Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលដណ្តឹងកូនក្រមុំគេ ថ្លៃទឹកដោះខ្ពស់ពេក ចងក

ចូលដណ្តឹងកូនក្រមុំគេ ថ្លៃទឹកដោះខ្ពស់ពេក ចងក

បាត់ដំបង ៖ យុវជនម្នាក់ បានរំអុកឪពុកម្តាយចូលស្តីដណ្តឹងនារីម្នាក់ មកធ្វើជាគូគាប់ លុះចូលទៅសួរនាំ ស្រាប់តែឪពុកម្តាយខាងស្រីបង្គាប់ថ្លៃបណ្ណាការខ្ពស់ពេក ទើបធ្វើឱ្យខាងប្រុសអត់មានលទ្ធភាព ក៏គិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ទឹកផ្ទះរបស់យុវជនរងគ្រោះ ស្ថិតនៅចំណុចភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត។

យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះហាត ហួត អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការរៀបរាប់ពីក្រុមគ្រួសារយុវជនខាងលើ បានឱ្យដឹងថា កន្លងមក កូនប្រុសរបស់គាត់ (ជនរងគ្រោះឈ្មោះ ហាត ហួត) បានចាប់ចិត្តស្រលាញ់កូនក្រមុំគេម្នាក់ រួចក៏រំអុកឱ្យពួកគាត់ជាឪពុកម្តាយ ចូលទៅស្តីដណ្តឹងកូន ក្រមុំគេនោះ មកធ្វើជាគូគាប់ ចំណែកពួកគាត់ក៏បំពេញ បំណងកូនប្រុសដែរ ដោយបានរកពេលវេលាសមរម្យ ចូលទៅសួរនាំខាងស្រី។ លុះទៅដល់ ឪពុកម្តាយខាងស្រី បានបង្គាប់ថ្លៃបណ្ណាការខ្ពស់ពេក ទើបពួកគាត់បាន ប្រាប់កូនប្រុសថា ពុកម៉ែអត់មានលទ្ធភាពទេកូន ព្រោះបណ្ណាការខ្ពស់ណាស់ ជាហេតុធ្វើឱ្យកូនប្រុសរបស់គាត់ តូចចិត្ត តែយ៉ាងណា ពួកគាត់ក៏នឹកស្មានមិនដល់ថា កូនប្រុសមានគំនិតខ្លីដល់ថ្នាក់សម្លាប់ខ្លួនបែបនេះឡើយ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោយពីកូនប្រុសចូលបន្ទប់ ទឹកយូរពេក ពួកគាត់បានដើរទៅគោះទ្វារហៅ តែមិនឮសូរមាត់ឆ្លើយសោះ ធ្វើឱ្យកើតមានការសង្ស័យនាំគ្នា ទម្លាយទ្វារចូលទៅ ក៏ប្រទះឃើញកូនប្រុសរបស់គាត់បានចងកស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយទើបកើតមាន ការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជា បានធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន ដោយប្រើប្រាស់ខ្សែគោ ចងកជាប់ទៅនឹងធ្នឹមបន្ទប់ទឹកបណ្តាល ឱ្យស្លាប់។ មូលហេតុ ដោយសារតូចចិត្តរឿងចូលស្តីដណ្តឹងប្រពន្ធអត់បាន ព្រោះខាងស្រីយកថ្លៃទឹកដោះ (បណ្ណា ការ) ច្រើនពេក មិនមានលុយគ្រប់។

សពយុវជនខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES