Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងដេញចេញពីវត្ត វ៉ៃចៅអធិការរយះក្បាល

ខឹងដេញចេញពីវត្ត វ៉ៃចៅអធិការរយះក្បាល

តាកែវ ៖ យុវជនម្នាក់ ឧស្សាហ៍អុកឡុកក្នុងវត្ត ជាញឹកញាប់ ទើបព្រះគ្រូចៅអធិការ ដេញមិនឱ្យចូលក្នុងវត្ត ស្រាប់ តែខឹងសម្បា វាយព្រះចៅអធិការរយះព្រះសិរ (ក្បាល) ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការ តាមច្បាប់។

 ករណីជនទមិឡវាយព្រះចៅអធិការវត្ត បណ្តាលឱ្យរងរបួសនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចបរិវេណវត្តប្រាសាទមានជ័យ ស្ថិតក្នុងភូមិក្រាំងប្រទាល ឃុំដូង ស្រុក បាទី។ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនកំណាចខាងលើបាន ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគង់ ណែត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិន ពិតប្រា កដ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មានលំនៅ ភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី។ ចំណែកព្រះចៅអធិការ រងគ្រោះ មានព្រះនាម វាល់ លិន ព្រះជន្ម៧១វស្សា ដែលជាព្រះចៅអធិការវត្តប្រាសាទមានជ័យ គង់នៅភូមិក្រាំង ប្រទាល ឃុំដូង ស្រុកបាទី។

តាមប្រភភពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យ ឈ្មោះគង់ ណែត ដែលទើបនឹងប្រើប្រាស់ថ្នាំញៀនរួច បានចូលមកបង្ករឿងអុក ឡុកក្នុងវត្តប្រាសាទ មានជ័យ ទើបចៅអធិការវត្ត ព្រះនាម វាល់ លិន បាននិមន្តចេញមកឃាត់ និងដេញជននេះចេញពីបរិវេណវត្ត ស្រាប់តែជនកំណាចនេះ ផ្ទុះកំហឹង ស្ទុះមកវាយព្រះគ្រូចៅអធិការវត្ត ទាំងកំរោល បណ្តាលឱ្យមានរបួសស្នាម តែម្តង រួចហើយជនកំណាច បានរត់គេចខ្លួនបាត់។

ប្រភពដដែលបន្តថា ជនសង្ស័យនេះ គឺជាមនុស្សញៀនថ្នាំ ហើយតែងអុកឡុកក្នុងទីអារាមជាញឹកញាប់ ទើប ត្រូវបានព្រះចៅអធិការវត្ត ដេញមិនឱ្យចូលវត្ត ជាហេតុធ្វើឱ្យជននេះខឹងសម្បា ក៏ប្រើអំពើហិង្សា វាយព្រះចៅ អធិការវត្ត បណ្តាលឱ្យរងរបួសត្រូវត្រង់ព្រះសិរ (ក្បាល) ចំនួន៣កន្លែង និងថ្ពាល់ចំហៀងខាងស្តាំ ១កន្លែង។

រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកអធិការស្រុកបាទី បានដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដូង ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចាប់ខ្លួនជន សង្ស័យ យកមកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES