ភ្នំពេញ ៖ បុរសប្រពន្ធ២ម្នាក់ ព្រោះតែ តូចចិត្តនឹងខ្លួនមានផ្ទុកមេរោគអេដស៍រាប់ឆ្នាំ រហូតដល់ធ្លាក់ខ្លួនស្គមរីងរៃ ម៉្យាងត្រូវប្រពន្ធ បោះបង់ចោលគ្មានអ្នកមើលថែជំងឺផង ក៏សម្រេច ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ លេខ 165E ក្រុមទី៤ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
បុរសដែលចងកធ្វើអត្តឃាតនោះ មាន ឈ្មោះគឹម ម៉ឺយ អាយុ៥៤ឆ្នាំ មុខរបរលក់ លតឆា ស្នាក់នៅមិនពិតប្រាកដ មានស្រុក កំណើតនៅកម្ពុជាក្រោម និងទើបមកស្នាក់នៅ ផ្ទះកើតហេតុខាងលើ ជាមួយនឹងបងថ្លៃស្រី បានរយៈពេល២ខែប៉ុណ្ណោះ។
តាមសម្តីស្ត្រីឈ្មោះគឹម ណារី អាយុ ២៧ឆ្នាំ មុខរបរលក់សាច់គោអាំងនៅមុខផ្ទះ កើតហេតុខាងលើ និងត្រូវជាក្មួយស្រីបង្កើត របស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ នាងបានរៀបចំចេញទៅផ្សារ ដើម្បីទិញអីវ៉ាន់ទុកលក់ដូរនៅមុខផ្ទះ លុះមុន ពេលចេញពីផ្ទះ នាងបានទៅសួរឪពុកមា (ជន- រងគ្រោះ) ថា ចង់ហូបអី ពេលនាងត្រឡប់ មកពីផ្សារវិញ នឹងទិញឱ្យហូប តែឪពុកមា បាន ឆ្លើយថា គាត់ហូបអីលែងកើត អស់រយៈពេល ១អាទិត្យមកហើយ មិនបាច់ទិញអីមកទេ។ បន្ទាប់មក នាងក៏បានចាកចេញទៅផ្សារបាត់ទៅ ដោយនឹកស្មានមិនដល់ថាឪពុកមាមានគំនិតខ្លី រហូតដល់ថ្នាក់ចងកសម្លាប់ខ្លួនបែបនេះសោះ។
ក្មួយស្រីជនរងគ្រោះបន្តថា លុះដល់វេលា ម៉ោងកើតហេតុខាងលើ នាងបានទិញនំបញ្ចុក ពីផ្សារយកមកផ្ញើឪពុកមាហូប លុះមកដល់នាង ក៏រៀបចំនំបញ្ចុកដាក់ចាន រួចក៏លើកយក ទៅឱ្យគាត់ ស្រាប់តែទៅដល់ ក៏ប្រទះឃើញ ឪពុកមាចងកជាប់នឹងក្បាលគ្រែ រមៀលធ្លាក់ ទៅក្រោមស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងភ័យ ស្រែកឆោឡោផ្អើលអ្នកជិតខាងចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន បង្ហើបប្រាប់ថា ជនរងគ្រោះធ្លាប់មានប្រពន្ធ ដល់ទៅ២នាក់ ប៉ុន្តែកន្លងមក ជនរងគ្រោះគឺ ជាមនុស្សខូចខិលរឿងស្រីញី មានស្រីរាប់មិន អស់ រហូតដល់ឆ្លងមេរោគអេដស៍ ធ្លាក់ខ្លួនឈឺ ស្គមស្គាំង សល់តែស្បែកដណ្តប់ឆ្អឹង និងត្រូវ ប្រពន្ធកូនបោះបង់ចោលលែងរវល់ជួយមើលថែ ទើបរសាត់អណ្តែតមកសុំផ្ទះបងថ្លៃស្រីស្នាក់នៅ បានរយៈពេល២ខែមកហើយ ទីបំផុត បែរជា សម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន- រងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ- មែន ដោយប្រើក្រមាចងកភ្ជាប់នឹងក្បាលគ្រែ បណ្តាលឱ្យរមៀលធ្លាក់ស្លាប់នៅក្រោមគ្រែយ៉ាង អាណោចអាធ័ម។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យសាច់ញាតិដឹកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ដោយមាន អ្នកជិតខាងអាណិតអាសូរ ជួយជាបច្ច័យ និង ចាត់ចែងបុណ្យសពផងដែរ៕កែវ ឈីម