Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ឈរជើងប៉ូលិស៣នាក់ ភ្លើងខៀវ ហៅផាកពិន័យ

បញ្ឈរជើងប៉ូលិស៣នាក់ ភ្លើងខៀវ ហៅផាកពិន័យ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ ចំនួន២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវ នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅ មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបស្ពានអាកាស ៥មករា ដើម្បីឱ្យចូលខ្លួនបំភ្លឺ។ បន្ទាប់ពីសាកសួររួចមក មន្ត្រីទាំង ៣រូប បានសារភាព និងបានទទួលស្គាល់ កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក Lexus RX- 300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។ ដូច្នេះ មន្ត្រីចរាចរណ៍ចំនួន២រូប និងមន្ត្រីកិច្ចសន្យា មួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង ហើយត្រូវ បង្ហាញមុខនៅការិយាល័យបុគ្គលិក ជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយក្នុង ការអនុវត្តខុសពីច្បាប់ ដែលបានកំណត់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រី រូបណាដែលអនុវត្តខុស ពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕

RELATED ARTICLES