Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញឆក់លើកទី១០ ជាប់ខ្នោះ៥នាក់

ចេញឆក់លើកទី១០ ជាប់ខ្នោះ៥នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបង្ក្រាបករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ចំនួន១០ករណី និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៥នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យចំនួន៥នាក់  ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឃួយ គង់ម៉េង ស្នាក់នៅ ផ្ទះជួល លេខ៨ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២-ឈ្មោះសាន ភត្ត្រា មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវ វេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ទី៣-ឈ្មោះធី ម៉េងហុង មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះចាន់ ធារិទ្ធ មុខរបរនៅផ្ទះ ស្នាក់ នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៦៣ កែង៣៣០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង និងទី៥-ឈ្មោះលី សុភាព មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ។

រីឯវត្ថុតាងចាប់យក ម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JA-6206 មួយគ្រឿង។ ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1O-9267 មួយគ្រឿង និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6504 មួយគ្រឿង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់ខាងលើ បានបញ្ជាក់ថា ពួកគេធ្លាប់ធ្វើសកម្មភាព ១០ករណីរួចមកហើយ ដែលក្នុងនោះ រួមមាន ៖

– ករណីទី១ ៖ ឆក់ទូរស័ព្ទនៅចំណុចខាងលិចអគារវឌ្ឍនៈ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

– ករណីទី២ ៖ ឆក់ទូរស័ព្ទ iPhone 12Pro នៅចំណុចមុខសណ្ឋាគារ ផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨ កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

– ករណីទី៣ ៖ ឆក់ទូរស័ព្ទ iPhone 11 នៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

– ករណីទី៤ ៖ ឆក់ទូរស័ព្ទ OPPO នៅចំណុចក្រោយផ្សារអ៊ីអន១ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

– ករណីទី៥ ៖ ឆក់ទូរស័ព្ទ iPhone 11 ប្រព្រឹត្តនៅចំណុចមុខហាងឌ្សឿ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

– ករណីទី៦ ៖ ឆក់ទូរស័ព្ទ ភិហៀនេ ១២ ភរៀ ខាំ នៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

– ករណីទី៧ ៖ ឆក់ទូរស័ព្ទ iPhone 11 នៅចំណុចហាង DOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

– ករណីទី៨ ៖ ឆក់ទូរស័ព្ទ OPPO នៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

– ករណីទី៩ ៖ ឆក់ទូរស័ព្ទ iPhone 12 Pro Max នៅចំណុចមុខម៉ាត មិនចាំយីហោ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

– ករណីទី១០ ៖ ឆក់ទូរស័ព្ទ iPhone 7Plus នៅចំណុចលើផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES