Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ថៃចាប់ខ្មែរ ១២៣នាក់ ឆ្លងដែនខុសច្បាប់

 ថៃចាប់ខ្មែរ ១២៣នាក់ ឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ ៖  ប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន១២៣នាក់ ក្នុងនោះមានជាតិស្បែកខ្មៅ ចំនួន ១១នាក់ផង ដែលបានធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅប្រទេសថៃ ត្រូវបានសមត្ថិច្ចថៃ ឃាត់ខ្លួន នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

លោកសួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៥ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៣ ភាគីថៃ បានផ្តល់ព័ត៌មានពីការឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ចំនួន ១២៣នាក់ (ស្រី៤៦នាក់ កុមារ៧នាក់) ក្នុងនោះមាន ជាតិស្បែកខ្មៅ ចំនួន១១នាក់ នៅចំណុចភូមិលេខ៨ បានម៉ៃ សុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយប្រហែលជាង ១០គីឡូម៉ែត្រ ពីព្រំដែន ដោយ ភាគីថៃ មិនបានបញ្ជាក់ពីទីតាំងដែលពលករទាំងនោះលួចឆ្លងកាត់ព្រំដែនឡើយ។

លោកមេបញ្ជាការ បានឱ្យដឹងទៀតថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ចំបក់ ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាសឹក រងស្រុក ម៉ាឡៃ ចំនួន៥នាក់ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ សរុបចំនួន១៩នាក់ (ស្រី៧នាក់ កុមារ៤ នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលពួកគាត់មកពីខេត្ត ចំនួន៣គឺ ១-ខេត្តពោធិ៍សាត់ (២នាក់) ២-ខេត្តបន្ទាយមានជ័យ (១៣នាក់)  និង៣-ខេត្តតាកែវ (៤នាក់)។

បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យារួច ក៏បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាន នគរបាល ស្រុកម៉ាឡៃ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

RELATED ARTICLES