Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចុះឆែកបន្ទប់ជួល ឃើញម៉ូតូចោរលួច៣គ្រឿង

ប៉ូលិសចុះឆែកបន្ទប់ជួល ឃើញម៉ូតូចោរលួច៣គ្រឿង

ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល នៅក្នុងមូលដ្ឋាន និងបាន ប្រទះឃើញម៉ូតូ ចំនួន៣គ្រឿង ជាប់សង្ស័យពាក់ ព័ន្ធបទល្មើស ខណៈម្ចាស់បន្ទប់ បានរត់គេចខ្លួនបាត់។

ការចុះធ្វើរដ្ឋបាល និងប្រទះឃើញម៉ូតូសង្ស័យ ចំនួន៣គ្រឿងនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រហែល ១រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះលេខ 07A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យដែលជួលបន្ទប់ខាងលើស្នាក់នៅ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ និងបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់។

ក្រោយពីត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញវត្ថុតាង រួមមាន ម៉ូតូ ចំនួន៣គ្រឿង ស្លាកលេខម៉ូតូ ចំនួន៤បន្ទះ (ភ្នំពេញ 1JB-3022 ភ្នំពេញ 1JE-7858 ភ្នំពេញ 1JC-2574 និងភ្នំពេញ 1JU-7324) បន្ទះទ្រនាប់ស្លាកលេខ ចំនួន៥បន្ទះ កូនសោសម្រាប់ដោះដូរស្លាកលេខ និងដូរគ្រឿងម៉ូតូ មួយចំនួន។

ដោយឡែក ម៉ូតូទាំង៣គ្រឿង រួមមាន ទី១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានស្លាក លេខ លេខតួនិងម៉ាស៊ីន ND125N0029844។ ទី២-ម៉ូតូម៉ាក HONDA CLICK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាក លេខ លេខតួនិងលេខម៉ាស៊ីន CN125K8069047 និងទី៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន AND125MDN 6158688។

វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ជាមួយនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលដ្ឋដែលបានបាត់ម៉ូតូ មានភិនភាគនិង ស្លាកលេខដូចខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឬលេខទូរស័ព្ទទំនាក់ ទំនង ០១២ ៥៦០ ៣៣៣ ៕

RELATED ARTICLES