Sunday, March 16, 2025
Homeតារាខ្មែរនៅ សុនិតា ៖លែងសូវវមានឥទ្ធិពលខ្លាំងដូចមុន

នៅ សុនិតា ៖លែងសូវវមានឥទ្ធិពលខ្លាំងដូចមុន

ភ្នំពេញ៖នៅ សុនិតា ចាប់ផ្ដើមចុះខ្សោយឥទ្ធិពលរបស់ខ្លួនបន្ដិចម្ដងៗនារយៈពេល​ចុងក្រោយ​នេះ ដែលធ្វើឲ្យ​តារាខ្លះធ្លាប់ហៅនាងថាជាជំទាវៗនោះប្រែមកជាហៅនាងធម្មតាដូចមុន ខណៈ​​ដែលនាងក៍បានវិលមករក​អាជីព​ចាស់វិញជាបណ្ដើរៗដែរដូចជាក្នុងនាមជាតារាម៉ូដែល និងMC ជាដើម។ភាពប្រែប្រួលរបស់សុនិតា នាពេលនេះ​កើតមានក្រោយធ្លាយព័តមានថានាង​និង​ប្ដីគឺ​លោក​ទឹត ថាវរិទ្ធ ដែលមានឋានៈជាអនុរដ្ឋលេខាធិការ ក្រសួងវប្ប​ធ័ម និងវិចិត្រ​សិ​ល្បៈ នោះបាន​ចែក​ផ្លូវគ្នាកណ្ដាលទីកាលពីចុងឆ្នាំ២០២២ ធ្វើឲ្យតំណែងជំទាវ​របស់សុនិតា រង្គោះ​រង្គើរ និងប្រ​ឈមគ្មានសុវត្ថិភាព ហើយតាមដំណឹងថាបច្ចុប្បន្ននាងបានចាកចេញ​ពីផ្ទះ​វីឡារដ៍ធំស្កឹម​ស្កៃរស់នៅ​រួមគ្នាជាមួយលោកថាវរិទ្ធ ​នៅ​បុរីប៉េង ហួត(បឹងស្នោរ) បែជាមកស្នាក់​នៅ​ផ្ទះល្វែងយ៉ាងសាមញ្ញានៅ​ម្ដុំស្ពានឡី​ឡូ​លេខ៩ ខណ្ឌ​ជ្រោយចង្វា ទៅវិញ។ប៉ុន្ដែទាំង​សុនិ​តា និងអតីតស្វាមីបានព្យាយាមគេចចេញពីសាកសួរ​របស់អ្នក​សារ​ព័តមានជុំវិញរឿង​ចំណង​ស្នេហាដើរដល់ទីបញ្ចប់នេះ។លោកថាវរិទ្ធ ធ្លាប់​ប្រាប់”នគរធំ”ថាលោកមិនចង់និ​យាយរឿង​គ្រួ​សារទេ តែនៅលើហ្វេសបុករបស់លោកបែជា​ចែកចាយ(Share)នូវសាព័តមាន​មួយចំនួន​ដែល​ផ្សព្វ​ផ្សាយ ពីរឿងលោកនិងសុនិតា បែកបាក់​គ្នាទៅវិញ ដែលនេះបញ្ជាក់ថាលោក​ហាក់ដូចជា​ទទួលស្គាល់​ចំពោះ​រឿងរ៉ាវដែលកើតឡើង។

