Sunday, December 22, 2024
Homeព័ត៌មានជាតិអគ្គិភ័យ​ឆេះ​ផ្សារ​រោង​ក្លឿ បំផ្លាញ​តូប អាជីវករ​ខ្មែរ១​តូប

អគ្គិភ័យ​ឆេះ​ផ្សារ​រោង​ក្លឿ បំផ្លាញ​តូប អាជីវករ​ខ្មែរ១​តូប

ខេត្តបន្ទាយមានជ័យ ៖ គ្រោះអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញ តូបលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងផ្សារ រោងក្លឿ អស់ចំនួន១តូប បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៩និង១៥នាទី ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុច បរិវេណផ្សាររោងក្លឿ មានទីតាំងក្នុងឃុំខ្លង លឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ម្ចាស់តូបដែលត្រូវភ្លើងឆេះមានឈ្មោះ អូន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិបាលិ- លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែង ហុយខ្មួលខ្មាញ់ ចេញពីតូបលក់ដូរមួយកន្លែង នៅក្នុងផ្សាររោងក្លឿ រួចក៏កើតជាអណ្តាតភ្លើង សន្ធោសន្ធៅ។ ភ្លាមៗនោះ អាជីវករដែលលក់ដូរ នៅក្បែរនោះ បានជួយនាំគ្នាទាញបំពង់ពន្លត់ អគ្គិភ័យជួយបាញ់ពន្លត់ តែដោយសារអំណាច ភ្លើងខ្លាំងពេក ទើបប្រញាប់ទាក់ទងសុំអន្តរា- គមន៍ពីប៉ូលិសពន្លត់អគ្គិភ័យ មកជួយបាញ់ទឹក ពន្លត់ភ្លើងរហូតរលត់ទៅវិញទាំងស្រុង។

ប្រភពដដែលបន្តថា ក្រោយកើតមាន គ្រោះអគ្គិភ័យនេះភ្លាម គេឃើញអាជ្ញាធរខ្មែរ និងអាជ្ញាធរថៃ បានចេញជួយអន្តរាគមន៍ភ្លាមៗ និងទាក់ទងហៅប៉ូលិសពន្លត់អគ្គិភ័យ ឱ្យបើក រថយន្តអគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ដោយ ចំណាយពេលប្រមាណ៤០នាទី ទើបភ្លើងបាន រលត់ទៅវិញទាំងស្រុង។

តាមការអះអាងពីអាជ្ញាធរថៃ អគ្គិភ័យ នេះ បានឆេះបំផ្លាញតូបលក់ដូរអស់ចំនួន១តូប នៅជួរអក្សរ C ដែលតូបលក់ដូរនោះ គឺជា របស់អាជីវករខ្មែរ។ ជុំវិញមូលហេតុដែលនាំឱ្យ កើតមានគ្រោះអគ្គិភ័យនេះ ខាងភាគីថៃ បាន សន្និដ្ឋានថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ឬអាចមកពីភ្លើងធូប។ យ៉ាងណាទំហំនៃការ ខូចខាតសរុប គេនៅមិនទាន់អាចវាយតម្លៃបាននៅឡើយ៕ចាន់ សុផល

RELATED ARTICLES