Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានធំ២បុកគ្នា តៃកុងស្លាប់១ រត់១

ឡានធំ២បុកគ្នា តៃកុងស្លាប់១ រត់១

តាកែវ ៖ រថយន្តធុនធំ ចំនួន២គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកគ្នា យ៉ាងពេញទហឹង បណ្តាលឱ្យអ្នកបើកបររថយន្តម្ខាង ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវខេត្ត លេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣-៤ ក្នុងភូមិស្លាខាងលិចឃុំស្លា ស្រុកសំរោង។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តទាំង២គ្រឿង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តម្ខាង ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ តាកែវ 3A-2077 សណ្តោង រ៉ឺម៉កពណ៌ត្រួយចេក ពាក់ស្លាកលេខ តាកែវ 4A-0061 បើកបរដោយឈ្មោះសុទ្ធ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរអ្នកបើកបរ មានលំនៅ  ភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ (ស្លាប់នៅនឹងកន្លែង) បានបើកបរក្នុង ទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងរថយន្តបែនដឹកដី ១គ្រឿង ម៉ាកនីស សាន់ ពណ៌ស្វាយ ចង្កូតស្តាំ ពាក់ស្លាកលេខ ចង្កូតស្តាំ ក.ផ.ស ០៨១៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រង របួសស្រាល) ដែលមកពីទិសផ្ទុយគ្នា ពេញមួយទំហឹង បានបណ្តាលឱ្យអ្នកបើកបររថយន្តសណ្តោង ស្លាប់នៅ ហ្នឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបែនដឹកដី បានចុះពីរថយន្ត គេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមាន គ្រោះ ថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីរថយន្តសណ្តោងរ៉ឺម៉ក បើកបរលឿន និងមិនគោរពសិទ្ធិអាទិភាព។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្តទាំង២ គ្រឿង ត្រូវបានស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES