Sunday, September 22, 2024
Homeព័ត៌មានសិល្បៈម៉ៃ យ៉ា ៖មិនខឹង អ្នកខ្លះរិះគន់ថានាងមិនសាកសម​ម្ចាស់​មកុដ ខណៈនាងដាក់ទិសដៅធំ ត្រៀមទៅ​ប្រ​កួតលើឆាកអន្ដរជាតិ

ម៉ៃ យ៉ា ៖មិនខឹង អ្នកខ្លះរិះគន់ថានាងមិនសាកសម​ម្ចាស់​មកុដ ខណៈនាងដាក់ទិសដៅធំ ត្រៀមទៅ​ប្រ​កួតលើឆាកអន្ដរជាតិ

ភ្នំពេញ៖ម្ចាស់មកុដ បវរកញ្ញាភេទទី៣ ឆ្នាំ២០២៣ Miss Queen Cambodia 2023 កញ្ញា ម៉ៃយ៉ា ក្រោយពីបានគ្រង តំណែងនេះដូចបំណងមក ស្រាប់តែមានអ្នកខ្លះថានាងហាក់មិន សាកសមក្លាយជាម្ចាស់ជ័យ លាភី១ នេះឡើយ ។ មតិមិនពេញចិត្តម៉ៃយ៉ា នោះបានលើកឡើងថាតំណែងដែលនាងបាននេះ ដោយសារតែនាងរាប់អានអ្នកគ្រប់ គ្រងកម្មវិធីជាយូរ ឆ្នាំ ចេះយកចិត្តអ្នកគ្រប់គ្រងទើប បានជារុញអោយ បវរកញ្ញាភេទទី៣ ដ៍ស្រស់រូបនេះ ឆក់ចិត្ត មេកើយបាន ហើយក្លាយជាម្ចាស់មកុដ ផ្ទុយពីសម្ថភាពដែលខ្លួនមាន។ ដើម្បីជាការឆ្លងតបទៅFan មួយចំនួន ដែលហាក់មិនសប្បាយចិត្ត និងមានអ្នកខមមិនរិះគន់ បវរកញ្ញា ម៉ៃ យ៉ា បានបង្ហាញមុខបញ្ជាក់ ក្រោយពេល ដែលនាង សម្ងំបានប៉ុន្មានថ្ងៃ បន្ទាប់ពីផ្ទុះរឿងដ៏ចម្រូងចម្រាសមួយនេះ។ ម៉ៃ យ៉ា ដែលស្រឡាញ់វិស័យបវរកញ្ញា និងតែងតែយកចិត្តទុកដាក់លើការងារ បាននិយាយអោយដឹងកាលពីល្ងាចថ្ងៃទី ១៣ មីនា ឆ្នាំ២០២៣ ថានាងមិន ខឹងចំពោះ អ្នកមួយចំនួន ដែល មិនពេញចិត្តតំណែងរបស់នាងជាម្ចាស់ជ័យលាភីនេះឡើយ។

តែនាងថាជោគជ័យមួយនេះនេះជាអ្វីដែលនាងខិតខំប្រឹងប្រែង ក្រោមការតាមដានយ៉ាង យកចិត្តទុកដាក់គ្រប់ ជំហ៊ាន របស់គណៈកម្មាការ។ នាងរៀបរាប់ថាបានតស៊ូច្រើន ជាមួយការងារ តាំងពី៣ឆ្នាំមុន។ លើសពីនេះការ ស្និត ស្នាលជាមួយ ក្រុមការងារ ក៍ព្រោះតែនាង ជាប់កុងត្រា៣ឆ្នាំជាមួយ កិច្ចការ បវរកញ្ញា ដោយសារតែកាលពី ឆ្នាំ២០២០ នាងជាប់លេខ៣ បវរកញ្ញាភេទទី៣ ហើយក៍ជាប់កុងត្រា បំពេញការងារនៅទីនោះម្លោះហើយ ការរាប់ អានយើងមានជាធម្មតា។ ប៉ុន្តែការប្រឡងជាថ្មីៗនេះមិនមែន ហេតុផលនាងនិងគណៈកម្មាការស្គាល់គ្នាទើប នាងជាប់នោះទេ។

