Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីផឹកបោកកែវ ខឹងបងថ្លៃប្រដៅ ដកកាំភ្លើងបាញ់ ក្បាលខ្លួនឯង

ស៊ីផឹកបោកកែវ ខឹងបងថ្លៃប្រដៅ ដកកាំភ្លើងបាញ់ ក្បាលខ្លួនឯង

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ ក្រោយពីជួបជុំផឹកស៊ីនៅផ្ទះម្តាយក្មេក ស្រវឹងក៏ទាស់សម្តីជាមួយបងថ្លៃ បោក កែវបែកខ្ទេច ទើបបងថ្លៃស្តីប្រដៅ ២-៣ម៉ាត់ ស្រាប់តែខឹងសម្បា ដកកាំភ្លើងបាញ់មេឃ ២គ្រាប់ រួចបាញ់ក្បាល ខ្លួនឯង ១គ្រាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដេកដួលនៅក្នុងថ្លុកឈាម និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗ តែដោយរបួសធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះម្តាយក្មេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ។

បុរសដែលបាញ់ខ្លួនឯង មានឈ្មោះតេង ឃាង អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធា នៅនាយកដ្ឋានពិសេស បញ្ជា ការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រស់នៅភូមិតាងួន ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើតនៅភូមិត្នោតជ្រំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវត្តសសេរីសោភា ហៅអង្គតាម៉ិញ មានកម្មវិធីស្រង់ព្រះ និងជះទឹកលេងកម្សាន្ត ហើយក្រុមគ្រួសារខាងជនរងគ្រោះ ក៏ទៅចូលរួម លេងបាញ់ទឹកនៅពេលថ្ងៃផងដែរ រហូតដល់យប់ ទើបមានការផឹកស៊ីជួបជុំជាមួយឪពុកក្មេក បងថ្លៃ និងបង ប្អូនជិតខាង ប្រមាណ៥ទៅ៦នាក់។

ប្រភពដដែល បន្តថា បន្ទាប់មក ជនរងគ្រោះបានទាស់ពាក្យសម្តីជាមួយបងថ្លៃដែលមានវ័យប្អូនខ្លួន ហើយ ក៏បោកកែវនៅកន្លែងផឹកស៊ីផ្ទះម្តាយក្មេកតែម្តង។ ពេលនោះបងថ្លៃនិយាយណែនាំជនរងគ្រោះ កុំឱ្យផឹកស៊ី បោកកែវបែបនេះទៀត តែការណែនាំជាច្រើនលើកជាច្រើនសារ ធ្វើឱ្យជនរងគ្រោះខឹង ក៏ជិះម៉ូតូចេញពីកន្លែង ផឹកស៊ី នៅផ្ទះម្តាយក្មេក ទៅក្នុងបន្ទាយរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុបាត់។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមួយសន្ទុះក្រោយមក ជនរងគ្រោះបានត្រឡប់មកពីបន្ទាយវិញបានលាឪពុក ម្តាយក្មេក រួចដើរចេញពីផ្ទះ មកខាងក្រៅ ហើយក៏ដកកាំភ្លើងខ្លីពណ៌ខ្មៅ ពីចង្កេះ បាញ់ទៅលើ ចំនួន២គ្រាប់ បន្ទាប់មកក៏បាញ់ខ្លួនឯង ពីចង្កាខាងស្តាំ ធ្លាយទៅគុម្ពត្រចៀកខាងឆ្វេង បណ្តាលឱ្យដេកដួលនៅក្នុងថ្លុកឈាម រងរបួសធ្ងន់តែម្តង។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (ពេទ្យលោក សង្ឃ) ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ថ ព្រមទាំងផ្នែកជំនាញចុះមកកន្លែង កើតហេតុភ្លាមៗ ដើម្បីសួរនាំពីក្រុមគ្រួសារ និងអ្នកជិតខាង។ 

តាមប្រភពពីសាច់ញាតិជនរងគ្រោះ ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ ថា ជនរងគ្រោះដែលបាញ់ក្បាល ខ្លួនឯងនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ពេក ពេទ្យមិនអាចសង្គ្រោះបាន៕

RELATED ARTICLES