Wednesday, November 20, 2024
Homeព័ត៌មានជាតិប្តីឱ្យ​ប្រពន្ធ​កាន់​លុយ១​ភ្លែត ទារយក​វិញ​មិន​ឱ្យ វ៉ៃប៉ោង​មុខ

ប្តីឱ្យ​ប្រពន្ធ​កាន់​លុយ១​ភ្លែត ទារយក​វិញ​មិន​ឱ្យ វ៉ៃប៉ោង​មុខ

ភ្នំពេញ ៖ បុរសម្នាក់ រកប្រាក់បានមិន ដែលឱ្យប្រពន្ធទុកដាក់នោះទេ តែងយកទៅ ដើរចាយវាយផឹកស៊ី ជក់ថ្នាំញៀនអស់ លុះផ្ញើ លុយជិត៤០ម៉ឺនរៀលឱ្យប្រពន្ធទុកមួយភ្លែត ក៏ មកទារយកវិញ តែប្រពន្ធមិនព្រមឱ្យ ខ្លាចប្តីយក ទៅទិញស្រាផឹកអស់ ទើបធ្វើឱ្យប្តីខឹងច្រឡោត ស្ទុះទៅវាយដំប្រពន្ធហើមមុខ រួចចាប់ហែក ហោប៉ៅប្រពន្ធយកលុយវិញអស់ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង ២០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រាះដែលត្រូវប្តីវ៉ៃហើមមុខនោះ មានឈ្មោះឈៀវ ង៉ា អាយុ២៥ឆ្នាំ មុខរបរ មេផ្ទះ ចំណែកបុរសជាប្តីមានឈ្មោះញ៉ែម ម៉ៅ អាយុ២៧ឆ្នាំ មុខរបរបើករថយន្តដឹកដី។ ប្តីប្រពន្ធ ខាងលើ រួមរស់បានកូនស្រីម្នាក់ អាយុ៥ឆ្នាំ ជា ចំណងនិស្ស័យ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុ ខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តី បានរៀបការជាមួយគ្នា ត្រឹមត្រូវតាមប្រពៃណីអស់រយៈពេល៧ឆ្នាំមក ហើយ និងរួមរស់បង្កើតបានកូនស្រីម្នាក់ជាចំណង និស្ស័យ សព្វថ្ងៃកូនស្រីមានអាយុ៥ឆ្នាំហើយ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ជីវិតនាងហាក់ គ្មានសុភមង្គលទាល់តែសោះ ព្រោះតែប្តីរកប្រាក់ បាន មិនដែលឱ្យនាងជាប្រពន្ធទុកដាក់នោះទេ តែទុកដាក់ខ្លួនឯង ដោយផ្តល់ឱ្យនាងតែបន្តិចបន្តួចទិញម្ហូបហូបចុកប្រចាំថ្ងៃសឹងមិនគ្រប់ផង។

ស្ត្រីរងគ្រោះជាប្រពន្ធរូបនេះបន្តថា កាល ពីនាងទើបនឹងសម្រាលកូនបានជិត១ឆ្នាំ ប្តីជើង ល្អនេះ ស្រាប់តែបែកគំនិតលួចលាក់មានស្រីថ្មី រហូតដាច់ចិត្តចុះចោលប្រពន្ធកូនទៅសម្ងំរួមរស់ នឹងស្រីថ្មីអស់រយៈពេលជិត៥ឆ្នាំ ដោយមិនខ្ចី នឹកនាខ្វល់ខ្វាយពីក្រុមគ្រួសារសោះឡើយ។ ទើប តែរយៈពេលជិត២ឆ្នាំចុងក្រោយនេះ ប្តីក៏វិល មកសុំជានាជាមួយនាងវិញ ចំណែកនាងដោយ អាណិតកូនស្រី មិនចង់ឱ្យកំព្រាឪពុក ទើបព្រម ទទួលយកប្តីនេះវិញ និងរួមរស់រហូតមកដល់ សព្វថ្ងៃ។

ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា ក្រោយ ពីត្រឡប់មកជានាគ្នាវិញ នាងនឹកថាប្តីផ្លាស់ប្តូរ គំនិតខ្លះ តែផ្ទុយទៅវិញ ប្តីនេះកាន់តែខ្លាំងដៃ លើសដើម ពោលគឺមិនត្រឹមតែមិនឱ្យនាងទុក ដាក់លុយកាក់ប៉ុណ្ណោះទេ នៅថែមទាំងយកលុយ ដែលរកបានដើរចាយវាយជាមួយមិត្តភក្តិបនភឿន ផឹកស៊ី ជក់ថ្នាំញៀន ស្ទើររាល់ថ្ងៃ មិនដែល គិតដល់ប្រពន្ធកូនថា ដាច់ពោះស្លាប់ឬយ៉ាងណា នោះទេ។

ស្ត្រីរងគ្រោះជាប្រពន្ធ បញ្ជាក់ថា លុះមក ដល់ថ្ងៃកើតហេតុ ប្តីនេះ បានយកប្រាក់ចំនួន ៣៨៥០០០រៀល មកផ្ញើឱ្យនាងទុក ដោយប្រាប់ ថា ស្អែកទើបយកទៅប្រើប្រាស់ បន្ទាប់មក ប្តី ក៏ចេញទៅក្រៅបាត់មួយសន្ទុះ ស្រាប់តែត្រឡប់ មកវិញ ទារយកលុយដែលផ្ញើទុកនៅនាង តែ នាងខ្លាចប្តី យកទៅចាយវាយផឹកស៊ីអស់ ទើប មិនព្រមឱ្យ ធ្វើឱ្យប្តីកំណាចផ្ទុះកំហឹងក៏ស្ទុះមក វាយដំនាងទាំងកំរោល បណ្តាលឱ្យហើមមុខ រួច ចាប់ហែកហោប៉ៅនាងយកលុយទៅវិញអស់ គ្មានសល់។ ដោយសារតែទ្រាំនឹងទង្វើប្តីកំណាច រូបនេះតទៅទៀតលែងបាន នាងក៏ទូរស័ព្ទប្តឹង សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ទីតាំងកើតហេតុ និងបានព្យាយាម ជួយ សម្របសម្រួល ប៉ុន្តែស្ត្រីជាប្រពន្ធអះអាងថា នាង អស់ចិត្ត អស់ទ្រាំនឹងប្តីនេះទៀតហើយ ព្រោះ តែប្តីតែងវាយដំធ្វើបាបនាងទាំងផ្លូវចិត្ត និងផ្លូវកាយ ហេតុនេះនាងប្តឹងទាមទារលែងលះប្តី នេះតែម្តង ដោយទាមទារយកប្រាក់ដែលប្តីខ្ចីពី នាងចំនួន១៥០០ដុល្លារមកវិញ ហើយនាងនឹង ចុះចេញពីផ្ទះនេះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន ណែនាំឱ្យស្ត្រីរងគ្រោះជាប្រពន្ធទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ចោមចៅ ដើម្បីឱ្យ ជួយដោះស្រាយវិញថោង ធីម

RELATED ARTICLES