Saturday, March 15, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ប្រើពេល៨ឆ្នាំ សម្រេចក្ដីសុបិនធំ

តន់ ច័ន្ទសីម៉ា ៖ប្រើពេល៨ឆ្នាំ សម្រេចក្ដីសុបិនធំ

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានចាយពេលដល់ទៅ៨ឆ្នាំ(២០១៥-២០២៣)ទើបអាចបំពេញ​ក្ដី​ស្រម៉ៃ​​របស់​ខ្លួន​បានតាម​រយៈការមានឱកាសច្រៀងលើឆាកធំនៅទីលានជល់ដំរី នៅខេត្ត​សៀម​រាប​​ថ្ងៃសង្រ្កាន្ដឆ្នាំថ្មី បទ”ស្រ​លាញ់​​អ្វីដែល​ខ្មែរមាន”។សីម៉ា បានថ្លែងថាកាលពី​ឆ្នាំ​២០​១៥ នាងជាយុវជនស្ម័គ្រ​ចិត្តស.ស.យ.ក ខេត្តតាកែវ​ច្រៀង​បទនគររាជ និងពង្សាវតា បើកព្រឹ​ត្តិការណ៍អង្គរសង្រ្កាន្ដ ហើយ​​ធ្លាប់មានក្ដីស្រម៉ៃចង់ច្រៀងឆាកធំថ្ងៃ​បើក​អង្គរសង្រ្កាន្ដ ដែល​ពេល​​នេះនាងធ្វើបានដូច​បំណង​ដោយសារតែមានការគាំទ្រពីទស្សនិកជន។

 មជ្ឈដ្ឋានមហាជនមើលឃើញថាតន់ ច័ន្ទសីម៉ា ពេលនេះគឺជាតួឯករបស់Galaxy ហើយ​អ្វីដែលគូរឲ្យចាប់​អា​រម្មណ៍​​​បំផុតនោះគឺតារាប្រុសលំដាប់ជូរមុខទាំង៣របស់ផលិតកម្មនេះមានលោកព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ បានក្លាយទៅជាដៃគូចម្រៀងរបស់នាងតែម្នាក់គត់ ហេតុនេះបើសីម៉ា មិនល្បីល្បាញលឿន​ទើបជា​រឿង​ចម្លែក។

 លោកខាំ ភូរិ ជាអ្នកដឹកនាំភាពយន្ដនិងសម្ដែងខារ៉ាអូខេបានចេញសារទាក់ទងសីម៉ា សម្រេច​ក្ដីសុបិនធំនៅ​ឆ្នាំ​២០២៣ នេះថាបទពិសោធន៍ការងារ​ ការជ្រោមជ្រែងពីមនុស្ស​ជុំ​វិញ​ខ្លួន សម្ថភាព និងការខិតខំប្រឹងប្រែង ដោយ​ខ្លួនឯង និងជួយអ្នកឲ្យសម្រេចក្ដីស្រម៉ៃ​។សំ​ណា​ង​​និងឱកាសក៍ដើរទន្ទឹមគ្នា។

