Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់បាន១៣នាក់

បង្ក្រាបជល់មាន់ ចាប់បាន១៣នាក់

កំពង់ចាម ៖ អ្នកញៀនល្បែងបញ្ជល់មាន់ ១ក្រុម ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើ ចុះបង្ក្រាប ដោយឃាត់ខ្លួនបាន ចំនួន១៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) ខាងលើនេះ ធ្វើឡើងកាល ពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចដីព្រៃ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ។

មុខសញ្ញាដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ចំនួន១៣នាក់ រួមមាន ១-ឈ្មោះ អ៊ិន សារិន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។ ២-ឈ្មោះស៊ី លីហ៊ាង ភេទប្រុស២៨ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុក ជើងព្រៃ។ ៣-ឈ្មោះស៊ិន អេន ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ។ ៤-ឈ្មោះស៊ុយ លី ហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ។ ៥-ឈ្មោះខាន់ រដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិបឹងកក់ ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ៦-ឈ្មោះផល ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ រកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ៧-ឈ្មោះសួន សម្ផស្ស ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។ ៨-ឈ្មោះប៉ោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុក ជើងព្រៃ។ ៩-ឈ្មោះម៉េង ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ។ ១០-ឈ្មោះអូន អាង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ។ ១១-ឈ្មោះអាន អាន់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ។ ១២-ឈ្មោះដន ដៃ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ និង១៣-ឈ្មោះកាំង គឹមហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុក ជើងព្រៃ។

ចំណែកវត្ថុតាងដកហូត រួមមាន ១-ប្រាក់ ចំនួន៦០ម៉ឺនរៀល និង១០ដុល្លារ។ ២-ទូរស័ព្ទដៃចំនួន៧គ្រឿង។ ៣-ម៉ូតូ ចំនួន២៩គ្រឿង។ ៤-សកុតរុំជើងមាន់ មួយចំនួន។ ៥-មាន់ងាប់ ចំនួន១ក្បាល។ ៦-កញ្ចក់បាំងមាន់ជល់ ចំនួន១ និង ៧-ជញ្ជីងថ្លឹងមាន់ ចំនួន១។

ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម៕

RELATED ARTICLES