 ប្រភពបានឲ្យដឹងថានៅ សុនិតា ដែលធ្លាប់តែជិះរថយន្ដទំនើបៗដូចជាRage Rover ,Alphard និង Ford Raptor ជាដើមដោយមានអង្គរក្សបើកជូននោះពេលនេះនាងកាន់​ចង្កូត​ឡាន​ដោយខ្លួនឯង និងមិនមានរថយន្ដ​ថ្លៃៗជិះ​ដូចមុនទេ ហើយពេលខ្លះថែមទាំង​ជិះជាមួយ​អ្នករួមអាជីពទៀតផង។ដោយឡែកសម្រាប់មិត្តភក្ដិ​នាងពីមុនដែល​ធ្លាប់ហៅថា”លោកជំទាវតូចៗ”នោះបែជាខ្លះមកហៅនាងត្រឹមតែ”អាតា”ម្ដង ដែលធ្វើឲ្យអ្នកនៅជិតខាងតារាកូន១ រូបនេះ​ភ្ញាក់​ផ្អើលខ្លាំង។ប្រភពបានឲ្យដឹងថាប្រសិនបើសុនិតា ពិតជាមិនអាចផ្សះផ្សារស្នេហ៍​ជាមួយ​លោក​ទឹត ថាវ​រិទ្ធ នោះទេការធ្លាក់ខ្លួនជាមេម៉ាយកូន១របស់នាងនេះ​ធ្វើឲ្យនាងមានការសោក​ស្ដាយ​ខ្លះៗជាមិនខាន ព្រោះអំ​ឡុង​​​ពេលនាងភ្ជាប់ស្នេហ៍ជាមួយលោកថាវរិទ្ធ នោះស្រីស្រស់​រូបនេះបានផាត់ចោលសំណើរស្នេហ៍​បុរសមិន​ក្រោម​៤នាក់ទៀតនោះទេ ដែល​តាម​ស្នេហា​នាង​​នៅពេលតែមួយនោះដែរ ហើយគម្រោងនាងដឹកដៃឯក​ឧត្តម​រៀបការផ្អើលអស់​ក្នុងរង្វង់​អ្នកសិល្បៈក៍ក្លាយទៅជាផះផង់ ស្របពេលដែលដំណឹងខ្លះថានីតា នឹងអាចក្លាយទៅ​ជាម្ចាស់​​អចនវត្ថុរបស់បុរសជាឪពុកនាងលើផ្ទៃដីរាប់ហិកតា មានតម្លៃរាប់លានដុល្លារនៅតំបន់​កែវ​ផុស ខេត្តព្រះ​សីហនុ នោះក៍មិនអាចក្លាយជាការពិតបានឡើយ។

ប៉ុន្ដែសុនិតា ដែលមានរូប​សម្រស់​នៅតែផូផង់នោះគេជឿរថានាងនឹងមានជម្រើសសេ្នហ៍ច្រើន ហើយឱកាស​នាង​ក្ដាប់​តំណែង​ជាជំទាវម្ដងទៀតនោះក៍នៅតែមិនឆ្ងាយពីកណ្ដាប់ដៃនាងឡើយ ព្រោះកន្លងមកបុរសដែល​តាម​ស្នេ​ហា​នាងនោះក៍ភាគច្រើនជាមន្រ្ដីធំផងដែរ។ដោយឡែកចំពោះលោកថាវរិទ្ធ វិញប្រ​សិន​​បើ​នៅតែមិនវិលមក​ត្រូវរ៉ូវ​គ្នាជាមួយសុនិតា ទេ នឹងធ្វើឲ្យតារាស្រីស្អាតៗ​មួយចំនួន​ម៉ៃថា​លោក​ជា​បុរស​ដែលស្រលាញ់គូស្នេហ៍តែ​ដំបូងៗ​ជា​មិនខាន ព្រោះកាលលោករៀបការ​ជាមួយ​អ្នក​នាង​លី ម៉ារីណា នោះចំណងស្នេហាក៍ចែកផ្លូវ​លឿនជាងពេល​ធ្វើ​ជាស្វាមីនីតា ទៅទៀត។

 សូមរំលឹកថានៅ សុនិតា ធ្លាប់មានព័តមានថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយនាងសម្រាលកូនប្រុសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ដែលក្រោយក្លាយជាម្ដាយគេនិងឡើង​ងារជា​ជំទាវមក​បានក៍បានផ្ដាច់ខ្លួនពី​អាជីព​សិល្បៈទាំងស្រុង។ប៉ុន្ដែនៅដើមឆ្នាំ២០២៣ នេះសុនិតា បានប្រឹងសន្សំលុយ​ល្អិតមកវិញ ហើយ​ទាំង​រូប​នាង​និងលោកថាវរិទ្ធ នារយៈពេលចុងក្រោយនេះមិនដែលបង្ហាញខ្លួនប៉ៈគ្នា​ដោយ​ចៃ​ដន្យ​ក្នុង​កម្ម​វិ​ធីណាមួយឡើយ បើទោះជាពួកគេនៅតែយក​កូនប្រុសទៅលេងម្ខាងៗ​ម្នាក់​ជាញឹកញាប់ក្ដី៕

RELATED ARTICLES