ព្រះសីហនុ ៖ យុវជនម្នាក់ រស់នៅលើកោះរ៉ុង បានជួបគ្រោះថ្នាក់ប៉ះទង្គិចក្បាល រងរបួសយ៉ាងធ្ងន់ និង គ្មាន មធ្យោបាយនិងលទ្ធភាពធ្វើដំណើរមកមន្ទីរពេទ្យ ដើម្បីព្យាបាល ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ បញ្ជាឱ្យ ក្រុមការងារ បញ្ជូនអូប័រល្បឿនលឿន ១គ្រឿង ទៅទទួលយកយុវជនរងគ្រោះ ទាំងយប់ ដឹកមកសម្រាក ព្យាបាលនៅដីគោក (ក្រុងព្រះសីហនុ)។
ប្រតិបត្តិការជួយដឹកបញ្ជូនយុវជនរងគ្រោះ មកកាន់មន្ទីរពេទ្យនេះ បានធ្វើឡើង កាលពីវេលាម៉ោងជាង ១២រំលង អធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។
យុវជនរងគ្រោះដែលទទួលបានការសង្គ្រោះ មានឈ្មោះសុន ទិត អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។
តាមប្រភពពព័ត៌មាន បានឱ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្ស មូលដ្ឋានភ្នាក់ ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយក ប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបាន ជួបគ្រោះថ្នាក់ត្រូវក្បាលធ្ងន់ធ្ងរ បញ្ជូនយកមក ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ប៉ះទង្គិចត្រូវក្បាល មានឈ្មោះសុន ទិត អាយុ២២ឆ្នាំ រស់នៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្រោយទទួលដំណឹង ភ្លាម លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនរងគ្រោះ មកកាន់ដីគោក (ក្រុង ព្រះសីហនុ) ភ្លាមៗ ដើម្បីសង្គ្រោះព្យាបាល៕