ខេត្តព្រះសីហនុ៖ សាកសព្វចំនួន០២នាក់ក្នុងនោះបុរសម្នាក់ និងស្រ្តីម្នាក់ជាជនជាតិអង់គ្លេស ត្រូវបានគេប្រទះឃើញស្លាប់ដោយចងក រួមជាមួយការចងភ្នែក និង ចងមាត់ ក្នុងបន្ទប់ផ្ទះជួល មួយកន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមរូបភាពដ៏អាថ៍កំបាំង។
ក្រុមសមត្ថកិច្ច ប៉ូលីសបានធ្វើការបញ្ជាក់ថា សពទាំងពីរចងករ នឹងក្រមាជាប់នឹងចង្រឹងបង្អួច ដោយជនរងគ្រោះត្រូវបានរំមុខជិត និងស្ត្រី តែចងក្រណាត់បិទមាត់ជិត និងដៃទាំងពីរដាក់ក្រោយ ហាក់ត្រូវគេចងយ៉ាងដូច្នេហដែរ។ ចំណែកឯជនរងគ្រោះ មិនផុតពីកំរាលឥដ្ឋនោះឡើយ។ ករណីនោះសមត្ថកិច្ចប៉ូលីស ការិយាល័យបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនបានអនុញ្ញាត្តិអោយចូលទៅជិតសាកសពដើម្បីសាកសួរអំពីព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងសពនោះ ។តែទោះបីយ៉ាងណាក៏ដោយ ចំពោះករណីនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសខ្លះ លួចខ្សឹបប្រាប់អោយដឹងថា ករណីមនុស្សឃាត ហើយសភាពនៃការស្លាប់ ក៏មានលក្ខណៈខុសពីមនុស្សចងកសម្លាប់ដោយខ្លួនឯងដែរ ។ សាកសពឈ្មោះទី1-GOLDIE IMOGEN SASKIA ភេទ ស្រី អាយុ 28 ឆ្នាំ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 460844728 ឈ្មោះទី2-WELLS JEFFREY ROBERT ភេទ ប្រុស អាយុ 36 ឆ្នាំ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 463487360 ។
បើតាមការបញ្ជាក់របស់ម្ចាស់ផ្ទះជួល ឈ្មោះ អ៊ុត ហ្គូអេសំអៀន បានអោយដឹងថា ជនរងគ្រោះទាំងពីរ នឹងចាកចេញនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ តែពុំបានឃើញយកលុយមកបង់ មិត្តភ័ក្រ្តជនរងគ្រោះ ដោយសារទូរស័ព្ទមិនចូល ក៏បានមកដល់បន្ទប់ ហើយឃើញជនរងគ្រោះបានស្លាប់ដោយសារចងករ ។
ជុំវិញការស្លាប់របស់ជនបរទេសទាំង២នេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ដោយសារសពហើយស្អុយរលួយទៅហើយ ព្រោះនោះលើខ្លួនសាកសពមានចងភ្នែក និង ចងមាត់ ឯ ជើងឈរនៅលើការ៉ូបន្ទប់។
ប៉ុន្តែបើទោះបីជាមានការសន្និដ្ឋានផ្សេងៗគ្នាយ៉ាងណាក្តី ក៏ឯកឧត្តម ឧត្តម សេនីយ៍ទោជួនណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា បើយោងតាមការពិនិត្យលើខ្លួនសាកសព្វ និង ទីតាំងកើតហេតុ ចាប់តាំងពីទទួលពត័មាន រហូតដល់ម៉ោងជាង១០ព្រឹកថ្ងៃទី០២មករាឆ្នាំ២០១៧នេះជំហ៊ានតំបូង៩០ %ភាករយ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាករណីអត្តឃាត តែសមត្ថិកិច្ចនៅតែធ្វើការស្រាវជ្រាវស៊ើបអង្កេតដ៏ដែល ជុំវិញបញ្ហានេះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យ ដើម្បី រង់ចាំ ស្ថានទូត ទទួលសាកសពយកទៅធ្វើបុណ្យ ។
សូមបញ្ជាក់ផងដែរថា ជុំវិញករណីនេះ ចំពោះអ្នកសារពត៍មានពុំត្រូវបានម្ចាស់ផ្ទះ និង សមត្ថកិច្ចពាក់ព័ន្ឋមួយចំនួន មិនអនុញ្ញាត្តិអោយចូលថតយករូបភាពនោះទេ ដោយក្រុមសមត្ថកិច្ចពាក់ព័ន្ឋទាំងនោះបិតទ្វារបង មិនអោយចូលសូម្បីតែឈរមុខបន្ទប់សាកសពក៏មិនអនុញ្ញាត្តិអោយឈក្បែរដែរ ដែលសកម្មភាព ទាំងនេះកំពុងសបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ឋកំពុងរំលោភលើសិទ្ឋសារពត៍មាន ក្នុងការប្រមូលពត៍មានយ៉ាងពិតប្រាកដ៕