Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិ អាកាសយានដ្ឋានអន្ដរជាតិ៣ កម្ពុជា កំពុងដំណើរ ការសាងសង់

 អាកាសយានដ្ឋានអន្ដរជាតិ៣ កម្ពុជា កំពុងដំណើរ ការសាងសង់

ភ្នំពេញ ៖ គម្រោងអាកាសយានដ្ឋានអន្ដរជាតិ ធំៗ ចំនួន៣ នៅកម្ពុជា មកដល់ពេលនេះកំពុងដំណើរការសាង សង់ បានសម្រេចជិត ១០០% ហើយ ក្នុងនោះអាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) សម្រេចការសាងសង់ បានជាង ៤៦% ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ខេត្តសៀមរាប សម្រេចការសាងសង់បានជាង ៩២% និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ  ខេត្តកោះកុង សម្រេចការសាងសង់បានជាង ៩០%។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ការងារសាង សង់រួម នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) សម្រេចបានជាង ៤៦ភាគរយ ជាការវិនិយោគក្នុងភាព ជាដៃគូ រវាងរដ្ឋ (SSCA) និងឯកជន ដោយក្រុមហ៊ុន OCIC ដោយចំណាយទឹកប្រាក់សរុបមកដល់ពេលនេះអស់ចំ នួន ៦៥២លានដុល្លារ។

លោកបានបន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពាក់កណ្ដាលឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា។

លោកស៊ិន ចាន់សិរីវុត្ថា បន្ដថា ក្រុមហ៊ុនបានសាងសងផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែល មានទទឹងប្រវែង ៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ដែល មានប្រវែង ១៣.៥គីឡូម៉ែត្រ សម្រេចបាន ៣៨ភាគរយ។

ដោយឡែកសម្រាប់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ការងារសាងសង់រួម គិតត្រឹមដើមខែមេសា ឆ្នាំ ២០២៣ សម្រេចបានជាង ៩២ភាគរយ នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបមកដល់ពេលនេះ អស់ ចំនួន ៩៦៩លានដុល្លារ។

លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងបន្តទៀតថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ខេត្តសៀមរាប គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាដ៏ខ្ពង់ ខ្ពស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី ។

ចំពោះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ខេត្តកោះកុង ការងារសាងសង់រួម សម្រេចបានជាង ៩០.៥ភាគរយ នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អស់ចំនួន ១៨០លានដុល្លារ (គម្រោងវិនិយោគសរុប ២០០លានដុល្លារ)។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ គ្រោងនឹងដាក់ឲ្យដំណើរការ សាកល្បង យ៉ាងយូបំផុតនៅពាក់កណ្ដាលឆ្នាំ២០២៣ ប្រសិនបើគ្មានការរំខានពីកត្តាផ្សេងៗ។ ដោយឡែកដោយ សារវិបត្តិនៃជំងឺកូវីដ-១៩ គួបផ្សំនឹងប៉ះពាល់បន្ទាប់បន្សំពីកត្តាផ្សេងៗ កិច្ចដំណើរការសាងសង់ អាកាសយាន ដ្ឋាននេះ ត្រូវបានពន្យារពេលម្តងហើយ ម្តងទៀត រហូតមកដល់ពេលនេះ៕

RELATED ARTICLES