Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់មិត្តភក្តិ១កាំបិត ធ្លាយពោះវៀន

ចាក់មិត្តភក្តិ១កាំបិត ធ្លាយពោះវៀន

ប៉ៃលិន ៖ បុរស២នាក់ ជាមិត្តភក្តិនឹងគ្នា បានកើតមានជម្លោះពាក្យសម្តីបន្តិចបន្តួច ស្រាប់តែឈានដល់អំពើ ហិ ង្សា ដោយភាគីម្ខាងទាញកាំបិតចាក់ពោះមិត្តភក្តិ ចំនួន១កាំបិតបណ្តាលឱ្យធ្លាយពោះ ចេញពោះវៀនមកក្រៅ គួរឱ្យរន្ធត់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីចាក់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ជួល ពេជ្របុប្ផាអង្គរ ស្ថិតនៅភូមផ្សារព្រំជើង ឃុំស្ទឹងកាយ ស្រុកសាលាក្រៅ។

ជនដៃដល់ដែលចាក់មិត្តភក្តិខ្លួនឯង បណ្តាលឱ្យធ្លាយពោះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលីកែវ ភីនីខន (LEEKAEW PINIKORN) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរជាបុគ្គលិកកាស៊ីណូ Grand Pailin ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកជនរងគ្រោះ មានឈ្មោះ ប៊ូនវិសេត រ៉ាវិស៊ូត (BOONWISET RAWISUT) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ Grand Pailin ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិថៃ ទាំង២នាក់ខាងលើ ដែល ជាមិត្តភក្តិ និងជាអ្នករួមការងារជាមួយគ្នាផងនោះ បានកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង ប៉ុន្តែមិនដឹងថាអ្នកទាំង២នេះ ឈ្លោះគ្នាពីរឿងអ្វីនោះទេ ព្រោះនិយាយជាភាសាថៃ ស្តាប់មិនបាន។ លុះបន្តិច ក្រោយមក ស្រាប់តែភាគីជនដៃដល់ បានទាញកូនកាំបិត ចាក់ប្រហារគូទំនាស់របស់ខ្លួន ចំពោះ១កាំបិត បណ្តា លឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះ គេបានឮសំឡេងជនរងគ្រោះស្រែកហៅឱ្យគេជួយ លុះផ្អើលទៅមើល ក៏ឃើញ ជនរងគ្រោះធ្លាយពោះវៀនចេញក្រៅ និងឈាមហូរជោកខ្លួនទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច និងជួយដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការចាប់ឃាត់ខ្លួនជន ដៃដល់ ភ្លាមៗ យកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES