Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំងធ្វើទារុណកម្ម៦ ជាប់ខ្នោះ៥

ចាប់បង្ខាំងធ្វើទារុណកម្ម៦ ជាប់ខ្នោះ៥

ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកជនរងគ្រោះ ក្រោយ ទទួលបានពាក្យបណ្តឹងពីជនជាតិចិន ពាក់ព័ន្ធករណីសង្ស័យករណីបង្ខាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ត នៅទីតាំងអគារកាស៊ីណូ ហ្គដដេស មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយរកឃើញជន រងគ្រោះជនជាតិចិន ៦នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ថា តាមរបាយការណ៍បឋម ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការស្រាវជ្រាវ ស្វែងរកជនរងគ្រោះក្នុងបណ្តឹង ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងបណ្តឹងលេខ (828) Hotline របស់ក្រុមការងារសម្តេច ស ខេង ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ (ស្ទួនគ្នា) ពាក់ព័ន្ធករណីសង្ស័យ ករណីបង្ខាំងនៅក្នុងទីតាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្តនៅទីតាំងអគារកាស៊ីណូ ហ្គដដេស មានទីតាំង នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជនជាតិចិន ១នាក់ ក្នុងចំណោម ៦នាក់ បានរាយការណ៍ប្តឹងតាមទូរស័ព្ទ ដោយរៀបរាប់ថា គាត់ និងមិត្តភក្តិ ជាជនជាតិចិន ៥នាក់ទៀត ត្រូវបានគេបង្ខាំង និងធ្វើទារុណកម្ម ដោយបង្ហាញ ទីតាំង (Location) ស្ថិតនៅ អគារខៃស៊ងគ័រជិ (TRIUMPH INTERNATIONAL) ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ទីតាំងនេះ ស្ថិតក្នុងបរិវេណអគារកាស៊ីណូ ហ្គដដេស អហ្វ លីបឺធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED)។

ជនរងគ្រោះទាំង ៦នាក់ រួមមាន ទី១-ឈ្មោះ CHEN JIE ភេទប្រុស ជនជាតិចិន។ ទី២-ឈ្មោះ LIANG ZHENG WU ភេទប្រុស ជនជាតិចិន។ ទី៣-ឈ្មោះ ZENG HUA ភេទប្រុស ជនជាតិចិន។ ទី៤-ឈ្មោះ CHEN YONG ភេទប្រុស ជនជាតិចិន។ ទី៥-ឈ្មោះ ZHANG XIANG ភេទប្រុស ជនជាតិចិន និងទី៦-ឈ្មោះ LONG CHEN HAN ភេទប្រុស ជនជាតិចិន។

ក្រោយទទួលបណ្តឹង នៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការចង្អុល ដឹកនាំពីលោក ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំ នាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់អគារ ខៃស៊ងគ័រជិ ( TRIUMPH INTERNATIONAL ) ស្ថិតក្នុងបរិវេណទីតាំងអគារកាស៊ីណូហ្គដដេស អហ្វ លីបឺធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លទ្ធផលនៃការស្រាវជ្រាវ ៖ ១-បានរកឃើញជនក្នុងបណ្តឹងទាំង៦នាក់ កំពុងអង្គុយធ្វើការនៅ បន្ទប់ជាន់ផ្ទាល់ ដីនិង អាចមានតម្រុយពាក់ពន្ធ័ករណីរងគ្រោះនូវជួញដូរបទសង្ស័យអំពើជួញដូរ ទិញលក់ និងអំពើបង្ខាំង មនុស្ស ដោយមានគោលដៅ។ ២-ក្រុមការងារបានរកឃើញក្នុងទីតាំងបន្ទប់ធ្វើការនេះ ពាក់ពន្ធ័ករណីរក្សាទុកអាវុធខុស ច្បាប់ និងបាននាំខ្លួនមនុស្សចំនួន៥នាក់ មកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញ ករណីខាងលើនេះ។

រីឯសម្ភារៈដកហូតបាន រួមមាន ៖ ១-កាំភ្លើងចំនួន២ដើម ៖ -ម៉ាកZORAKI 925 ចំនួន០១ដើម មានបង់ចំនួន២ (វែង១ ខ្លី១) និងបំពង់ខ្ទប់សំឡេង ១ដើម និងម៉ាក ROLO មានលេខ DCH1527637-2 ចំនួន១ដើម។ ២-គ្រាប់កាំភ្លើងចំនួន២ប្រភេទ ៖ ម៉ាក 380 មាន ៤ប្រអប់ ចំនួន២០០គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកសម្រាប់ដាក់ ROLO មានចំនួន៩៨គ្រាប់។ ៣-ដំបងឆក់ចំនួន៤ដើម។ ៤-កាំបិតប៉័ងតោ ចំនួន ១ដើម។ ៥-លិខិតឆ្លងដែនចំនួន៧។ ៦-កាបូបលុយចំនួន១ និងកាតចំនួន២ និងទូរស័ព្ទចំនួន៤គ្រឿង។

ក្រោយកិច្ចប្រតិបត្តិការ និងស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ អនុវត្តចំណាត់ការដូចខាងក្រោម ៖

១-បញ្ជូនជនរងគ្រោះជាជនជាតិចិន ទាំង០៦នាក់ ជូនផែនការងារនគរបាលអន្តោប្រវេសន៍បន្តនីតិវិធី។

២- បញ្ជូនសំណុំរឿង និងជនសង្ស័យជាជនជាតិចិន២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ មានតម្រុយក្នុងបទអំពើបង្ខាំង សង្ស័យជួញដូរមនុស្សដោយមានគោលដៅ និងបទកាន់កាប់រក្សាទុកអាវុធខុសច្បាប់។

៣- បញ្ជូនជនជាតិចិនឈ្មោះ JIN FU DOU ស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា (គ្មានលិខិតឆ្លងដែន) ទៅផែនការងារនគរបាលអន្តោប្រវេសន៍ បន្តនីតិវិធី។

៤- បន្តស្វែងរក និងស្នើសុំដីកាចាប់ខ្លួន ជនជាតិចិន និងបក្ខពួក ជាចារីក្នុងអំពើបង្ខាំង និងអំពើជួញដូរមនុស្ស ដោយមានគោដៅ និងអាចមានតម្រុយក្នុងបទល្មើសផ្សេងទៀត។ មានអត្តសញ្ញាណគ្រប់គ្រាន់ (កំពុងគេចខ្លួន)៕

RELATED ARTICLES