Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំបាត់ខ្លួន បងប្រកាសរក

ក្រមុំបាត់ខ្លួន បងប្រកាសរក

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះតាំងពីក្បាលល្ងាច រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ចែកផ្លូវគ្នាដើររកពេញ១យប់នៅតែមិនមាន ដំណឹងអ្វីទាល់តែសោះ។

យុវតីរូបស្រស់ដែលបាត់ខ្លួន មានឈ្មោះហាន ឆេងគាង អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះ បានបាត់ចេញពីផ្ទះ តាំងពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV-3679 ។

ក្រោយពេលបាត់ប្អូនស្រីខាងលើ បងប្រុសរបស់យុវតីដែលបាត់ខ្លួន បានបង្ហោះសារតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន រៀបរាប់ថា “ខ្ញុំបាទសុំរំខានចិត្តបងប្អូន ជួយស៊ែរបន្តផង ដើម្បីរកប្អូនស្រីដែលបានបាត់ខ្លួន ពីផ្ទះ អស់១យប់ហើយ មិនទាន់ដឹងដំណឹង។ ប្អូនស្រីឈ្មោះហាន ឆេងគាង អាយុ២០ឆ្នាំ កម្ពស់១,៥០ម៉ែត្រ ភិន ភាគពេលចេញពីផ្ទះ អាវយឺតស ខោខូវប៊យ កាតាបស្ពាយពងជីងចក់ ម៉ូតូអាសង់ ០២១ ស្លាកលេខ ភ្នំពេញ 1IV-3679 ។ ម៉ោងចេញពីផ្ទះ ម៉ោង ៥និង៣០នាទីល្ងាច។ លេខទំនាក់ទំនង បើបងប្អូនបានប្រទះឃើញ ០៩៥ ៤៩ ០៧ ២៨ និង ០១០ ២៥ ៣១ ៦២ ជួយចែករំលែកបន្តផងបងប្អូន…”៕

RELATED ARTICLES