រតនគិរី ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានច្រានចោលព័ត៌មានដែលពួកប្រឆាំង ដែលជាសហ ការីលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតី តគណបក្សសម រង្ស៉ី) បានលើកឡើងថា ដីខ្មែរ នៅតំបន់ព្រំដែន ស្រុកកូនមុំ ខេត្តរតនគិរី មានការសង់ផ្ទះឲ្យទា ហានជើងទឹកយួន ហើយវៀតណាម បានទិញដីមួយក្រវាត់ធំនៅតំបន់នោះ លាតសន្ធឹងពីព្រំដែនវៀតណាម ដល់ ខេត្តស្ទឹងត្រែង ដើម្បីបង្កើតឈ្មោះខេត្តថ្មី ទុកឲ្យជនជាតិវៀតណាម ដែលបានរៀបការប្រពន្ធខ្មែរ រស់នៅ ឯប្រជា ជនខ្មែរ ត្រូវបានហាមប្រាម មិនឲ្យចូល ជាពិសេសកម្មករ និងមេការខ្មែរ ដែលធ្វើការនៅក្នុងចម្ការចេក នៅទីនោះ ត្រូវក្រុមហ៊ុនវៀតណាម អត់បើកប្រាក់ឈ្នួលឲ្យ ធ្វើឲ្យពួកគាត់អត់បាយក្រហាយទឹក ជំពាក់គេវ័ណ្ឌក ក៏បានរត់ ចេញពីទីនោះ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ថា បើក្រុមប្រឆាំង ឃើញថា មានការកាត់ដីខ្មែរនៅស្រុកកូនមុំ ខេត្តរតនគិរី សង់ផ្ទះឬបន្ទាយឲ្យទា ហានវៀតណាម មែន ម៉េចមិនថត ប្រមូលភ័ស្តុតាង ហើយរាយការណ៍ជូនសមត្ថកិច្ចព្រំដែនទៅ ចាំបាច់ត្រឹម ថាធ្វើអី? អ្នកនាំពាក្យបក្សកាន់អំណាច បញ្ជាក់ថា ការលើកឡើងរបស់ពួកប្រឆាំងនេះ គ្រាន់តែជាពាក្យចចាម អារ៉ាមគ្មានការពិត ឬជាការមួលបង្កាច់ប៉ុណ្ណោះ ដែលអាចប្រឈមនឹងផ្លូវច្បាប់ ត្រូវចាប់ចាប់ដាក់គុក ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងថតទៅ! ពីណាឃើញ ឲ្យទៅថតទៅ ហើយយកមករាយ ការណ៍ជូនសមត្ថកិច្ចព្រំដែនទៅ កុំចេះតែថា មិនអ៊ីចឹង? ឲ្យទៅរាយការណ៍ជូនសមត្ថកិច្ចដែលពាក់ ព័ន្ធនឹងរឿង ព្រំដែន មិនចេះតែថា ហើយថាទទេៗទេ ពីព្រោះធ្វើប៉ុស្តិ៍ ធ្វើបន្ទាយ មិនមែនជារឿងមើលមិនឃើញឯណា? ម៉េច ក៏មិនធ្វើ? ដូច្នេះអត់មានយ៉ាងម៉េចទេអាហ្នឹង អ្នកណាកើតទុក្ខមិនសុខចិត្ត ទៅប្ដឹង ហើយបង្ហាញហេតុផល បង្ហាញភ័ស្តុតាងទៅសមត្ថកិច្ច អាហ្នឹងបានគេមូលដ្ឋានដើម្បីស្រាវជ្រាវ ចាត់ការ ឲ្យធ្វើម៉េច? បើយើងអត់មានប្ដឹង អត់មានផ្ដល់? ហើយអ្នករាយការណ៍ហ្នឹងនៅឯណា អ្នកហ្នឹង? បើអ្នកហ្នឹងនៅក្រៅប្រទេស ហើយគ្មានប្រភពមិន ច្បាស់អ៊ីចឹង អាហ្នឹងគេហៅថា ពាក្យចចាមអារ៉ាម យល់ទេ? ហើយបើពាក្យចចាមអារ៉ាម អ្នកណាស្រាវជ្រាវ? បើសមត្ថកិច្ចគេនៅមូលដ្ឋានហ្នឹង គេមិនដឹងមិនឮផង? និយាយទៅ អាហ្នឹងរឿងជាមួលបង្កាច់ បើអត់មានទេ ចេះ តែថា អាហ្នឹងជាការមួលបង្កាច់ហើយ អាហ្នឹងអ្នកមួលបង្កាច់ហ្នឹងត្រូវមានទោសទៀត មិនថាក្រុមប្រឆាំង ឬក្រុម ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទេ គឺអាណាអ្នកថា អាហ្នឹងហើយទទួលខុសត្រូវ ហើយបើវានៅក្រៅស្រុកទេ វាក្រៅវិ សាលភាពពីការដឹកនាំគ្រប់គ្រង់របស់រាជរដ្ឋាភិបាល អាហ្នឹងធ្វើម៉េច? បើវានៅក្រៅឯណោះ? យើងមិន អាចធ្វើ បានទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “យ៉ាងណា អ្វីដែលធ្ងន់នោះ ការដែលថា វៀតណាម បានទិញដី មួយក្រវាត់ធំនៅទីនោះ ដែលដីនោះ លាតសន្ធឹងពីព្រំដែនវៀតណាម ដល់ខេត្តស្ទឹងត្រែង ហើយថាជនជាតិវៀត ណាម ទាំងនោះ បានរៀបការនិងយកប្រពន្ធខ្មែរគ្រប់ៗគ្នា និងត្រៀមកាត់ដីទាំងនោះ ដាក់ឈ្មោះខេត្តថ្មី ហើយថា សូម្បីតែសម្ភារៈយុទ្ធភណ្ឌ ក៏គេលាក់ទុករៀបចំរួចរាល់អស់ដែរ ជាពិសេសថា ខ្សែក្រវាត់ព័ទ្ធជុំវិញ ត្រៀមនឹង បង្កើតខេត្តថ្មីនោះ និងហាមប្រាម មិនឲ្យប្រជាជនខ្មែរចូលបាន គឺចូលបាន លុះត្រាតែមានកិច្ចការអ្វីមួយនោះ និយាយអ៊ីចឹងមួលបង្កាច់ទាំងស្រុងហើយ អាហ្នឹងចាប់ដាក់គុក បានត្រូវ ។ បានន័យថា គ្រាន់តែឮនិយាយអ៊ីចឹង អាហ្នឹងពួកប្រកាន់ពូជសាសន៍ ពួកជ្រុលនិយមហើយ អាហ្នឹងសុទ្ធតែពួកឧទ្ទាមក្រៅច្បាប់ អាហ្នឹងយើងត្រូវតែ រកមុខវា ដើម្បីឲ្យវាទទួលខុសត្រូវចំពោះមុខច្បាប់ គឺអត់មានសំណើទៅក្រសួងមហាផ្ទៃ ឬទៅស្ថាប័នណាមួយទេ គឺកាលណាវាស្រែកអ៊ីចឹង គេក្ដាប់បានបាត់ហើយ គេស្រាវជ្រាវមុខហើយ បើសិនណាជាវានៅក្នុងស្រុកហ្នឹង មិន រួចខ្លួនទេ ។ ជារួម ដោយសាររឿងនេះ ជារឿងពូជសាសន៍ ជារឿងព្រំដែន មិនអាចចេះតែនិយាយ ចេះលើក ឡើងបានទេ គឺវាថាចេះតែថាទៅ ក៏ប៉ុន្តែវាអត់មានការទទួលខុសត្រូវ“ ។
គួរបញ្ជាក់ថា ប្រតិកម្មច្រានចោលរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកប៉ាង សុខឿន អនុប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៉ី ដែលកំពុងរស់នៅប្រទេសស៊ុយអែត បានផ្សព្វផ្សាយ ព័ត៌មានចចាមអារ៉ាមតាមបណ្ដាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះថា វៀតណាម បានទិញដីមួយក្រវាត់ធំ នៅស្រុកកូនមុំ ខេត្តរតនគិរី លាតសន្ធឹងពីព្រំដែនវៀតណាម