ភ្នំពេញ ៖ ស្ត្រីជាភរិយាម្នាក់ ទំនងជាចង់ លើកសរសើរទឹកចិត្ត និងការទទួលខុសត្រូវរបស់ ឧត្តមស្វាមីរបស់នាង ទើបនាងបានបង្ហោះរូប- ភាព១សន្លឹក បង្ហាញពីសកម្មភាពបុរសជាប្តីក្រាប សំពះសុំទោសនាងជាប្រពន្ធ ធ្វើឱ្យអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងបានចែករំលែក (Share) តៗគ្នា។
បុរសជាស្វាមីដែលសំពះសុំទោសភរិយា រូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកស្ត្រីជាភរិយាក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ “Nunanit Nanika” រស់នៅរាជធានីភ្នំពេញ។
កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះខាងលើ បានបង្ហោះ នូវរូបភាពមួយសន្លឹក បង្ហាញពីសកម្មភាពបុរស ជាស្វាមីដែលបានក្រាបសំពះនាងដែលជាភរិយា ជាការទទួលស្គាល់នូវកំហុសដែលខ្លួនបានប្រព្រឹត្ត។ ភ្ជាប់ជាមួយនឹងរូបភាពដ៏មានអត្ថន័យមួយសន្លឹក នោះ ម្ចាស់គណនីហ្វេសប៊ុកនោះ ក៏បានសរសេរ សារថា “បងអត់ខ្លាចបងអន់ទេ? បងអត់ខ្លាច អាប់រាសីទេ? បងអត់ខ្លាចចាញ់អូនទេ? បងអត់ ខ្លាចខ្មាសគេទេ? បងអត់ខ្លាចអ្នកដទៃមើលងាយ បងទេ?
ចម្លើយជាទីពេញចិត្ត បងខ្លាចបាត់បង់អូន ច្រើនជាង ព្រោះអូនជាមនុស្សដែលបងស្រលាញ់ ស្មើជីវិត អ៊ីចឹងមានរឿងអីត្រូវខ្លាចរឿងអស់ ទាំងនេះ បងធ្វើខុស គ្រាន់តែសំពះសុំទោសមនុស្ស ដែលបងស្រលាញ់ វាជារឿងល្អតើ ព្រោះការ ស្រលាញ់ មិនមែនជាការចង់ចាញ់ចង់ឈ្នះគ្នា នោះទេ ហើយបងមិនមែនធ្វើវាតែមួយពេល គឺ បងធ្វើវាពេញមួយជីវិត គ្រប់ពេលដែលបងខុស ចំពោះអូន ហើយបងនឹងកែកំហុសដែលបងមាន សូមទោសស្រីឆ្នាសរបស់បង សូមអូនកុំឆ្នាស ពេក”។
ម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេរ បន្ថែមថា “បញ្ជាក់ ៖ អត់បានឱ្យគាត់សុំទោស ឬឱ្យសំពះទេ ហើយការសំពះ គឺជាការឱ្យតម្លៃ និងការគោរពគ្នា មនុស្សប្រុសមនុស្សស្រីមាន សិទ្ធិស្មើគ្នា មិនមានអ្វីត្រូវថោក ដោយការសំពះ នោះទេ ព្រោះខ្ញុំក៏បានសំពះសុំទោសគាត់ដូចគ្នា ព្រោះខ្ញុំក៏មានចំណែកខុស មានឱកាសចឹងក៏ទាញ កាមេរ៉ាថតទាំងទឹកភ្នែកកំពុងហូរ។ គ្រាន់តែ ចង់បង្ហាញគ្រប់គ្នាថា គាត់ជាមនុស្សប្រុសដែល ល្អបំផុតសម្រាប់ខ្ញុំ និងជាមនុស្សដែលអស្ចារ្យ ដែលអាចធ្វើរឿងនេះបាន និងមានតម្លៃបំផុត សម្រាប់ខ្ញុំ love u my life។”
បន្ទាប់មក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ម្ចាស់គណនីហ្វេសប៊ុកដដែល បានបង្ហោះរូប- ភាពចំនួន៨សន្លឹក ដោយក្នុងនោះ មាន១សន្លឹក បង្ហាញពីសកម្មភាពដែលស្ត្រីជាភរិយា បានសំពះ តបទៅស្វាមីវិញផងដែរ ព្រមទាំងបានសរសេរ សារមួយឃ្លាបន្ថែមថា “បន្ទាប់ពីឃើញបងដល់ ថ្នាក់សំពះសុំទោសអូន ទឹកភ្នែកអត់ដឹងហូរមក ពីណាទេ ហើយក៏សំពះអរគុណបង ដែលហ៊ានធ្វើ គ្រប់យ៉ាងដើម្បីអូនរហូតមក ផ្តល់ទាំងខាន់ស្លា ផ្តល់ទាំងភាពកក់ក្តៅឱ្យអូន និងកូននឹងប្រឹង- ប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីអូនតាំងពីបាតដៃ ទទេ ទម្រាំមានថ្ងៃនេះ បងបំពេញតួនាទីជាប្តី បានល្អគ្រប់យ៉ាង ហើយពេលខ្លះខុសមកពីអូន ចូលចិត្តរករឿង ដាក់កំហុសឱ្យបង ទាំងបងគ្មាន កំហុសសោះ ឱ្យមកលួងអូន ទាល់តែបានតែ អូនមិនចង់ឱ្យបងដល់ថ្នាក់សំពះអូនទេ គ្រាន់តែ ថើបអូនម៉ាខ្សឺតបាត់ខឹងអស់អាលីងម៉ង តែ បងចេញមកឡើងអូនចង់គាំង ព្រោះរំភើបដែល បងធ្វើរឿងទាំងនេះ ដោយមិនខ្លាចខ្លួនបងអន់ ទេ អ្នកមិនធ្លាប់ទទួលបានសេចក្តីស្រលាញ់ខ្លាំង ពីមនុស្សដែលខ្លួនស្រលាញ់ អាចគិតថាគាត់អន់ តែបើធ្លាប់ជួបនឹងយល់អារម្មណ៍មួយនេះខ្លាំង ហើយគាត់ជាមនុស្សប្រុសដែលក្លាហានបំផុត និងល្អបំផុតសម្រាប់ខ្ញុំ”។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិន អាចទាក់ទងសុំការបកស្រាយបំភ្លឺពីសាមីខ្លួន ស្វាមីភរិយាខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។
ទោះជាយ៉ាងណា ក្រោយពីរូបភាពប្តីក្រាប សំពះសុំទោសប្រពន្ធនេះ ត្រូវបានបង្ហោះក្នុង គណនីហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធរួចមក មាន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែក រំលែក (Share) តៗគ្នា ដោយខ្លះបានសម្តែង នូវការភ្ញាក់ផ្អើល ខ្លះកោតសរសើរ ខ្លះរិះគន់ បន្តុះបង្អាប់ ប៉ុន្តែភាគច្រើនមានទស្សនៈថា ការ សំពះ គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរ ដែលជនជាតិខ្មែរ គួរប្រកាន់ខ្ជាប់ ពិសេសការដឹងខុស ចេះទទួលកំហុស គឺជារឿង ល្អសមដូចសុភាសិតខ្មែរថា “ថោកអីនឹងដៃ ថ្លៃ អីនឹងមាត់”…៕