ភ្នំពេញ ៖ ស្រ្តីជាម្តាយខឹងកូនប្រុសមានប្រពន្ធកូន២នាក់ហើយលួចមានសហាយជិះម៉ូតូ តាមរកឃើញកំពុងតែអង្គុយសាសងគ្នាបានចុះទៅចាប់ស្រ្តីជាសហាយវាយបោចសក់ទាត់ធាក់ផ្អើលពេញស្ថានីយប្រេងឥន្ធនៈសូគីម៉ិច សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនកាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ។
តាមសម្តីម្ដាយខាងប្រុសសុំមិនបញ្ចេញឈ្មោះបាននិយាយ កូនប្រុសបង្កើតរបស់គាត់មានប្រពន្ធនិងកូនប្រុស២នាក់ទៅហើយបែរកូនប្រុសលួចមានទំនាក់ទំនងស្នេហាជាមួយនិងនារីម្នាក់ ទោះបីជាគាត់ខំប្រឹងនិយាយណែនាំកូនប្រុសឈប់អោយទាក់ទងជាមួយនារីរូបនោះ ក៏កូនប្រុសរបស់គាត់នៅតែមិនស្តាប់ចំនែកនារីដែលជាសហាយរបស់កូនប្រុសគាត់វិញក៏គាត់ធ្លាប់បាននិយាយតាមទូរស័ព្ទហាមប្រាមឈប់ឲ្យទាក់ទងគ្នាដែរតែនាងមិនស្តាប់នៅតែលួចទាក់ទងនឹងណាត់ជួបគ្នាបន្តទៀត រហូតដល់ម៉ោងកើតហេតុខាងលើរូបគាត់បានឲ្យកូនស្រីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងតាមដានឃើញអ្នកទាំងពីរបានជិះម៉ូតូជាមួយគ្នារួចហើយទៅអង្គុយសាសងស្នេហានៅមុខម៉ាតស្ថានីយប្រេងឥន្ធនៈសូគីមិច ទើបរូបគាត់ឲ្យកូន ស្រីឈប់ម៉ូតូរួចហើយបានដើរទៅចាប់បោចសក់ស្រ្តីជាសហាយរូបនោះវាយទាត់ធាក់ ទោះបីជាកូនប្រុសចាប់ក្រៀកស្រ្តីជាសហាយនិងសន្តិសុខម៉ាតជួយចាប់ទាញមិនឲ្យស្រ្តីជាម្តាយវាយស្រីជាសហាយនោះក៏ស្រ្តី ជាម្តាយនៅតែវាយទាត់ធាក់ផ្អើលគេផ្អើលឯងហើយស្រែកអោយអ្នកធ្វើដំណើរមកជួយមើលផងនេះជាស្រីដែលទាក់ទងប្តីរបស់គេ ចំនែកស្រ្តីរូបនោះមិនបាននិយាយអ្វីទាំងអស់ គ្រាន់តែប្រាប់ថាបើចង់សួរទៅសួរទៅកូនប្រុសរបស់គាត់ទៅ ។រីឯបុរសដែលម្តាយតាមទាន់នោះក៏មិននិយាយស្តីអ្វីដែរ ។
ខណៈពេលកើតហេតុរញ៉េរញ៉ៃវាយទាត់ធាក់ហើយម្ដាយខាងប្រុសនៅតែដេញវាយស្រ្តីជា សហាយរបស់កូនប្រុសរបស់គាត់ ផ្អើលពេលស្ថានីយប្រេងឥន្ធនៈសូគីម៉ិចរហូតទាល់តែខាងកម្លាំងអាវុធហត្ថខណ្ឌចំការមនមកជាមួយសំរបសំរួល ហើយនៅតែស្រ្តីជាម្តាយ ទប់កំហឹងមិនបាន រហូតបន្តិចក្រោយមកទើបឃើញមានបងប្អូនខាងស្រ្តីជាសាហាយនោះ ចេញទៅបាត់ចំណែកស្រ្តីជាម្តាយនិងកូនក៏បានជិះម៉ូតូចេញទៅបាត់អស់ដែរ ៕
ណន រ៉ាត់