Wednesday, December 18, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ១៥-២១មីនា ក្តៅស្ងួត មាន ភ្លៀងតិចតួច

អាកាសធាតុកម្ពុជា ពីថ្ងៃ១៥-២១មីនា ក្តៅស្ងួត មាន ភ្លៀងតិចតួច

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថាធាតុអាកាស ក្តៅហើយស្ងួត និងអាចមានភ្លៀងធ្លាក់តិចតួច ដោយអន្លើ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាង មុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើ។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧អង្សាសេ

– ធាតុអាកាសក្តៅហើយស្ងួត។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើ៕

RELATED ARTICLES