Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់អ្នកលេងដាវ កាំបិត ១៥នាក់ ឡើងតុលាការ

ចាប់អ្នកលេងដាវ កាំបិត ១៥នាក់ ឡើងតុលាការ

ព្រៃវែង ៖ កម្លាំងនគរបាលស្រុកពារាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលកំពង់ពពិល បានធ្វើការ ឃាត់ខ្លួនក្រុមក្មេងទំនើង សរុបចំនួន១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត លុះបន្ទាប់ ពីធ្វើការសួរនាំរួច សមត្ថកិច្ចជំនាញ បានសម្រេច រៀបចំកសាងសំណុំរឿង បញ្ជូនក្រុមទំនើងទាំង១៥នាក់ ឡើង តុលាការតែម្តង។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង (ក្រុមអ្នកលេងដាវ កាំបិត) ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ជាង ៧យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសាលាបឋមសិក្សាកំពង់ពពិល ស្ថិតក្នុងភូមិ កំពង់ពពិល ឃុំកំពង់ ពពិល ស្រុកពារាំង។

តាមប្រភពពីសមត្ថកិច្ចស្រុកពារាំង បានឱ្យដឹងថា ក្មេងទំនើងទាំង១៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ប្រុស វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់ កណ្តា ល ខេត្តកណ្តាល (ម្ចាស់ដាវ)។ ទី២-ឈ្មោះលី មករា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង (ម្ចាស់ដាវ)។ ទី៣-ឈ្មោះពេញ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់កាំបិតប៉័ងតោ)។ ទី៤-ឈ្មោះឡុង រ៉ាវីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅ ភូមិ បទសន្ទ្រាក្រោម ឃុំកពង់ពពិល ស្រុកពារាំង (ម្ចាស់កូនកាំបិតតូច)។ ទី៥-ឈ្មោះចាន់ សនផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៦-ឈ្មោះសំអូន រ៉ូហ្សា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៧-ឈ្មោះគា សុទ្ធិគន្ធ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៨-ឈ្មោះ លី ជុងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង។ ទី១០-ឈ្មោះប៉ន ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង។ ទី១១-ឈ្មោះជា វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង។ ទី១២-ឈ្មោះសឿន ដេវីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង។ ទី១៣-ឈ្មោះវឿន សារ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាលើ ឃុំកំពង់ពពិល ស្រុកពា រាំង។ ទី១៤-ឈ្មោះទេព វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល និងទី១៥- ឈ្មោះរឿន វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិពោធិ៍សាត់ ឃុំរាប ស្រុកពារាំង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ កម្លាំងជំនាញបានរឹបអូសវត្ថុតាង រួមមាន ដាវ ចំនួន២ដើម កាំបិតប៉័ង តោ ចំនួន១ និងកូនកាំបិត ចំនួន១។

ប្រភពដដែល បន្តថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពារាំង បានសហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពពិល បានចេញល្បាតចល័ត ក៏ជួបជាមួយក្រុមក្មេងទំនើង ខាង លើ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួន ធ្វើការ ឆែកឆេរ ស្រាប់តែប្រទះឃើញមានដាវនិងកាំបិត ក៏បាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង តែម្តង។យោងតាមចម្លើយសារភាព របស់ក្មេង ទំនើងទាំង១៥នាក់ ពួកគេយកអាវុធតាមខ្លួន គឺបំណងទុកការពារខ្លួន។

ក្មេងទំនើងទាំង ១៥នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES