Wednesday, November 20, 2024
Homeព័ត៌មានជាតិផឹកស្រវឹង​ឈ្លោះ​គ្នា គំរាម​បាញ់​សម្លាប់

ផឹកស្រវឹង​ឈ្លោះ​គ្នា គំរាម​បាញ់​សម្លាប់

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវ២នាក់ ក្រោយ ពីផឹកស្រាស្រវឹងជោក ក៏កើតមានទំនាស់ពាក្យ- សម្តីជាមួយនឹងអ្នកផឹករួមវង់ រួចក៏គំរាមបាញ់ សម្លាប់គូទំនាស់ថែមទៀត ទើបត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការ ស្រាប់តែ ក្មេងស្ទាវទាំង២នាក់ បានគំរាមទាំងសមត្ថកិច្ច ទៀតថា ត្រូវប្រយ័ត្នខ្លួន ពេលពួកគេចេញមក វិញ ទីបំផុត សមត្ថកិច្ចក៏បញ្ជូនក្មេងស្ទាវទាំង ២នាក់ទៅចាត់ការតាមនីតិវិធី។

ករណីក្មេងស្ទាវផឹកស្រវឹង បង្ករឿងឈ្លោះ គំរាមសម្លាប់គេឯង និងថែមទាំងគំរាមសមត្ថ- កិច្ចទៀតនេះ បានកើតមានឡើង កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រាចកោង ឃុំយុទ្ធ- សាមគ្គី ស្រុកឧដុង្គ។

ក្មេងស្ទាវចិត្តខ្លាំងទាំង២នាក់ រួមមាន ទី១-ឈ្មោះតូច ឌី អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅក្នុងភូមិរលាំងថ្លើង ឃុំ រុងរឿង ស្រុកថ្ពង និងទី២-ឈ្មោះផា នឹត អាយុ ២២ឆ្នាំ មុខរបរមិនពិតិប្រាកដ មានលំនៅក្នុង ភូមិគាម្នី ឃុំរុងរឿង ស្រុកថ្ពង។ ចំណែកជន- រងគ្រោះដែលត្រូវក្មេងស្ទាវគំរាមសម្លាប់ មាន ឈ្មោះកឹម រឿន អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ក្មេងស្ទាវទាំង២ នាក់ បានជួបជុំគ្នាផឹកស៊ីជាមួយនឹងអ្នកភូមិជា ច្រើននាក់ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ផង ដែរ។ លុះក្រោយពេលផឹកស្រាអស់ជាច្រើន លីត្រ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក្មេង ស្ទាវទាំង២នាក់ ចាប់ផ្តើមក្លាសំដី និយាយស្តី លែងស្គាល់ចាស់ទុំ ទើបជនរងគ្រោះ បានប្រាប់ ថា និយាយស្តីឱ្យសមរម្យបន្តិច ស្រាប់តែជន- បង្កហេតុទាំង២នាក់ ខឹងច្រឡោត ក៏រករឿង ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា និងថែមទាំង ស្រែកគំរាមជនរងគ្រោះដោយពាក្យសម្តីខ្លាំងៗ ថា “ប្រយ័ត្នអញបាញ់សម្លាប់ចោល”។

ប្រភពដដែលបន្តថា បន្ទាប់ពីឮពាក្យគំរាម បែបនេះ ជនរងគ្រោះរួមនឹងប្រជាពលរដ្ឋដែល ផឹកស៊ីជុំគ្នា ក៏ចាប់ឃាត់ជនបង្កហេតុទាំង២នាក់ ទៅប្រគល់ឱ្យសមត្ថកច្ចិប៉ុស្តិ៍នគរបាលរដ្ឋបាល យុទ្ធសាមគ្គី ដើម្បីសាកសួរ។ ស្រាប់តែពេល ជួបនឹងសមត្ថកិច្ច ជនបង្កហេតុទាំង២នាក់ នៅ បានគំរាមសមត្ថកិច្ចទៀតថា ឱ្យប្រយ័ត្នខ្លួន នៅ ពេលគេចេញមកវិញ គេនឹងបាញ់សម្លាប់ទាំង សមត្ថកិច្ចទៀត។

ជនបង្កហេតុទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អ៊ុំ ណូន

RELATED ARTICLES