ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ ដែល ត្រូវគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយ ស្ត្រីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់នៅ ក្នុងខ្ទមចំណុចភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុក សំរោងទង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយក ទៅសាកសួរអស់ជាច្រើនថ្ងៃមកហើយ ដោយ សង្ស័យថា គឺជាជនដៃដល់ដែលបានវាយសម្លាប់ ស្ត្រីរងគ្រោះជាស្រីស្នេហ៍ ហើយបើទោះជាបុរស សង្ស័យមិនព្រមឆ្លើយសារភាពយ៉ាងណាក្តី ក៏ សមត្ថកិច្ចបានសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ កាល ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ ការបន្តតាមនីតិវិធី។
បុរសសង្ស័យខាងលើនេះ មានឈ្មោះ ម៉ុក សឿន អាយុ៦៤ឆ្នាំ មានប្រពន្ធ និងកូន រស់នៅក្នុងភូមិកើតហេតុខាងលើ និងត្រូវគេ ដឹងថា បានលួចលាក់មានទំនាក់ទំនងស្នេហ៍ ជាមួយស្ត្រីរងគ្រោះ (យកស្ត្រីរងគ្រោះធ្វើប្រពន្ធ ចុង) អស់រយៈពេល៣ឆ្នាំមកហើយ។
តាមប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ ថា ក្រោយពីកើតមានករណីឃាតកម្មទៅលើ ស្ត្រីអ្នកលក់នំនៅចំណុចភូមិពាមឃ្លៃ ឃុំទំព័រ– មាស ស្រុកសំរោងទង រួចមក សមត្ថកិច្ចបាន ស្រាវជ្រាវឃាត់ខ្លួនមនុស្ស៥នាក់យកមកសាក– សួរ។ ទីបំផុត មនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ច ដោះលែងឱ្យមានសេរីភាពវិញអស់ បន្ទាប់ពី រកមិនឃើញមានពិរុទ្ធភាពពាក់ព័ន្ធនឹងករណី ឃាតកម្មខាងលើ។ ដោយឡែកបុរសសង្ស័យ ឈ្មោះម៉ុក សឿន សមត្ថកិច្ចបានសម្រេចរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា តាមការស្រាវជ្រាវ ជនសង្ស័យបានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជា មួយស្ត្រីរងគ្រោះ៣ឆ្នាំមកហើយ សូម្បីតែស្ត្រី ជាប្រពន្ធដើម ក៏បានដឹងដែរ តែដោយយោគ– យល់ថា ខ្លួនចាស់ៗអស់ទៅហើយ ទើបមិន អើពើរករឿង ឬប្តឹងផ្តល់អ្វីទាំងអស់ ដោយចេះ តែបណ្តោយឱ្យជនសង្ស័យចេញចូលទៅរក ស្ត្រីរងគ្រោះជាញឹកញាប់។
តាមសម្តីបុរសចំណាស់ ជាជនសង្ស័យ បានបញ្ជាក់ថា រូបគាត់មិនជាប់ពាក់ព័ន្ធទៅនឹង ករណីឃាតកម្មលើស្ត្រីរងគ្រោះនោះទេ ដោយ នៅយប់កើតហេតុ គាត់មិនបានទៅដេកជាមួយ ស្ត្រីរងគ្រោះឡើយ គឺគាត់នៅដេកផ្ទះជាមួយ ប្រពន្ធកូន លុះព្រឹកឡើង មានការភ្ញាក់ផ្អើល ថា ស្ត្រីរងគ្រោះជាប្រពន្ធចុងរបស់គាត់ ត្រូវគេ សម្លាប់ ទើបគាត់បានទៅមើលដែរ និងមិនដឹង ថាអ្នកណាជាជនដៃដល់នោះទេ។ ទីបំផុត ស្រាប់– តែសមត្ថកិច្ចបានចាប់ខ្លួនគាត់មកសាកសួរតែ ម្តង។
គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ មានករណីឃាតកម្ម ដ៏សាហាវឃោរឃៅមួយបានកើតឡើង នៅ ចំណុចភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោង– ទង ដោយស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគ ដោយមាន ចបជីកប្រឡាក់ឈាមមួយនៅក្បែរនោះផង និង ត្រូវបានគេសង្ស័យថា ជាករណីរំលោភ រួចវាយ សម្លាប់បំបិទមាត់។
ស្ត្រីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ ក្នុងថ្លុកឈាមនោះ មានឈ្មោះយិន ថា អាយុ ៤៨ឆ្នាំ មុខរបរលក់នំចៀន សព្វថ្ងៃស្នាក់នៅក្នុង កូនខ្ទមកើតហេតុខាងលើតែម្នាក់ឯង។ ស្ត្រី– រងគ្រោះមានប្តី និងមានកូនដល់ទៅ៧នាក់ ប៉ុន្តែ បុរសជាប្តីជាមនុស្សមានបញ្ហាសរសៃប្រសាទ ដើរចោលផ្ទះបាត់អស់រាប់ខែមកហើយ ចំណែក កូនៗទាំង៧នាក់ ចេញទៅរស់នៅជាមួយជីដូន នៅក្នុងភូមិជាមួយគ្នា។
តាមសម្តីក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ត្រូវ ជាកូនរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគេនិងបងប្អូន៦នាក់ទៀត សព្វថ្ងៃរស់នៅ ជាមួយជីដូន ក្នុងភូមិជាមួយគ្នា ហើយជារៀង រាល់ព្រឹក រូបគេតែងទៅសាមងនៅក្នុងស្ទឹង លុះត្រឡប់មកវិញបានត្រី ក៏ឈៀងចូលយក ទៅឱ្យម្តាយខ្លះគ្រាន់ទុកធ្វើម្ហូប។ នៅមុនពេល កើតហេតុ បន្ទាប់ពីដើរទៅលើកមងបានត្រីខ្លះ រូបគេក៏ដើរសំដៅមកផ្ទះម្តាយបំណងយកត្រី ឱ្យម្តាយ។ លុះមកដល់ឃើញផ្ទះស្ងាត់ឈឹង រូប គេក៏ស្រែកហៅម្តាយ តែមិនឮសំឡេងឆ្លើយតប សោះ ទើបរូបគេបានចូលទៅមើលនៅក្នុងខ្ទម ដែលម្តាយស្នាក់នៅ ស្រាប់តែប្រទះឃើញម្តាយ ដេកស្លាប់ក្នុងថ្លុកឈាមនៅផ្ទាល់នឹងដី ដោយ មានចបជីកប្រឡាក់ឈាមមួយនៅក្បែរសព ម្តាយទៀតផង ធ្វើឱ្យរូបគេភ័យតក់ស្លុត ក៏ស្រែក ឆោឡោហៅគេឯងឱ្យជួយ បង្កឱ្យមានការភ្ញាក់– ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយ– ការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ និងបានរកឃើញថា សព មានស្នាមបែកក្បាល ដោយត្រូវវាយនឹងវត្ថុរឹង ហើយនៅលើគ្រែខាងមុខខ្ទមស្នាក់នៅរបស់ ស្ត្រីរងគ្រោះ មានចបជីកបាក់ដងមួយ។ ចំណែក នៅក្បែរជញ្ជាំងខ្ទម មានស្នាមកាយដី ទំនងជា ជនសង្ស័យកាយដីចូលមកវាយសម្លាប់ស្ត្រី– រងគ្រោះ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះអាចជារឿងគំនុំ មិនមែនជាករណី រំលោភសេពសន្ថវៈសម្លាប់ ដូចការសង្ស័យរបស់ ប្រជាពលរដ្ឋនោះទេ៕