Wednesday, November 20, 2024
Homeព័ត៌មានជាតិតៃកុងងោក​មួយ​ភាំង​រថយន្ត​យីឌុប ក្រឡាប់​ផ្ងារ​ជើង​ក្នុង​ប្រឡាយ

តៃកុងងោក​មួយ​ភាំង​រថយន្ត​យីឌុប ក្រឡាប់​ផ្ងារ​ជើង​ក្នុង​ប្រឡាយ

ខេត្តប៉ៃលិន ៖ បុរសជាអ្នកបើកបររថយន្ត យីឌុបម្នាក់ ទំនងជាងោកងុយមួយភាំង ទើប បណ្តាលឱ្យរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកដុំថ្មធំៗ ធ្វើឱ្យក្រឡាប់រថយន្តផ្ងារជើងនៅក្នុងប្រឡាយ អត់ទឹក សំណាងល្អមិនមានអ្នករងរបួស បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ ចំណុចក្បែរសាលាបឋមសិក្សាបឹងព្រលិត ស្ថិត ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

អ្នកបើកបររថយន្តយីឌុបខាងលើនោះ មានឈ្មោះភក្តី អាយុ២៨ឆ្នាំ រស់នៅខេត្តពោធិ៍- សាត់ រងរបួសស្រាល ដោយសារតែលោតចុះ ពីលើរថយន្តទាន់ពេលវេលា។ ចំណែករថយន្ត យីឌុបដែលក្រឡាប់ ម៉ាកហ៊ីយាន់ដាយ ពណ៌ សលាយខៀវ ពាក់ស្លាកលេខ តាកែវ 3A-1281 ជារថយន្តដឹកចំណីសត្វទម្ងន់២០តោន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត យីឌុបខាងលើ បានបើកបរតាមបណ្តោយផ្លូវ ជាតិលេខ៥៧ ដោយល្បឿនយ៉ាងលឿន ក្នុង ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងទំនងជាអ្នកបើកបរ រថយន្តងោកងុយមួយភាំង ទើបធ្វើឱ្យរេចង្កូត រថយន្តទៅខាងស្តាំដៃជ្រុលទៅបុកដុំថ្មធំៗនៅ មាត់ប្រឡាយ រួចក៏ក្រឡាប់ផ្ងារជើងនៅក្នុង ប្រឡាយអត់ទឹកក្បែរចិញ្ចើមផ្លូវ។ ចំណែកអ្នក បើកបរ សំណាងល្អក្រោយពីងោកមួយភាំង ដឹងខ្លួនឃើញរថយន្តរេចង្កូតធ្លាក់ប្រឡាយ ក៏ បើកទ្វារលោតចុះពីរថយន្ត ទើបរួចផុតពីគ្រោះ ថ្នាក់ដល់អាយុជីវិត គ្រាន់តែរងរបួសដៃស្រាល ប៉ុណ្ណោះ។

ក្រោយកើតហេតុ គេឃើញអ្នកបើកបរ រថយន្ត បានទាក់ទងហៅរថយន្តផ្សេងមកផ្ទេរ ចំណីសត្វ ដឹកទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ មក ក៏ទាក់ទងហៅរថយន្តស្ទូច មកស្ទូចយក រថយន្តទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES