Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរួមរ័កអូនបានម្តង បងជាប់ខ្នោះ

រួមរ័កអូនបានម្តង បងជាប់ខ្នោះ

បាត់ដំបង ៖ យុវជនម្នាក់ បានទាក់ទងស្នេហ៍ជាមួយនឹងក្មេងស្រីជាអនីតិជនម្នាក់ អស់រយៈពេល១ឆ្នាំមកហើយ រហូតឈានដល់ការណាត់ជួបគ្នា រួមភេទបានម្តង ស្រាប់តែបែកធ្លាយរឿងរ៉ាវដល់ម្តាយខាងស្រី ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់ ពីបទរួមភេទជាមួយអនីតិជន។

ករណីគូស្នេហ៍វ័យក្មេង ណាត់ជួបគ្នារួមភេទនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅលុះ ក្រោយ រឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវបានសមត្ថកិច្ចចុះឃាត់ ខ្លួនយុវ ជនជាគូស្នេហ៍ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល។

ជនសង្ស័យដែលក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេង មានឈ្មោះទុយ វិឆៃ ភេទប្រុស អាយុ២០ឆ្នាំ មាន លំនៅ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ស.ន ស្ថិតក្នុងវ័យ ជាអនីតិជន មានលំនៅក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល បានទទួលពាក្យបណ្តឹងពីម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើយុវជនឈ្មោះទុយ វិឆៃ ថាបានរួមភេទជាមួយកូនស្រីរបស់ គាត់ ជាអនីតិជន អាយក្រោម១៥ឆ្នាំ រហូតដល់បានសម្រេច កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

ក្រោយពីទទួលពាក្យបណ្តឹងខាងលើភ្លាម កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានសហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើអន្តរាគមន៍ស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះទុយ វិឆៃ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា ខ្លួនពិតជារួមភេទជាមួយក្មេងស្រី រងគ្រោះ ខាងលើប្រាកដមែន ប៉ុន្តែមិនមែនជាការបង្ខិតបង្ខំនោះទេ គឺពួកគេទាំង២នាក់ បានស្រលាញ់គ្នា អស់រយៈពេល ជិត ១ឆ្នាំមកហើយ និងឈានដល់ការត្រូវរ៉ូវគ្នារួមភេទតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕

RELATED ARTICLES