Sunday, March 16, 2025
Homeព័ត៌មានជាតិបេះដូងខ្មែរនៅអង្គរ បំបែកឯតទគ្គកម្ម បេះដូងច្រើន ជាងគេលើពិភពលោក  

បេះដូងខ្មែរនៅអង្គរ បំបែកឯតទគ្គកម្ម បេះដូងច្រើន ជាងគេលើពិភពលោក  

សៀមរាប ៖ ការបត់ក្រដាសបេះដូង ដោយយុទ្ធនាការ BeyondTheGames ដែលរៀបចំដោយសហភាពសហ ព័ន្ធយុវជនកម្ពុជា ហើយបានប្រមូលមកតាំងបង្ហាញនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បាន បំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» មមានចំនួនជិត ៤លានបេះដូង និងត្រូវបានចុះក្នុង កំណត់ត្រាពិភពលោក Guinness World Records។

ការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ដោយការបត់ក្រដាសបេះដូង ក្នុងយុទ្ធនាការ BeyondTheGames (BTG) នេះ ជាការផ្ដួចផ្ដើម ឬគម្រោងមួយដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart)  ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដី ស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រ គ្រប់ដំណាក់កាល តាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយ ការប្រកួត នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Game) និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ខាងមុខនេះ។

បេះដូងក្រដាសទាំងនោះ ត្រូវបានយកទៅរៀបចំតាំងបង្ហាញ ផ្គុំជាផ្ទាំងពាក្យ ឬឃ្លា នៅក្នុងបរិវេណ ប្រាសាទ អង្គរវត្ត ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងអបអរសាទរខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលក្រុម ការងារបានប្រមូលបេះដូងក្រដាស ពីសាធារណជន សម្រាប់បំបែកឯតទគ្គកម្មពិភពលោក។

ពិធីបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នេះ ធ្វើឡើងជាផ្លូវការ នៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នាបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា ដោយបានបើកទូលាយឱ្យសាធារណជនទូទៅ ចូលរួមជាសក្ខីភាព ក្នុងបំបែក ឯតទគ្គកម្មពិភពលោកនេះផងដែរ។

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នោះថា ការបត់បេះដូងក្រដាស ក្នុងយុទ្ធនាការ BeyondTheGames នេះ គឺជាការរួមសហការគ្នាពីជនរួមជាតិខ្មែរ ចំនួនលើសពី ១០ម៉ឺននាក់ មកពី ១៧៧ស្ថាប័ន ដោយបានដាក់គោលដៅ បត់ក្រដាសបេះដូង ឲ្យបាន ១លានបេះ ដូង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដែលលោកជឿថា «ខ្មែរធ្វើបាន» ខណ:ដែលប្រទេសអង់គ្លេស បានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេ» ចំនួន ៥៣ ៧០៤បេះដូងកាលពីពេល កន្លងទៅ។

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តំណាងស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records បានមក ដល់ក្រុងសៀមរាប និងបានចុះត្រួតពិនិត្យ រាប់ចំនួនបេះដូងក្រដាស ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បី ដាក់បញ្ចូលក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក។

បន្ទាប់ពីបានពិនិត្យនិងរាប់ចំនួនរួចមក តំណាងស្ថាប័ន Guinness World Records  បានប្រកាសនៅរសៀលថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២៣ នាបរិវេណប្រាសាទអង្គវត្ត ថា កម្ពុជា បានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ” ចំនួនជិត ៤លានបេះដូង  (៣ ៩១៧ ៨០៥បេះដូង) និងទទួលបាន ប័ណ្ណកំណត់ ត្រាជាផ្លូវការ ពីស្ថាប័ន Guinness World Records ៕ ខៀវទុំ

RELATED ARTICLES