉ូលិសចរាចរណ៍ម្នាក់ត្រូវចាប់ខ្លួន ក្រោយពីចៅស្រី ទម្លាយរឿងផ្ទះសំណាក់នៅជ្រោះផ្អោក ប្រាប់ជីតា

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលជាមន្ត្រីនគរបាល ចរាចរណ៍ម្នាក់ត្រូវ បានជីតាក្មេងស្រីដែលជាអាណាព្យាបាល បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុកគីរីវង់ ដើម្បីជួយអន្តរា គមន៍ពាក់ព័ន្ធករណីរំលោ.ភសេពសន្ថវៈជាមួយអនីតិជន។

ករណីខាងលើនេះ បើតាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទ បានឱ្យដឹងថា នៅ ថ្ងៃទី២១ ខែកុម្ភៈ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីបុរសម្នាក់អាយុ៥៤ឆ្នាំ មានទីលំនៅស្រុកគីរីវង់ ខេត្តតាកែវ ដោយបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅ បច្ចុប្បន្ន ក្នុងភូមិ ត្រពាំង ក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបន្តថា ក្នុងពាក្យបណ្តឹងខាងលើនោះ គឺបានប្តឹងចោទថា ជនសង្ស័យខាងលើ ដែលបានចាប់រំលោភ សេពសន្ថវៈលើចៅស្រីអាយុ១៣ឆ្នាំ (ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ ក្នុងតំបន់ទេស ចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ ជីតានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាក៏បានមកដាក់ពាក្យបណ្តឹងអោយ សមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។

បច្ចុប្បន្ន ជនសង្ស័យក្នុងករណីរំលោ.ភសេពសន្ថវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញនៃអធិ ការដ្ឋាននគរបាលស្រុកគីរីវង់ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES