Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃាតករសារភាពមូលហេតុ ឆក់ខ្សែភ្លើងសម្លាប់ប្រពន្ធ

 ឃាតករសារភាពមូលហេតុ ឆក់ខ្សែភ្លើងសម្លាប់ប្រពន្ធ

ភ្នំពេញ ៖ ករណីឃាតកម្មដ៏សាហាវឃោរឃៅ ប្តីចំណាស់ជិះយន្តហោះតាំងពីសហរដ្ឋអាមេរិក មកសម្លាប់ប្រពន្ធ (ឆក់នឹងខ្សែភ្លើងស) នៅក្នុងផ្ទះ ឯខណ្ឌពោធិ៍សែនជ័យ រួចញាត់សពចូលវ៉ាលិស ប្រុងដឹកយកទៅប្លុងចោល តែ ត្រូវប្រជាពលរដ្ឋឃើញទាន់ ក៏រត់គេចខ្លួនបាត់នោះ ទីបំផុតឈាមស្រែកស្បែកហៅ ត្រូវបានកម្លាំងសមត្ថកិច្ចជំ នាញកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យ បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅដល់ទីក្រុងបាងកក ប្រទេសថៃ ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រោយពីកើតមានអំពើឃាតកម្ម ប្តីអាណិកជនខ្មែរនៅអាមេរិក ឆក់ ខ្សែភ្លើងសម្លាប់ប្រពន្ធ រួចប៉ុនប៉ងរត់គេចខ្លួនទៅអាមេរិក វិញនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គ ស្នង នគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ច ជំនាញនគរបាលក្រសួងមហាផ្ទៃ ឱ្យស្វែងរកចាប់ខ្លួន ជនសង្ស័យជាឃាតករ ឱ្យខាងតែបាន បើទោះបីជាជននោះរត់ទៅដល់ទីណាក៏ដោយ។ ទីបំផុត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា បានសហការជាមួយអាជ្ញាធរថៃ តាមចាប់ខ្លួនជនដៃដល់នៅ កណ្តាលទីក្រុងបាងកក និងបានបញ្ជូនមកកម្ពុជា វិញ។

ជនសង្ស័យជាឃាតករសម្លាប់ប្រពន្ធនេះ ត្រូវបានបញ្ជូនមកដល់ព្រំប្រទល់ដែនដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ នៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃដដែល និងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានអន្តោ ប្រវេសន៍ និងកម្លាំងជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ បាននាំជនសង្ស័យជាឃាតករ មកភ្នំពេញ ទាំងយប់។ រហូតម៉ោង ១ ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣  ទើបមកដល់ រួចឃុំខ្លួននៅនាយក ដ្ឋានអន្តោប្រវេសន៍ ១យប់ រហូតដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបប្រគល់ទៅសមត្ថកិច្ចជំ នាញព្រហ្ម ទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា “ខ្ញុំនិយាយពីមូលហេតុ ដែលខ្ញុំមកហ្នឹង គឺមកយកសម្ភារៈជោះឈាម (DNA) កូនខ្ញុំ ព្រោះកាលមុន យកសក់ទៅ វាអត់ត្រូវ ដល់អ៊ីចឹង ខ្ញុំមកយកម្តងទៀត ព្រោះខ្ញុំចង់ធានាកូនហ្នឹងទៅ ហើយមកដល់ហ្នឹង ក៏ខ្ញុំ សុំគាត់និយាយ បើខ្ញុំតេឡេហ្វូន គាត់អត់លើកទេ ចង់សួររឿងក្រុមហ៊ុន ដែលខ្ញុំដាក់លុយឱ្យ ១ម៉ឺន៣ពាន់ លុយខ្ញុំហ្នឹងណា ដើម្បីទិញផ្ទះនេះ ក៏ប៉ុន្តែឱ្យគាត់បង់ ១ខែ ៥០០ដុល្លារ ទុកចិត្តគាត់ហ្នឹងណា អារឿងដែលខ្ញុំចាប់បានគាត់រឿងអ៊ីចឹងទេ។ ពីមុន មានគំនិតណាស់ តែក្រោយមកមិនដឹងយ៉ាងម៉េច ពេលទៅដល់ ខ្ញុំក៏ទៅអង្គុយនៅតុបាយ ហើយគាត់អង្គុយ នៅម្ខាងទៀត ហើយគាត់ក៏កាន់កាំបិត១ ខ្ញុំសួរគាត់ថា តើឯងយកលុយបញ្ចាំឡាន លុយដែលខ្ញុំឱ្យ ១ខែ ៥០០ ដែលខ្ញុំឱ្យយកទៅបង់ដំណាក់កាលនោះ ដែលខ្ញុំឱ្យជិត ១ម៉ឺន ៨ពាន់ តែគាត់ចាយៗៗៗ ដល់អ៊ីចឹងទៅ ខ្ញុំរាងខឹង បានខ្ញុំថា អ៊ីចឹងខ្ញុំសុំមើលកុង ABA ចង់ឆែកមើល តើអ្នកឯងយកទៅណាអស់? ដល់អ៊ីចឹងគាត់មិនឱ្យ ហើយគាត់ចេះតែគ្រវីកាំបិត នៅមុខខ្ញុំ ខ្ញុំក៏ថា នែ! ឈប់ សូមកុំលេងអ៊ីចឹងណា គាត់ចេះតែជន្លមកខ្ញុំ ជិតទៅៗ ខ្ញុំក៏ក្រោកទៅចាប់ អ៊ីចឹងគាត់ចង់រកចាក់ ខ្ញុំក៏ទាញដៃគាត់ ធ្វើម៉េចឱ្យតែឈ្នះ ហើយខ្ញុំស្រែកហៅមីតូចនោះថា មកៗជួយៗយកកាំបិតពីម៉ែអ្ហែង! កូនហ្នឹងក៏ទាញកាំបិតទៅ ហើយខ្ញុំក៏លែងដៃទៅ វាក៏រត់ឡើងលើ ចូលបន្ទប់ ហើយខ្ញុំក៏ដេញវាទៅដល់លើ អាពេលហ្នឹង អត់មានវ៉ៃគ្នាទេ ខ្ញុំតាមទៅសួរសិន វាទៅណាលុយ? ខ្ញុំចាប់ទាញដៃនិយាយគ្នាសិន វារត់ឡើងលើ ចូលទៅបន្ទប់ ហើយខ្ញុំទៅទាន់ រុញទៅ វារត់ចុះមកវិញ ហើយខ្ញុំរត់ពីក្រោយ ដល់បានកាំទី២ វាក៏ដួលទៅ…”។

គួររំលឹកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើង នៅត្រង់ចំណុចផ្ទះលេខ A11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយស្ត្រីរូបស្រស់ម្នាក់ ត្រូវបានប្តីចំណាស់ជា អាណិកជនម្នាក់ ផ្ទុះភ្លើងប្រចណ្ឌ រហូតដល់បែកគំនិត ជិះយន្ត ហោះតាំងពីសហរដ្ឋអាមេរិក មកធ្វើសកម្មភាពប្រើប្រាស់ខ្សែភ្លើងឆក់សម្លាប់ប្រពន្ធយ៉ាងឃោរឃៅ នៅក្នុងផ្ទះ រួចច្រកសពចូលវ៉ាលិស បម្រុងដឹកសពយកទៅប្លុងចោល ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏ភ័យស្លន់ស្លោ ទាញម៉ូតូជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ស្ត្រីរងគ្រោះដែលត្រូវប្តីសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះកែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន ស្នាក់នៅផ្ទះ កើតហេតុខាងលើ និងមានលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី ម្នាក់ អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុក។ ចំណែកជនដៃដល់ ជាប្តី មានឈ្មោះមូល ណេត អាយុ៦៣ឆ្នាំ ជាអាណិកជន ខ្មែរ រស់នៅសហរដ្ឋអាមេរិក (ក្រោយកើតហេតុ បានជិះម៉ូតូគេចខ្លួនបាត់)។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គ្រួសារខាងលើ ប្រពន្ធរស់នៅស្រុកខ្មែរ រីឯប្តីរស់ នៅឯសហរដ្ឋអាមេរិក ហើយដោយសារតែប្តីមានវ័យចំណាស់ជាង ចំណែកប្រពន្ធនៅវ័យក្មេងរូបស្រស់សាច់ ក៏សខ្ចី ទើបប្តីចាស់រូបនោះចេះតែមានចិត្តប្រចណ្ឌហួងហែង តែងរករឿងឈ្លោះតាមអនឡាញក៏មានហើយពេល ខ្លះមកលេងស្រុកខ្មែរ រស់នៅក្បែរប្រពន្ធ ក៏ឈ្លោះកាន់តែខ្លាំង ដោយសារតែភ្លើងប្រចណ្ឌ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីខាងប្តី មិនបានផ្តល់ដំណឹងប្រាប់មុនឡើយ ស្រាប់តែឃើញមុខមកដល់ស្រុកខ្មែរតែម្តង រួចក៏កើតមានករណីឃាត កម្មសម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃបែបនេះតែម្តង។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសជាប្តី គ្រាន់តែចូលដល់ផ្ទះ ទាញទ្វារបិទជិត បន្ទាប់មកក៏រកឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង តែគ្មានអ្នកណាហ៊ានចូលសួរនាំឡើយ ស្មានតែប្តីប្រពន្ធ ឈ្លោះគ្នាតែពាក្យសម្តី លុះបន្តិចក្រោយមក ក៏ស្ងាត់បាត់ទៅវិញ ដោយគ្មានអ្នកណាចាប់អារម្មណ៍ដដែល។ រហូតដល់វេលាម៉ោង ១០ព្រឹក ថ្ងៃដដែល កូនស្រីរបស់ជនរងគ្រោះ បានបើកទ្វារចេញក្រៅ បាននិយាយប្រាប់ អ្នកជិតខាងពីសកម្មភាពរបស់ឪពុក ទើបនាំគ្នាផ្អើលប្រាប់សាច់ញាតិក្បែរនោះ នាំគ្នាចូលទៅមើលស្រាប់តែជន ដៃដល់ជាប្តី ឡើងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី (ម៉ូតូរបស់ប្រពន្ធ) គេចចេញទៅបាត់ភ្លាមៗតែម្តង។

ភ្លាមៗនោះ ប្រជាពលរដ្ឋអ្នកជិតខាង បាននាំគ្នាចូលទៅមើលនៅក្នុងផ្ទះ ក៏ឃើញស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបាន ជនសង្ស័យឆក់នឹងខ្សែភ្លើង ច្រកដាក់ក្នុងថង់ សម្រាប់ដាក់អាវធំ ជាបម្រុងញាត់ចូលវ៉ាលិស ដឹកសពយកទៅ បោះចោល រួចហើយក៏នាំគ្នាស្រាយដឹកតាមម៉ូតូ យកទៅពេទ្យដែរ តែជាអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ ហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង៕

RELATED ARTICLES