Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់១កាំបិត រួចចងក ខឹងស្រីស្នេហ៍សុំបែក

កាប់១កាំបិត រួចចងក ខឹងស្រីស្នេហ៍សុំបែក

ស្ទឹងត្រែង ៖ បុរសម្នាក់ បានទាក់ទងជាមួយស្ត្រីម្នាក់ ជាច្រើនឆ្នាំមកហើយ លុះក្រោយមក ក៏ចាប់ផ្តើមកើតមាន រឿងរកាំរកូស រហូតដល់ខាងស្រីសុំបែកចែកផ្លូវ ធ្វើឱ្យខាងប្រុសផ្ទុះកំហឹងទាញកាំបិតកាប់គូស្នេហ៍ ១កាំបិត ចំក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនបង្កហេតុជាប្រុស ស្នេហ៍ បានរត់ទៅចងកសម្លាប់ខ្លួន នៅលើផ្ទះខាងស្រី ។

ករណីប្រុសស្នេហ៍កាប់ស្ត្រីជាគូកំណាន់ចិត្ត ១កាំបិត រួចរត់ទៅចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថា ឡាបរិវ៉ាត់។

ស្ត្រីរងគ្រោះដែលត្រូវប្រុសស្នេហ៍កាប់ក្បាល ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសេង សុភាព អាយុ ៤៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលកាប់គូស្នេហ៍ខ្លួន រួចរត់ទៅចងកធ្វើអត្ត ឃាតនោះ មានឈ្មោះ សែ រី អាយុ៧ឆ្នាំ មានលំនៅក្នុងភមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ ឈ្មោះសេង សុភាព ធ្លាប់បានឈ្លោះ ប្រ កែកគ្នាជាមួយជនសង្ស័យឈ្មោះសែ រី និងថែមទាំងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយ​អន្តរាគមន៍ទៀតផង។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារជនសង្ស័យអន់ចិត្ត​នឹងស្រីកំ​ណាន់ រឿងដាក់ពាក្យបណ្តឹង រួមទាំងប្រចណ្ឌកាលពីពេលកន្លងមកផង ទើបឈានដល់ផ្ទុះជាអំពើហិង្សា ដោយ​បានយកកាំបិតផ្គាក់ កាប់ទៅលើស្ត្រីរងគ្រោះជាគូកំណាន់ ចំនួន១កាំបិត ចំកណ្តាលក្បាល បណ្តាលឱ្យរង​របួស​យ៉ាងធ្ងន់។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ កូនរបស់ស្ត្រីរងគ្រោះ បានដឹកបញ្ជូនម្តាយ យកទៅសង្គ្រោះ​នៅ​គ្លីនិកឯកជនមួយ នៅភូមិឆ្វាំង។ រីឯជនសង្ស័យ ក្រោយពេលធ្វើសកម្មភាពរួច ក៏បានមកផ្ទះរបស់ស្ត្រីរង​គ្រោះ​ដែល​ជាប់សោទ្វារ ហើយបន្ទាប់មក ជនបង្កហេតុបានកាប់ស័ង្កសី ចូលក្នុងផ្ទះ ហើយឡើងទៅលើ ធ្វើអត្តឃាត ដោយយកខ្សែនីឡុងពណ៌ស ចងក បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា រវាងជនសង្ស័យ និងស្ត្រីរងគ្រោះ គឺមានទំនាក់ទំនងស្នេហានឹងគ្នា រយៈ​ពេលជាយូរមកហើយ ព្រមទាំងមានផ្ទះសម្បែងរួមគ្នាទៀតផង ហើយក្នុងនោះផ្ទះដែល​ស្ត្រីរងគ្រោះរស់​នៅសព្វ​ថ្ងៃ ជនសង្ស័យក៏បានផ្ទេរទៅឱ្យជនរងគ្រោះ រួចហើយ ដែរ លុះក្រោយមក ដោយសារតែខាងប្រុស​មានចិត្ត​ប្រ​ចណ្ឌ ទើបធ្វើឱ្យកើតមានរឿងរកាំរកូសមិនឈប់ រហូតដល់ខាងស្រីសុំបែកចែកផ្លូវ និងថែមទាំង​បានដាក់​ពាក្យ​បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ទៀតផង ជាហេតុធ្វើឱ្យខាងប្រុសស្នេហ៍ផ្ទុះកំហឹង ក៏កាប់ស្រីកំណាន់​របស់​ខ្លួនឱ្យរងរបួស រួចរត់ទៅចងកបញ្ចប់ជីវិតតែម្តង។

 សពជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម​ប្រ​ពៃណី៕

RELATED ARTICLES