Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជំពាក់លុយអត់សង កាប់២កាំបិត

 ជំពាក់លុយអត់សង កាប់២កាំបិត

កណ្តាល ៖ បុរស២នាក់ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ពីរឿងជំពាក់លុយ ចំនួន៤០ម៉ឺនរៀល មិនទាន់សង រហូតដល់ភាគីម្ចាស់បំណុលខឹងសម្បា ទប់កំហឹងមិនបាន ក៏ទាញកាំបិតកាប់អ្នកជំពាក់លុយ ចំនួន២កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនា ផ្តើមចេញពីរឿងជំពាក់លុយអត់សងនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចបឹងក្រពើ ស្ថិតក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះដែលត្រូវម្ចាស់បំណុលកាប់ ២កាំបិត បណ្តាលឱ្យរងរបួស មានឈ្មោះវ៉ុន សៅ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។  ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះយឿន ឈាន ហៅស្វិត ភេទប្រុស អាយុ៣០ឆ្នាំ ជន ជាតិខ្មែរ មុខរបរកសិករ មានលំនៅ ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីមន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣ ជនរងគ្រោះបានជួលជនសង្ស័យ មកមើលម៉ាស៊ីនបូមទឹកស្រះ ចាប់ត្រីឱ្យខ្លួន ដោយឱ្យថ្លៃឈ្នួល ក្នុងមួយ ថ្ងៃ ៤ម៉ឺនរៀល រយៈពេល១០ថ្ងៃ ហើយជនរងគ្រោះមិនបានឱ្យលុយទៅជនសង្ស័យទេ សរុបទាំងអស់ ៤០ម៉ឺន រៀល ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅបូមទឹក ស្រះ នៅចំណុចបឹងក្រពើ ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ដើម្បីចាប់ត្រីលក់ រហូតដល់វេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃដដែល ជនសង្ស័យបានកាន់កាំបិតខ្វែវ១ដើម ជាប់នឹងដៃ ដើរទៅទារលុយពីជនរងគ្រោះ នៅកន្លែង ចាប់ត្រីនោះ ពេលទៅដល់ ជនសង្ស័យបានស្រែកទារលុយពីជនរងគ្រោះដែលជំពាក់ខ្លួន ពេលនោះជនរងគ្រោះ ឆ្លើយថា “ចាំចាប់ត្រីលក់សិន ចាំសង” តែជនសង្ស័យមិនព្រម នៅតែស្រែកទារ ក៏មានទំនាស់ពាក្យសម្តី ជាមួយ គ្នា។ បន្ទាប់មក ជនសង្ស័យបានស្ទុះចូលទៅកាប់ជនរងគ្រោះ ចំនួន២កាំបិត បណ្តាលឱ្យត្រូវលើស្នាខាងស្តាំ ១កាំ បិត និងត្រូវថ្លើមដៃខាងឆ្វេង ១កាំបិត ហើយពេលនោះ ជនរងគ្រោះ បានយកដំបងវាយជនសង្ស័យវិញ ត្រូវចំមេ ដៃខាងស្តាំ និងត្រូវចំគុម្ពត្រចៀកខាងឆ្វេង ទើបជនសង្ស័យរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ និងកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌ បានចុះស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតីវិធី៕

RELATED ARTICLES