នាងថាបានប្រយុទ្ឋជាមួយ ការងារថ្មីៗ ដែលជាវិញ្ញាសាគេដាក់អោយ ប្រើវេលាពីរខែ ទើបមានឱកាសឈ្នះដូច បំណង។ នាងបន្ថែមថាមានអ្នកខ្លះរិះគន់យើងថាស្ទើរ កម្ពស់ មិនសូវស្អាត ឬ មិនសូវជាចេះភាសា តែនាងក៏អាច និយាយភាសាខ្លះបានដែរ ហើយបវរកញ្ញា មិនត្រូវការស្អាតពេកនោះទេអោយ ខិតខំ ហើយ មានអត្តចរិកល្អ គោ រពតួនាទីការងារ បំពេញអោយល្អនោះជាអ្វីដែលត្រូវធ្វើឲ្យបាន។ យ៉ាងណានាង និងព្យាយាម ពង្រឹងសមត្ថភាព ខ្លួនឯងអោយល្អបន្ថែមទៀតដើម្បី ឱកាសចូលទៅ កាន់ការងារលំដាប់ពិភពលោក ព្រោះនោះជាអ្វីដែលនាង បានប៉ងយូរមកហើយ ចង់ប្រើសំឡេង និងសមត្ថភាពកូនខ្មែរ អោយពិភពលោកបានឃើញ ដើម្បីមុខមាត់ជាតិ យើងនេះជាទិសដៅដែលនាងបានកំណត់គឺចង់ទៅប្រកួតលើវេទិកា អន្ដរជាតិនាពេលខាងមុខ។ ដោយឡែក លោកលុច្ស ដែលជាតារាសម្តែង និងបង្ហាញម៉ូដ ជាអ្នកស្និតស្នាលខ្លាំង ជាមួយ ម៉ៃ យ៉ា បានលើកឡងថា ម៉ៃ យ៉ា មានគុណសម្បត្តិ ច្រើនយ៉ាង ដែលអ្នកគ្រាន់តែឃើញ ត្រឹមតែពេលប្រឡង ហើយនោះមិនទាន់ គ្រប់គ្រាន់នៅ ឡើយ។ លោកថាសំខាន់ផែនការណ៏ ការងារដែលយើងបំពេញបានល្អទៅគេទទួលស្គាល់យើងតែមនុស្សយើង ពិតជាមិនល្អទាំងអស់នោះទេ។

យ៉ាងណាអោយតែដឹងខ្លួនឯង អោយតម្លៃការងារនោះយើងអាចក្លាយជាបុគ្គលគេ មើលឃើញពីតម្លៃយើងមិន ខាន។ ម៉ៃ យ៉ា ថ្ងៃប្រឡងមានហ្វេនៗជាច្រើនមកគាំទ្រ លោកនិងនាង អត់នឹកស្មានទេ ហើយក៍មិនបានជួល ឬទិញទឹកចិត្តអ្នកណានោះដែរ។ នេះជាការមើលឃើញទេពកោសល្យរបស់ នាងពីក្រុមអ្នកគាំទ្រផ្ទាល់តែម្ដង។ គូរបញ្ជាក់ថាមុននេះ ដោយសារ តែផ្ទុះរឿងលាឈប់តំណែងលំដាប់រងទី១របស់ កញ្ញា ដេវីណា មិនទាន់ស្ងប់ ខ្យល់ផង ស្រាប់តែ ម្ចាស់ជ័យលាភី ២រូបទៀតនៃ កំពូលTop ទាំង៥ បានបបួលគ្នាប្រកាសលាឈប់ និងបោះបង់ តំណែង ទើបធ្វើឲ្យអ្នកតាមដានស្រឡាំងកាំង។វាជាឆ្នាំដ៍ទាក់ទាញ ដែលក្រោយការប្រកួតចប់ ម្ចាស់ជ័យលាភី នៃ Miss Queen Cambodia ឆ្នាំ២០២៣ កំពូលទាំង៥ មានដល់ទៅ៣ដួង បានបន្តគ្នាបោះបង់តំណែងខ្លួនទើបធ្វើ ឲ្យផ្អើលអស់Fan តែម្ដង៕

RELATED ARTICLES