Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញកាប់ប្លន់ម៉ូតូ ជាប់ខ្នោះ៥ រត់គេច១០

ដេញកាប់ប្លន់ម៉ូតូ ជាប់ខ្នោះ៥ រត់គេច១០

បាត់ដំបង ៖ ជនសង្ស័យជាចោរប្លន់ ១ក្រុមធំ មានគ្នាប្រមាណ ១៥នាក់ បានធ្វើសកម្មភាពដេញកាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បំណងប្លន់ម៉ូតូ តែមិនបានសម្រេច ដោយសារជនរងគ្រោះជិះម៉ូតូទាំងឈាម ដាបពេញ ខ្លួន ចូលក្នុងសាលា ដើម្បីឱ្យគេជួយ គាប់ជួនមានយុវជន៣នាក់ ជិះម៉ូតូដឹកគ្នាចេញពីសាលា ក៏ត្រូវក្រុមជនដៃ ដល់បង្វែរគោលដៅមកដេញកាប់យុវជនទាំង៣នាក់វិញ ធ្វើឱ្យជនរងគ្រោះភ័យ រត់ចោលម៉ូតូ ហើយក៏ត្រូវក្រុម ជនដៃដល់ ប្លន់យកម៉ូតូ ១គ្រឿងបានសម្រេច ទីបំផុតសមត្ថកិច្ចបានបើកការស្រាវជ្រាវរយៈពេល២ថ្ងៃក៏ឈាន ដល់ ការបង្ក្រាប ឃាត់ខ្លួនក្រុមចោរប្លន់ បានជាបន្តបន្ទាប់ ចំនួន៥នាក់ ខណៈបក្ខពួក ១០នាក់ទៀតបានគេច ខ្លួនបាត់។

ករណីដេញកាប់ប្លន់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខាងមុខសាលាបឋមសិក្សាពពាលខែ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។ រហូតមក ដល់វេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច្ចបានស្រាវជ្រាវឃាត់ ខ្លួនក្រុមជន ដៃដល់ បានសរុបចំនួន៥នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីកាប់ប្លន់ម៉ូតូ ដែលបង្កឡើងដោយក្រុមចោរខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខាងមុខសាលាបឋមសិក្សា ពពាលខែ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។

ប្រភពដដែល បន្តថា ក្រុមចោរទាំងនោះមានគ្នាប្រហែល ១៥នាក់ ជិះម៉ូតូ ចំនួន៥គ្រឿង ប្រដាប់ដោយកាំបិត និងដាវសាមូរ៉ៃ ហើយក្រុមនេះជិះម៉ូតូទាំងហ្វូង ហែហមគ្នាតាមដងផ្លូវ ដើម្បីស្វែងរកមុខសញ្ញាដែលពួកគេត្រូវ ស្ទាក់កាប់ “ប្លន់យកម៉ូតូ ឬទ្រព្យសម្បត្តិ” ដោយមិន រើសមុខឡើយ។

លោកសេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា ក្រុមចោរមួយហ្វូងធំនេះ ជិះម៉ូតូចុះតាមផ្លូវលំមួយ នៅម្តុំវត្តវាលទ្រា ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ហើយក៏ប្រទះនឹងជនរងគ្រោះម្នាក់ឈ្មោះញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល កំពុងជិះម៉ូតូមួយគ្រឿង បញ្ច្រាស ទិសគ្នា។ ពេលនោះក្រុមជនដៃដល់នាំគ្នាជិះម៉ូតូត្រឡប់ក្រោយវិញ រួចដេញតាមកាប់ជនរងគ្រោះ ត្រូវចំស្មា ខាង ស្តាំ បណ្តាលឱ្យរបួសធ្ងន់ តែជនរងគ្រោះព្យាយាមជិះរត់គេចទាំងឈាមដាបខ្លួន រហូតដល់សាលាបឋមសិក្សា ពពាលខែ ក៏ចូលក្នុងសាលា ដើម្បីឱ្យគេជួយ។ គាប់ជួនពេលនោះ មានយុវជន៣នាក់ ជិះម៉ូតូគ្នាចេញពីក្នុងសា លា ក៏ជួបនឹងក្រុមជនដៃដល់នៅខាងមុខខ្លោងទ្វារ ស្រាប់តែក្រុមជនដៃដល់បង្វែរគោលដៅមក ស្ទាក់កាប់ យុវជន៣នាក់នេះវិញ ធ្វើឱ្យយុវជនទាំង៣នាក់នោះភ័យ ក៏ចុះរត់ចោលម៉ូតូ ហើយក្រុមចោរទាំងនោះ បានប្លន់ យកម៉ូតូនោះជិះរត់គេចខ្លួនបាត់តែម្តង។ ជនរង គ្រោះ ជាម្ចាស់ម៉ូតូដែលក្រុមចោរប្លន់យកទៅនោះ  មានឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

លោកអធិការ បានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងអធិការស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវតាមឃាត់ ខ្លួនបក្ខពួកក្រុមចោរទាំងនោះបានម្នាក់ភ្លាមៗ ឈ្មោះវ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ព្រមទាំងដកហូតកាំបិត ១ដើម (បាក់ជា២កំណាត់) ជាវត្ថុតាង។ ក្រោយធ្វើការសាកសួរ របស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពខាងលើ ប្រាកដ មែន។

បន្ទាប់មក ត្រឹមរយៈពេល២ថ្ងៃ សមត្ថកិច្ចក៏បន្តស្រាវជ្រាវនិងឃាត់ខ្លួនក្រុមជនសង្ស័យ ថែម៤នាក់ទៀត រួមមាន ទី១-ឈ្មោះព្រឿន សុខហេង ភេទប្រុស មានលំនៅ ភូមិកណ្តាលត្បូង ឃ្មុំគោកឃ្មុំ ស្រុកថ្មគោល។ ទី២-ឈ្មោះ មឿន សំណាង ភេទប្រុស មានលំនៅ ភូមិកសិកម្ម ឃុំតាពូង  ស្រុកថ្មគោល។ ទី៣-ឈ្មោះលឹម លីហ៊ាង ភេទ ប្រុស មានលំនៅ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល និងទី៤-ឈ្មោះលាង ហូវ ភេទប្រុស មានលំនៅ ភូមិថ្ម គោលត្បូង ឃុំតាពូង ស្រុកថ្មគោល។

លោកអធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា គិតត្រឹមម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៣ កម្លាំងសមតកិច្ចស្រុកថ្មគោល ដោយមានកិច្ចសហការពីកម្លាំងការិយាល័យជំនាញ នៃស្នងការខេត្ត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនដៃដល់ ចំនួន៤នាក់បន្ថែមទៀត គឺសរុបចំនួន៥នាក់ហើយ តែនៅ មានបក្ខពួកយ៉ាងតិចជាង ១០នាក់ទៀត ដែលកំពុងសម្ងំលាក់ខ្លួន ហើយកម្លាំងកំពុងដុតដៃដុតជើង តាមច្បាម មុខសញ្ញាទាំងនេះ ដែលបានស្គាល់អត្តសញ្ញាណអស់ហើយ៕

RELATED ARTICLES