Sunday, September 22, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ៨-១៥ មីនា ចុះត្រជាក់

អាកាសធាតុកម្ពុជា ពីថ្ងៃ៨-១៥ មីនា ចុះត្រជាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូន ដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់១៥ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អាចនឹងមានភ្លៀងធ្លាក់ដោយអន្លើ និងចុះត្រជាក់ថែមទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ស្ថានភាព ធាតុអាកាស នៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ ៖

– ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប

– ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន)។

លក្ខណៈបែបនេះ នឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើ។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ

– ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣អង្សាសេ នៅវេលាយប់ និងព្រឹក។

៣- តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើ៕

RELATED ARTICLES