ដល់ខេត្តស្ទឹងត្រែង ដើម្បីបង្កើតខេត្តថ្មីមួយ ទុកឲ្យ ទាហានជើងទឹកយួន និងជនជាតិវៀតណាម ដែលបានរៀបការប្រពន្ធខ្មែរ រស់នៅ ហើយថាប្រជាជនខ្មែរ ត្រូវ បានហាមប្រាម មិនឲ្យចូលទៅតំបន់នោះឡើយ ។ ជាពិសេសថា ទាំងកម្មករ និងមេការខ្មែរ ដែលធ្វើការនៅក្នុង ចម្ការចេក នៅទីនោះ ត្រូវបានក្រុមហ៊ុនវៀតណាម អត់បើកប្រាក់ឈ្នួលឲ្យ ធ្វើឲ្យពួកគាត់អត់បាយក្រហាយទឹក ជំពាក់គេវ័ណ្ឌក ក៏បានរត់ចេញពីទីនោះមកវិញ ។
ព័ត៌មានចចាមអារ៉ាម ដែលពួកប្រឆាំងខាងលើ យកមកផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក នោះមាន ខ្លឹមសារថា “រឿងសម្ងាត់ នៅខេត្តរតនគិរី ទីរួមស្រុកកូនមុំ នៅទីនោះ មានចម្ការចេក ចម្ការដូងប្រេង ចម្ការ ទាំង នេះ នឹងត្រូវបិទបញ្ចប់ដំណើរការក្នុងពេលឆាប់ៗ ដោយជំនួសមកវិញ ទុកទីវាលដីធំទាំង នោះ សម្រាប់សង់ផ្ទះ សម្រាប់ពួកទាហានជើងទឹក របស់វៀតណាម ដែលគេបានទិញដីមួយក្រវាត់ធំ ដែលដីនោះ លាតសន្ធឹងពី ព្រំ ដែនវៀតណាម ដល់ខេត្តស្ទឹងត្រែង ជនជាតិវៀតណាម ទាំងនោះ បានរៀបការនិងយក ប្រ ពន្ធខ្មែរ គ្រប់ៗគ្នា និងត្រៀមកាត់ដីទាំងនោះដាក់ឈ្មោះខេត្តថ្មី ហើយតាមឮដំណឹងប្រជាជននៅទីនោះនិយាយថា សូម្បីតែ សម្ភារៈ យុទ្ធភណ្ឌ ក៏គេលាក់ទុករៀបចំរួចរាល់អស់ដែរ ។ ខ្សែក្រវាត់ព័ទ្ធជុំវិញ ត្រៀមនឹងបង្កើតខេត្តថ្មីនោះ ហាមប្រាម មិនឲ្យប្រជាជនខ្មែរ ចូលបានទេ ចូលបាន លុះត្រាតែមានកិច្ចការអ្វីមួយ ។ សព្វថ្ងៃ ពលករខ្មែរដែលទៅ ស៊ីឈ្នួល នៅចម្ការដីវៀតណាម ទាំងនោះ គឺពួកវៀតណាម បង្ខំឲ្យធ្វើការទាំងមិនឲ្យប្រាក់ឈ្នួលកម្រៃ ទាំងកម្មករ ទាំងមេ ការខ្មែរទាំងអស់ចាប់ផ្ដើមអត់បាយក្រហាយទឹក ជំពាក់គេវ័ណ្ឌក តាមដំណឹងឮថាមេការខ្មែរ និងពលករជាច្រើន បានរត់ចេញពីទីនោះមកវិញ“ ។
ទោះបីយ៉ាងណា ជុំវិញការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមខាងលើនេះ ក្រៅពីមានប្រតិកម្មច្រាន ចោលពី អ្នក នាំពាក្យគណបក្សកាន់អំណាច ដូចខាងលើ “នគរធំ” ក៏បានព្យាយាមទាក់ទងសុំការបញ្ជាក់បំភ្លឺ ពីលោកញ៉ែម សំអឿន អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរី ដែរ ប៉ុន្តែគិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ មិន ទាន់បានទទួលការឆ្លើយតបនៅឡើយ ៕ កុលបុត្រ