 តន់ ច័ន្ទសីម៉ា អាយុ២៦ឆ្នាំ បានក្លាយទៅជាតារាចម្រៀងស្រីដែលមានបទចម្រៀង​ប្រ​ពៃ​ណីខ្មែរចេញនា​អំឡុង​ចូលឆ្នាំខ្មែរឆ្នាំ២០២៣ នេះទទួលបានការនិយមចាក់ស្ដាប់កម្សាន្ដ ច្រើននៅគ្រប់ខេត្តក្រុង ហើយនាងក៍ត្រូវបាន​អ្នកជំនាញសិល្បៈចាត់ទុកថា​មានដៃគូល្អបំផុត​នៅឆ្នាំនេះដែរ។ប្រសិនបើGalaxy មិនមានផែនការទិញ​តារាស្រី​លំដាប់ល្បីៗចូលមកទេ នោះ​មានន័យថានាងច័ន្ទសីម៉ា គឺនៅតែគ្មានដៃគូប្រជែងក្នុងក្រុមតទៅទៀតជាមិនខាន ខណៈ​ដែល​តារាគីឡូប្រហាក់ប្រហែលនាងផ្សេងទៀតកាន់តែពិ​បាកទប់ទល់ជាមួយអតីតអ្នកស្មូត្រ​ចាំខេត្តតា​កែវ​រូបនេះជាមិនខាន ព្រោះដំណឹងផលិតកម្មថ្មី ហ៊ានចាយលុយធំ នេះចង់ទិញមាស សុខ​សោភា និងពេជ្រ សោភា បានស្ងប់ស្ងាត់ទៅវិញ។ប៉ុន្ដែសម្រាប់អ្នករៀបចំប្រគុំ​តន្ត្រីមួយ​ចំនួន​នៅតែថ្ងូររឿងតម្លៃខ្លួននាងច័ន្ទសីម៉ា ថាខ្ពស់​ខ្លាំង​ពេកធ្វើឲ្យពួកគេពិបាករកSponsor ហ៊ាន​​ថ្លៃ​តម្លៃខ្លួននាង ខណៈដែលកាលពីឆ្នាំ២០២០ អ្នកគ្រប់គ្រប់Galaxy ធ្លាប់អះអាងថាសីម៉ា ស៊ីថ្លៃ​ច្រៀងConcerts ធំៗម្ដង៥ពាន់ដុល្លារឯណ្ណោះ។ការកំណត់ថ្លៃខ្លួនខ្ពស់​បែបនេះហើយ​នាំ​ឲ្យនាង​សីម៉ា បាត់ឱកាសចេញច្រៀងសម្ដែងស្ទើតែគ្រប់ឆាកតន្រ្ដីតាម​ប៉ុស្ដិ៍ទូរទស្សន៍ទាំងអស់លើក​លែង​តែ​កម្មវិធីនោះរៀបចំដោយក្រុមការងារផលិតកម្មនាងតែម្ដង ទោះជាអតីតអ្នកចាត់ការទូ​ទៅ​Galaxy លោកយឹម តា​ស្រង់ ធ្លាប់អះអាងថានាងសីម៉ា ច្រៀងម្ដងៗតាមឆាកទូរទស្សន៍​ស៊ី​ថ្លៃ​​ត្រឹម​១​ទៅ​២ពាន់ដុល្លារក្ដី។

 គូររំលឹកថានាងតន់ ច័ន្ទសីម៉ា ធ្លាប់បរាជ័យលើកពានក្នុងការប្រលងចម្រៀងនៅCTN និងThe Voice Cambodia រដូវកាលទី២ របស់ហង្សមាស តែអំឡុងពេលនាងជ្រកនៅGalaxy ជាង៣ឆ្នាំនេះធ្វើឲ្យស្រីស្រស់ដែល​ធ្លាប់តែ​ច្រៀង​នៅហាងនៅពេលរាត្រីបានតម្លៃខ្លួន១យប់តែជាង១០ដុល្លារ និងជួលបន្ទប់ជួលម្ដុំស្ដុបDN តម្លៃ៦០ដុល្លារក្នុង​១ខែ​នោះបានកែប្រែវាសនាដូច​មេឃនិងដីបើ្រប្រៀបធៀបពីមុននិងពេលបច្ចុប្បន្ន។អំឡុងពេលនាងសីម៉ា ឡើង​កូដខ្លាំងនេះ​ដែរ​​ស្រី​​​​ស្រស់តូចតន់ក៍បានធ្វើឲ្យសម្រស់របស់នាងកាន់តែប្រែ​ប្រួលខ្លាំងដែរនោះ​គឺនាងបាន​កែ​​រូប​ឆោមដល់ទៅ៣កន្លែងគឺលើកខ្ទង់ច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ។ប៉ុន្ដែទាក់ទងរឿង​ស្នេ​ហា​​វិញនាងសីម៉ា នៅមិន​ទាន់មានរាសីល្អនោះទេ ព្រោះរាល់លើកនាងតែងតែថ្ងូរដូចព្រាប ថាអត់​ទាន់មានសង្សារ ឬរកអ្នកបណ្ដើរដូចគេ​មិនបាន ស្របពេលដែល​លោកឧកញ៉ា​ពោះ​ម៉ាយ​ម្នាក់​ដែលធ្លាប់លេចឭថាតាមស្នេហានាងនោះពេលនេះក៍​ស្ងប់​ស្ងាត់ទៅវិញ។តែ​គេជឿរ​ថា​សីម៉ា ល្បី​ប៉ុណ្ណឹងដែរ រឿងអីដែលនាងគ្មានសង្សារ?អ្នកខ្លះសង្ស័យថាស្រីស្រស់​រូប​នេះ​​​មិន​មែនបេះ​ដូងនៅទំនេរទេ គ្រាន់តែនាងមិនហ៊ានសាងស្នេហ៍ដោយចំហប៉ុណ្ណោះ ព្រោះខ្លាច​ធ្លាក់​កាលីពអំ​ឡុងពេលឡើងកូដខ្លាំងនេះ៕

                                                       

RELATED ARTICLES