Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាត ប្រុសរំលោភសម្លាប់កាត់ក្បាល

ស្រីស្អាត ប្រុសរំលោភសម្លាប់កាត់ក្បាល

ស្វាយរៀង ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ ជាបុគ្គលិកកាស៊ីណូ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ និង មាន ស្ថានភាពគួរឱ្យរន្ធត់បំផុតដោយសាកសពនារីរងគ្រោះអាក្រាតននលគកនៅលើពូក និងត្រូវបានឃាតករ ដៃឆៅ កាត់ក្បាលដាច់ចេញពីដងខ្លួន យកទៅបោះចោលនៅក្នុងបន្ទប់ទឹក ចំណែកជនដៃដល់ជាឃាតករ បាន រត់គេច ខ្លួនបាត់ និងត្រូវបានគេសង្ស័យជាករណីឃាតកម្ម រំលោភសម្លាប់ កាត់ក្បាល ឬអាចផ្តើមចេញពីភ្លើងប្រចណ្ឌ។

 ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១២និង ៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិត នៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

នារីរងគ្រោះដែលត្រូវឃាតករសម្លាប់កាត់ក្បាលនោះ មានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ី ណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុ ប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត (ទីតាំងកើតហេតុខាងលើ)។

ពាក់ព័ន្ធករណីខាងលើនេះ លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានបញ្ជាក់ប្រាប់ថា ពិតជាមាន ករណីឃាតកម្មខាងលើប្រាកដមែន ដោយជនរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី ជាបុគ្គលិកកាស៊ីណូ DYNASTY និងស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។

លោកអធិការ បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំង មូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងឃើញថា នៅទីតាំងកើតហេតុ សាកសពមានសភាពអាក្រាត កាយ ដេកផ្កាប់មុខនៅលើពូក ដោយដាច់ក្បាលចេញពីដងខ្លួន និងមានឈាមដាបពេញពូក និងប្រឡាក់ពេញ ក្នុងបន្ទប់។ លុះក្រោយពេលពិនិត្យក្នុងបន្ទប់កើតហេតុបន្តទៀត សមត្ថកិច្ចបានរកឃើញក្បាលរបស់នារីរងគ្រោះ ដែលត្រូវបានជនដៃដល់ជាឃាតករ កាត់ផ្តាច់ចេញពីដងខ្លួន យកទៅបោះចោលនៅក្នុងបន្ទប់ទឹក។ ជាមួយនេះ សមត្ថកិច្ច បានរកឃើញកាតចាក់វ៉ាក់សាំង ១សន្លឹក អត្តសញ្ញាណប័ណ្ណ ១សន្លឹក ព្រមទាំងកាតការងារ ១សន្លឹក ដែលមានឈ្មោះ ម៉ន ស្រីម៉ី ដូចគ្នា (ជារបស់នារីរងគ្រោះ)។

ករណីនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្ត កំពុងបន្តធ្វើការស្រាវជ្រាវ ដោយកំណត់អត្តសញ្ញាណមុខសញ្ញាបានហើយ និងកំពុងតាមស្វែងរកចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំ យកមកផ្តន្ទាទោសឱ្យខាងតែបាន ដែលតាមព័ត៌មានថា ជនសង្ស័យបានរត់គេចខ្លួន មកដល់រាជធានីភ្នំពេញនៅ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

ចំណែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយ ដឹកមកកាន់ស្រុកកំណើត ដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ «នគរធំ» នឹងផ្សាយព័ត៌មានលម្អិត នៅថ្ងៃស្អែកបន្តទៀត៕

RELATED ARTICLES