Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៤នាក់ ជួញគ្រឿងញៀន១០០កញ្ចប់

វ៉ៃខ្នោះ៤នាក់ ជួញគ្រឿងញៀន១០០កញ្ចប់

ព្រះសីហនុ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍ នគរ បាលរដ្ឋបាលសង្កាត់លេខ៣ ដឹកនាំដោយលោកវរសេនីយ៍ទោ តាក រៀម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានចុះធ្វើរដ្ឋបាលចំហ ស្ថិតនៅភូមិថ្មីក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដោយបានធ្វើការ ឃាត់ខ្លួនជន សង្ស័យ ចំនួន៤នាក់ (ប្រុស២ ស្រី២) និងបានដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១០០កញ្ចប់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជា ចាន់ធី ភេទប្រុស អាយុ១៨ឆ្នាំ (ឆ្នាំកំណើត២០០៥) មុខរបរកម្មករសំណង់ មានលំនៅបច្ចុប្បន្នមិនពិតប្រាកដ ស្រុកកំណើត ស្រុកថ្មស ខេត្តកោះ កុង។ ទី២-ឈ្មោះលី ខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ (ឆ្នាំកំណើត១៩៩៦) មុខរបរកម្មករសំណង់ មានលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ទី៣-ឈ្មោះមាច ស្រីណេ ភេទស្រី អាយុ១៨ឆ្នាំ (ឆ្នាំកំណើត២០០៥) មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ស្រុកកំណើត នៅខេត្ត កំពង់ចាម និងទី៤-ឈ្មោះហែម មុំ ភេទស្រី អាយុ៣០ឆ្នាំ ( ឆ្នាំកំណើត១៩៩៣) មុខរបរមិនពិតប្រាកដ មានលំនៅ ក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

វត្ថុតាងរួមមាន ១-ម្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀន ចំនួន១០០កញ្ចប់។ ២-ដាវចំនួន២ដើម។ ៣-សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន និង៤-ទូរស័ព្ទដៃ ចំនួន៤គ្រឿង។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES