Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសមត្ថកិច្ច ដាស់តឿនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នការ ឆបោកតាមតេឡេក្រាម

សមត្ថកិច្ច ដាស់តឿនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នការ ឆបោកតាមតេឡេក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានដាស់តឿន ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ជាមួយនឹងការឆបោកតាមកម្មវិធីតេឡេក្រាម (Telegram)។          

សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា មួយរយៈពេលកន្លងមកនេះ មានជនខិលខូច បានធ្វើការលួងលោមបោកបញ្ឆោត ដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ តាមរយៈឱ្យជនរងគ្រោះ ធ្វើ ការថតស្រ្គីនទូរស័ព្ទ (Screenshot) ខណៈពេលដែលជនខិលខូច ព្យាយាមចូលទៅក្នុងគណនីរបស់ជនរងគ្រោះ ដែលពេលនោះ លេខកូដសម្ងាត់ (OTP) វានឹងលោតលើស្រ្គីនទូរស័ព្ទ ស្របពេលដែលយើងធ្វើការថត ស្រ្គីនទូរ ស័ព្ទ ហើយបាញ់ផ្ញើទៅជនខិលខូច ដោយមិនដឹងខ្លួន។ បន្ទាប់មក ពួកគេនឹងចូលទៅប្រើប្រាស់តេឡេក្រាមរប ស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរស័ព្ទ ដើម្បីកាន់កាប់តេឡេក្រាមនោះទាំងស្រុងតែម្តង។

សមត្ថកិច្ចជំនាញ បន្តថា ក្រោយពីបានកាន់កាប់តេឡេក្រាមរបស់ជនរងគ្រោះហើយ ជនអនាមិក បានចូលពិ និត្យមើលរាល់សារទំនាក់ទំនងរបស់ជនរងគ្រោះទាំងអស់ និងរកមើលសារណាដែលសំខាន់ពាក់ព័ន្ធនឹងការ ទូទាត់លុយកាក់ជាដើម ក៏បន្លំជាជនរងគ្រោះ ឆាតទៅមិត្តភក្តិ សាច់ញាតិរបស់ជនរងគ្រោះ ដើម្បីធ្វើការផ្ទេរ ប្រាក់ឱ្យខ្លួន។ ហេតុដូច្នេះ ដើម្បីចៀសវាងក្នុងការជួបបញ្ហាបែបនេះ សូមអ្នកប្រើប្រាស់ អនុវត្តតាមវិធីសាស្រ្តដើ ម្បីទប់ស្កាត់ដូចខាងក្រោម ៖

ទី១- អ្នកគួរប្រើ Two steps verification ដោយបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន បន្ថែមពីលើលេខកូដសម្ងាត់ (OTP) ដែលផ្ដល់ឱ្យពីខាងក្រុមហ៊ុន។

ទី២- សូមពិនិត្យឱ្យបានច្បាស់ នៅពេលដែលអ្នកមិនស្គាល់ ឬមិត្តភក្តិ សាច់ញាតិ ឆាតទំនាក់ទំនងមក ពាក់ព័ន្ធ នឹងការផ្ទេរប្រាក់ទៅគណនី មិនច្បាស់លាស់ ឬសួរនាំព័ត៌មានផ្ទាល់ខ្លួន។ លោកអ្នកគួរតែទាក់ទងគ្នាតាមទូរស័ព្ទ ផ្ទាល់ ដើម្បីបញ្ជាក់អត្តសញ្ញាណ បង្ការនិងទប់ស្កាត់ការឆបោកណាមួយ។

គួរបញ្ជាក់ដែរថា បាក់ព័ន្ធការឆបោកតាមប្រព័ន្ធតេឡេក្រាមនេះដែរ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ កន្លង ទៅនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយនូវល្បិចបោកប្រាស់របស់ជន ឆបោក ដែលប្រើឈ្មោះឧកញ៉ា ឃុន សៀ ឱ្យផ្ទេរលុយទៅឱ្យពួកគេ ហើយតាមការស្រាវជ្រាវ ជនឆបោកនេះ ឈរជើងនៅតៃវ៉ាន់ ប្រើលេខទូរស័ព្ទរបស់ប្រទេសឡាវ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានរំឭកប្រជាពល រដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីនេះ។

សម្តេចហ៊ុន សែន បានថ្លែងតាមរយៈសារសំឡេង បង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក និងតេឡេក្រាម របស់សម្តេច កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នោះថា “ជនជាតិជាទីគោរពស្រឡាញ់! ឥឡូវមានល្បិច បោកប្រាស់ ហើយដែលករណីខ្លួនខ្ញុំនេះ មុននេះ ប្រហែលជា ១ម៉ោង គឺមានការផ្ញើសារជាភាសាអង់គ្លេសដើម្បី ឱ្យខ្ញុំផ្ទេរលុយតាម ABA ហើយដែលប្រើប្រាស់ Profile ជាអ្នកឧកញ៉ា ឃុន សៀ ប៉ុន្តែលេខទូរស័ព្ទ គឺជាលេខទូរ ស័ព្ទរបស់ឡាវ ហើយបើយោងទៅលើការស្រាវជ្រាវ អ្នកនេះឈរជើងនៅតៃវ៉ាន់ ឯណោះ ប៉ុន្តែគេបានផ្ញើនូវ Telegram ហើយដែលប្រើប្រាស់ Profile របស់អ្នកឧកញ៉ា ឃុន សៀ ដើម្បីឱ្យផ្ញើប្រាក់ទៅទីនោះ។ អ៊ីចឹងទេខ្ញុំសូម ឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ជាមួយនឹងករណីបែបនេះ ប្រហែលជាគេមិនបានដឹងទូរស័ព្ទរបស់ខ្ញុំ គឺជាលេខ ទូរស័ព្ទរបស់នាយករដ្ឋមន្ត្រីទេ អ៊ីចឹងយើងគ្រប់គ្នាក៏ត្រូវមានការប្រុងប្រយ័ត្ន»។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ខ្ញុំផ្ញើទៅជាមួយនូវរូបភាព នៃ Profile របស់មនុស្សខូច ជាមួយនឹង លេខទូរស័ព្ទ ដែលលេខទូរស័ព្ទនេះ  ៨៥៦ គឺជាលេខទូរស័ព្ទរបស់ប្រទេសឡាវ ប៉ុន្តែតាមការស្រាវជ្រាវ គឺមនុស្ស នេះកំពុងឈរជើងនៅតៃវ៉ាន់។ ដូច្នេះសូមឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងករណីនេះ ហើយសូមអំពាវនាវឱ្យ បងប្អូនមានការប្រុងប្រយ័ត្នឱ្យមែនទែន ទៅលើបញ្ហាពួកក្រុមបោកប្រាស់ ដើម្បីឱ្យមានការផ្ទេរប្រាក់ សូមឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់…”៕ ខៀវទុំ

RELATED ARTICLES