Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ប្តីចាក់កសម្លាប់ប្រពន្ធ

ភ្លើងប្រចណ្ឌ ប្តីចាក់កសម្លាប់ប្រពន្ធ

ភ្នំពេញ ៖ បុរសម្នាក់ បានប្រចណ្ឌប្រពន្ធជាមួយអ្នករួមការងារម្នាក់ រហូតដល់ហាមប្រពន្ធ កុំឲ្យទៅធ្វើការទៀត តែប្រពន្ធមិនព្រម និងថែមទាំងបោះសម្តីដាក់ប្តីថា បើនៅតែមិនឱ្យខ្លួនទៅធ្វើការទៀត ខ្លួននឹងទៅដេកនៅកន្លែង ធ្វើការ លែងត្រឡប់មកផ្ទះ ជាហេតុធ្វើឱ្យបុរសជាប្តី ផ្ទុះកំហឹងដោយភ្លើងប្រចណ្ឌ ក៏យកកូនកន្ត្រៃ ចាក់កស្ត្រីរង គ្រោះជាប្រពន្ធ បណ្តាលឱ្យស្លាប់ក្នុងមុង យ៉ាងអាណោចអាធ័ម រួចព្យាយាមរត់គេចខ្លួន បាន១យប់ក៏ត្រឡប់ មកទីតាំងកើតហេតុវិញ ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ ប្តីចាក់កសម្លាប់ប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌនេះ បានកើតឡើង កាល ពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចកូនខ្ទមមួយកន្លែង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឈាមស្រែកស្បែកហៅ ទើបជនសង្ស័យជាឃាតកររូបនេះ បានវិលត្រឡប់មកមើលសពប្រពន្ធវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅចំណុច កើតហេតុតែម្តង។

ជនដៃដល់ជាឃាតករដែលចាក់សម្លាប់ប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ រីឯវត្ថុតាងចាប់យក រួមមាន ១-កូនកន្ត្រៃតូច ពណ៌ក្រហម ចំនួន១ (ឧបករណ៍ធ្វើសកម្មភាព)។ ២-ទូរស័ព្ទដៃ ម៉ាកណូគាចុចពិល ពណ៌ផ្ទៃមេឃ ចំនួន២គ្រឿង (១គ្រឿង អត់ថ្ម និងអត់សំបកខាងក្រោយ)។ ៣-ថង់ក្រណាត់ពណ៌ក្រហម ចំនួន១។ ចំណែកស្ត្រី រងគ្រោះជាប្រពន្ធ មានឈ្មោះយឺន ឌីណា អាយុ៤០ឆ្នាំ មុខរបរសន្តិសុខ មានលំនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ទៀង រស្មី បាននៅផ្ទះជាមួយស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះយឺន ឌីណា ស្ថិតនៅកូនខ្ទមទី តាំង កើតហេតុខាងលើ។ ពេលនោះ ជនសង្ស័យជាប្តី បាន និយាយប្រាប់ឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ឈប់ធ្វើការជាសន្តិ សុខ នៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ នោះទៅ ព្រោះជនសង្ស័យជាប្តី មានចិត្តប្រចណ្ឌ និងចោទប្រពន្ធថា បានលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា។ ឮបែបនេះ ស្ត្រីរងគ្រោះជាប្រពន្ធ បានប្រកែក ថា ខ្លួនគ្មានទំនាក់ទំនងអ្វីជាមួយប្រុសផ្សេងនោះទេ ប៉ុន្តែបុរសជាប្តី មិនជឿ និងនៅតែបន្តហាមឃាត់ មិនឱ្យប្រ ពន្ធធ្វើការជាសន្តិសុខទៀត ទើបស្ត្រីរងគ្រោះជាប្រពន្ធ ទ្រាំមិនបាន ក៏និយាយទៅកាន់ជនសង្ស័យជាប្តីថាមិន ឈប់ធ្វើការទេ ហើយបើនៅតែបង្ខំឱ្យឈប់ធ្វើការទៀត ខ្លួននឹងទៅស្នាក់នៅកន្លែងធ្វើការនោះតែម្តង។

ប្រភពដដែល បន្តថា ឮស្ត្រីរងគ្រោះជាប្រពន្ធនិយាយបែបនេះ ជនសង្ស័យជាប្តី កាន់តែខឹងសម្បាព្រមជាមួយ ភ្លើងប្រចណ្ឌក្តៅងំ ។ លុះពេលស្ត្រីរងគ្រោះចូលទៅដេកនៅក្នុងមុង ជនសង្ស័យជាប្តី បានយកកូនកន្ត្រៃដែក ពណ៌ក្រហម ពីក្នុងថង់ក្រណាត់ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក កាន់ជាប់ដៃខាងស្តាំ ហើយ ចូលទៅក្នុងមុង ពីខាងក្រោយប្រពន្ធ បន្ទាប់មក បានយកដៃឆ្វេងចាប់កប្រពន្ធពីខាងក្រោយ ចំណែកដៃស្តាំ បានទាញយកកន្ត្រៃចាក់កប្រពន្ធ ជាច្រើនកន្ត្រៃ បណ្តាលឲ្យស្ត្រីរងគ្រោះជាប្រពន្ធ ដាច់ខ្យល់ស្លាប់នៅនឹង កន្លែងតែម្តង។

ប្រភពដដែល បន្តទៀតថា ក្រោយពីចាក់សម្លាប់ប្រពន្ធរួចហើយ ជនសង្ស័យបានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) គេចខ្លួនទៅដល់ផ្លូវជាតិលេខ៣ តែមិនដឹងថានៅទីណាពិតប្រាកដ ចំណែកម៉ូតូក៏គាំងម៉ាស៊ីនជិះ ទៅមុខលែងរួច  ទើបជនសង្ស័យបានរុញម៉ូតូនោះទម្លាក់ចូលទៅក្នុងទឹកប្រឡាយ មិនស្គាល់ទីតាំងពិតប្រាកដ រួចក៏ដើរតាមផ្លូវជាតិលេខ៣ បន្ត។ រហូតដល់វេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបាន សុំរ៉ឺម៉កអ្នកដំណើរ ជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលស្ត្រីរងគ្រោះជាប្រពន្ធ ក៏ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចកន្លែងកើតហេតុស្ថិតនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ តែម្តង។ បន្ទាប់មក ក៏យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរ បាល ខណ្ឌដង្កោ។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើ ម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

ចំណែកសពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES