ខេត្តស្ទឹងត្រែង ៖ ប្តីប្រពន្ធ២នាក់ បាននាំ គ្នារៀបចំខ្លួនចេញទៅហូបការគេ ដោយចាក់ សោទ្វារផ្ទះចោល ភ្លេចបិទបារ៉ែតភ្លើង បណ្តាល ឱ្យទុស្សេខ្សែភ្លើងឆាបឆេះបំផ្លាញផ្ទះទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៧ នៅចំណុចទល់មុខមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹង– ត្រែង ក្រុងស្ទឹងត្រែង។
ម្ចាស់ផ្ទះ ដែលត្រូវភ្លើងឆាបឆេះបំផ្លាញ គ្មានសល់នោះ ឈ្មោះស៊ុន អ៊ី អាយុ៥៨ឆ្នាំ ជា មេបញ្ជាការវរសេនាតូចលេខ៤២២ ចំណុះ អង្គភាពវរសេនាធំអន្តរាគមន៍លេខ៤២ ប្រពន្ធ ឈ្មោះហៀង ធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្ត ស្ទឹងត្រែង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញម្ចាស់ផ្ទះ ទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នារៀបចំខ្លួនដើម្បី ចូលរួមពិសាភោជនាហារ ក្នុងមង្គលការរបស់ គេ រួចក៏នាំគ្នាចាកចេញពីផ្ទះអស់ ដោយចាក់ សោចោល។ លុះមកដល់វេលាម៉ោងកើតហេតុ ខាងលើ ខណៈដែលម្ចាស់ផ្ទះកំពុងញ៉ាំការគេ ស្រាប់តែគេប្រទះឃើញមានផ្សែងហុយចេញ ពីផ្ទះខាងលើ លុះបន្តិចក្រោយមក ក៏ក្លាយទៅ ជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ ធ្វើឱ្យអ្នក ជិតខាងភ័យស្លន់ស្លោនាំគ្នាជួយជះទឹកពន្លត់ផង ទូរស័ព្ទផ្តល់ដំណឹងដល់ម្ចាស់ផ្ទះផង និងរាយ– ការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យជួយទាក់ទង សុំអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គិភ័យមកជួយ បាញ់ទឹកពន្លត់ផង។
បន្តិចក្រោយមក គេឃើញជនរងគ្រោះ ជាម្ចាស់ផ្ទះត្រឡប់មកដល់ តែបានត្រឹមស្រែក ទ្រហោយំសម្លឹងមើលផ្ទះរបស់ខ្លួន ដែលកំពុង ក្លាយជាចំណីភ្លើងប៉ុណ្ណោះ ខណៈដែលរថយន្ត ពន្លត់អគ្គិភ័យបានព្យាយាមបាញ់ទឹកពន្លត់ដោយ ចំណាយពេលអស់ប្រមាណ៤៥នាទី ទើបភ្លើង បានរលត់ទៅវិញទាំងស្រុង និងមិនបណ្តាល ឱ្យរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះឡើយ។
លោកវរសេនីយ៍ឯកចាន់ សុផា ស្នងការ រងនគរបាលខេត្តស្ទឹងត្រែង ទទួលបន្ទុកបង្ការ និង ពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្រោយពីទទួល បានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោក បានចាត់កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិ– ភ័យចំនួន១២នាក់ នាំយករថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចេញជួយអន្តរាគមន៍ភ្លាមៗ និង បានប្រើទឹកអស់ចំនួន៩រថយន្ត ទើបអាចពន្លត់ អគ្គិភ័យបានទាំងស្រុង នៅវេលាម៉ោង៨និង ៥០នាទីថ្ងៃដដែល ដោយមិនបង្កឱ្យមានការ រាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ទេ។
អគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ លំនៅឋាន និងទ្រព្យសម្បត្តិក្នង្នុផ្ទះ ទាំងស្រុង ពោលគឺម្ចាស់ផ្ទះមិនអាចយករបស់ទ្រព្យអ្វីចេញ ពីផ្ទះបានសូម្បីបន្តិច។
តាមការអះអាងពីជនរងគ្រោះជាម្ចាស់ ផ្ទះ បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់គាត់ដែល ក្លាយជាចំណីភ្លើងរួមមាន ផ្ទះទំហំ៩ម៉ែត្រ គុណ នឹង១៤ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ម៉ូតូ៣គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ២គ្រឿង និងម៉ាក វ៉េវ១គ្រឿង កង់១គ្រឿង ម៉ាស៊ីនត្រជាក់ ២ គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់១គ្រឿង កុំព្យូទ័រ១គ្រឿង លុយ៩៥០ដុល្លារ លុយគ្រូបង្រៀន ២០០ដុល្លារ ក្តារងឿ តុកៅអី ព្រមទាំងសម្ភារៈ ជាច្រើនទៀត ដែលសរុបជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន សន្និដ្ឋានថា មូលហេតុដែលបង្កឱ្យមានគ្រោះ អគ្គិភ័យខាងលើ គឺដោយសារតែម្ចាស់ផ្ទះចេញ ពីផ្ទះភ្លេចបិទបារ៉ែតភ្លើង ទើបធ្វើឱ្យទុស្សេបង្ក ជាអគ្គិភ័យបែបនេះតែម្តង៕
សំបូរ