Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃកម្ទេចហាងម៉ាស្សា ខឹងម៉ាស្សាមិនស្រួល?

វ៉ៃកម្ទេចហាងម៉ាស្សា ខឹងម៉ាស្សាមិនស្រួល?

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព វាយកម្ទេច ហាងម៉ាស្សា មួយកន្លែង បណ្តាលឲ្យខូចខាត និងធ្វើឲ្យស្ត្រីម្នាក់ ជាអ្នកគិតលុយ ប្រចាំហាងម៉ាស្សា បានរងរបួស ដោយមិនដឹងមូលហេតុ តែប្រភពខ្លះថា ដោយសារខឹងបុគ្គលិកហាងខាងលើ ម៉ាស្សាមិនស្រួល។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅជិតស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ គេមិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែនៅសុខៗ ឃើញមានបុរសជនជាតិខ្មែរ ចំនួន៥នាក់ រួមនិងជនជាតិចិន ម្នាក់ផង ប្រដាប់ដោយដែកបំពង់ទីបបាននាំគ្នា ដើរចូលទៅក្នុងហាងខាងលើ រួចធ្វើសកម្មភាពវាយទ្វារ កញ្ចក់បំបែក ព្រមទាំងវាយថូផ្កាធំមួយ បែកថែមទៀត និងធ្វើឱ្យស្ត្រីអ្នកគិតលុយប្រចាំហាងម៉ាស្សាខាងលើម្នាក់ រងរបួសទៀតផង។

ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ទាន់ពេល ដោយឃាត់ខ្លួនបានទាំង៦នាក់យក ទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចម្ការមន ដើម្បីបន្តតាមនីតិវិធី៕ 

 

      

RELATED ARTICLES