Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចងខ្សែលួសកាត់ផ្លូវ សម្លាប់ប្លន់ម៉ូតូ

ចងខ្សែលួសកាត់ផ្លូវ សម្លាប់ប្លន់ម៉ូតូ

កណ្តាល ៖ ស្ត្រីម្នាក់ បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ដោយអះអាងថា កូនប្រុសរបស់គាត់ ត្រូវជន សង្ស័ យប៉ងសម្លាប់ប្លន់យកម៉ូតូ តាមរយៈការចងខ្សែលួសកាត់ទទឹងផ្លូវ បណ្តាលឱ្យទាក់កកូនប្រុសគាត់ រងរបួស តែសំ ណាងល្អមិនដួលម៉ូតូ លុះពេលរាយការណ៍ប្តឹងសមត្ថកិច្ច បែរជាសមត្ថកិច្ចឆ្លើយថា ឱ្យមើលចោរខ្លួនឯងទៅ និង មិនចុះមកពិនិត្យកន្លែងកើតហេតុទៀត ចំណែកសមត្ថកិច្ច បានចុះស្រាវជ្រាវ និងបំភ្លឺថា មិនមែនជាករណីប្លន់ ម៉ូតូ នោះទេ តែអាចបណ្តាលមកពីមានអ្នកខឹងនឹងជនរងគ្រោះជិះម៉ូតូទៅមកលឿនៗពេក។ យ៉ាងណា ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថាមាន គណនីហ្វេសប៊ុក ឈ្មោះវិ ធាវី  បានបង្ហោះផ្សព្វផ្សាយថា “សូមបងប្អូនប្រជាពលរដ្ឋរស់នៅភូមិអម្ពិលទឹក ឃុំកំ ពង់ភ្នំ ទាំងអស់សូមមានការប្រុងប្រយ័ត្ន មានចោរចងខ្សែលួសតាមផ្លូវ ប្លន់សម្លាប់យកម៉ូតូកូនខ្ញុំ ចម្ងាយពីផ្ទះ ប្រហែល៥០ម៉ែត្រ នៅថ្ងៃទី១៩.០២.២០២៣ តែសំណាងមិនដួល ទៅប្តឹងប៉ូលិស គាត់ឱ្យយើងមើលចោរខ្លួនឯង ហើយគាត់មិនបានមកមើលកន្លែងកើតហេតុទេ ឱ្យតែយ៉ាងហ្នឹងស្លាប់ប្រជាពលរដ្ឋអស់ហើយ…”។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ដឹកនាំ​កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុក បាន​បញ្ជា​កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះដល់ទី​តាំង​កើតហេតុ ពិនិត្យនិងស្រាវជ្រាវ ស៊ើបអង្កេត ករណី  រាយចងខ្សែលួសកាត់ទទឹងផ្លូវលំ បណ្តាលឱ្យ​មានគ្រោះ​ថ្នាក់ដល់អ្នកដទៃ។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះផល្លី សុជាតិ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្លួន​បានមកពីធ្វើការនៅភ្នំពេញ ពេលមកដល់ផ្ទះ ក៏បានបបួលមិត្តភក្តិហូបស្រានៅផ្ទះរបស់ខ្លួន ដោយចាប់​ផ្តើម​តាំងពីម៉ោង ៦និង៣០នាទីព្រលប់ និងបានជិះម៉ូតូទៅមកៗ ជាច្រើនលើកច្រើនសា តាមផ្លូវលំចូលផ្ទះរបស់ខ្លួន នៅក្រោយឃ្លាំងតាសាយ ជាច្រើនជុំ ដោយទៅដឹកមិត្តភក្តិផង ទិញសាច់ក្លែមផង ទិញស្រាបៀរ ផង ជាច្រើន​លើកច្រើនសា តាមផ្លូវលំចូលផ្ទះរបស់ខ្លួនដដែលៗ ដោយមិនមានបញ្ហាអ្វីកើតឡើយទេ។

ជនរងគ្រោះ បានបន្តថា លុះនាំគ្នាផឹករហូតដល់ម៉ោង ១១និង៣០នាទីយប់ ថ្ងៃដដែល ខ្លួនក៏បានជិះ​ម៉ូតូតាមផ្លូវលំ​ដដែល ដើម្បីទៅទិញស្រាបៀរ មកផឹកទៀត ពេលជិះដល់កន្លែងកើតហេតុ ក៏បានទាក់នឹងខ្សែ​លួសដែលគេ​ចង​កាត់ផ្លូវលំ ត្រូវក្បាលម៉ូតូ ដាច់ខ្សែ លួសវាត់ត្រូវចង្កា និងក បណ្តាលឱ្យរងរបួស តែមិនបណ្តាលឱ្យដួលម៉ូតូឡើយ រួចហើយខ្លួនក៏បានជិះម៉ូតូបន្ត ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដើម្បីជួយអន្តរាគមន៍។

ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវ ផ្នែកជំនាញនគរបាលយុត្តិធម៌ ធ្វើការសន្និដ្ឋានថា ករណីខាងលើ មិនមែនជា​ករណី​ប្លន់នោះទេ ព្រោះថា ជនសង្ស័យ (មិនស្គាល់អត្តសញ្ញាណ) ប្រហែលជាខឹងជនរងគ្រោះជិះម៉ូតូ​ទៅមកៗ​លឿនៗច្រើនលើកច្រើនសា ហើយផ្នែកជំនាញ និងផ្នែកពិនិត្យវិភាគកន្លែង កើតហេតុធ្វើការពិនិត្យ​យ៉ាងយក​ចិត្តទុកដាក់ គឺការចងខ្សែលួសមានកម្ពស់ ១ម៉ែត្រ ពីដី ដាក់ទាក់សម្រាប់ឱ្យម៉ូតូដួលតែប៉ុណ្ណោះ។

ករណីនេះ ផ្នែកជំនាញនគរបាលយុត្តិធម៌ កំពុងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីនាំ​យក​មកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES